ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ភាគច្រើន​«​បូស​ក្លៀក​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​វ៉ា​ត លី​ម៉េ​ង សង្កេត​ឃើញ​ពី​ចរិត​អ្នកសិល្បៈ​ភាគច្រើន ក្រោយ​ពី​ធ្វើការ​សិល្បៈ​បាន​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ​ជាមួយ​ផលិតកម្ម​៦ ទាំង​តូច​ទាំង​ធំ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០១៩…

រាជធានី​ភ្នំពេញ​៖ លោក​វ៉ា​ត លី​ម៉េ​ង សង្កេត​ឃើញ​ពី​ចរិត​អ្នកសិល្បៈ​ភាគច្រើន ក្រោយ​ពី​ធ្វើការ​សិល្បៈ​បាន​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ​ជាមួយ​ផលិតកម្ម​៦ ទាំង​តូច​ទាំង​ធំ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០១៩ លោក​វ៉ា​ត លី​ម៉េ​ង បាន​ទម្លាយ​ចេញ​អ្វី​ដែល​លោក​ជួប​ផ្ទាល់​ពី​ភាព​ក្រ​អើត​ក្រ​ទម ឆ្មើងឆ្មៃ​របស់​តារា​ល្បី​ជា​ច្រើន ។ លោក​រៀបរាប់​ថា ៖

-​អ្នកចម្រៀង : ពេល​មិន​ទាន់​ល្បី គឺថា​លើកដៃ​ជម្រាបសួរ​យើង​តាំងពី​ចម្ងាយ​ក៏​មាន យកចិត្ត យក​ថ្លើម​យើង ព្រោះ​យើង​ជា​អ្នកដឹកនាំ​សម្តែង អាច​ជួយ​ឲ្យ​គាត់​រឹតតែ​ល្បី​… ដល់​ពេល​ល្បី​គឺថា​លើកដៃ​ជម្រាបសួរ​យើង​អត់​កើត​ដូច​មុន​ទេ ប្រហែលជា​គាត់​កើត​បូស​ក្លៀក​ហើយ​មើលទៅ អ្នកខ្លះ​ពេល​ឃើញ​យើង គឺ​ងក់ក្បាល និង​ញញឹម​ដាក់ (​មិន​ចង់​ឲ្យ​គាត់​លើកដៃ​ជម្រាបសួរ​គ្រប់ពេល​ទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន​ទៅ​បាន​ហើយ ព្រោះ​វា​ក៏​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែរ​) ។

បើ​និយាយ​ពី​ការងារ​វិញ ពេល​យើង​ធ្វើ​MV​បទ​គាត់​ល្អ និង​ល្បី គឺថា​គាត់​កើប​លុយរាប់​មុ​ឺ​ន​ដុល្លារ តែ​សូ​ម្បី​ពាក្យ​អរគុណ​យើង​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ហើយ​សូ​ម្បី​ពេល​រដូវ​បុណ្យ​ទាន ម្តង​ៗ មិន​ដែល​ទាំង​ផ្ញើ​សារ​ជូនពរ​យើង​ផង​(​មិន​អន់ចិត្ត​ទេ ព្រោះ​វា​ជា​ការងារ​ដែល​យើង​ត្រូវធ្វើ ព្រោះ​សុ​ី​ប្រាក់ខែ​ផលិតកម្ម តែ​គ្រាន់តែ​ចង់​ដឹង​ពី​ទឹកចិត្ត​របស់​ពួក​គាត់​ប៉ុណ្ណោះ​) ដល់​ពេល​យើង​ធ្វើ​MV​បទ​គាត់​អត់​បាន​ល្អ អត់​ល្បី គឺថា ពេល​ជួប​មុខ​គ្នា ពេល​ខ្លះ​សឹងតែ​ធ្វើ​មិនឃើញ​យើង​ផង បើ​និយាយ​ជាមួយ​យើង​វិញ គឺថា​បែប​ចុងមាត់ចុងក​(​បែប​មិន​ឲ្យ​តម្លៃ​)… ។

-​តារា​សម្តែង : ពេល​មិន​ទាន់​ល្បី គឺថា​លើកដៃ​ជម្រាបសួរ​យើង​តាំងពី​ចម្ងាយ​ក៏​មាន យកចិត្ត យក​ថ្លើម​យើង ដល់​ពេល​បាន​ល្បី គឺថា ពេល​ជួប​យើង ធ្វើ​ដូច​ចង់​លើកដៃ​ជម្រាបសួរ​តិច អត់​តិច ហើយ​បើ​អ្នកខ្លះ គឺថា​ធ្វើ​មិនឃើញ​យើង ចាំ​ឲ្យ​យើង​ឃើញ​គាត់ ហើយ​ហៅ​គាត់​មុន​ក៏​មាន ហើយ​បើ​និយាយ​ពី​ការងារ​វិញ ពេល​មិន​ទាន់​ល្បី ណាត់​ម៉ោង​៧​ព្រឹក គឺ​មក​ចាំ​តាំងពី​ម៉ោង​៦​ក៏​មាន​ដែរ​…​ហើយ​បទ​អី​ក៏​ថត​ដែរ​បង ឲ្យ​តែ​បាន​ថត ដល់​ពេល​ល្បី​គួរសម មាន​អ្នក​ឧបត្ថម្ភ ណាត់​ម៉ោង​៧ គឺថា​មក​ម៉ោង​៨​ជាង ឬ​៩​ជាង​ក៏​មាន​ដែរ​… ហើយ​ពេល​ហៅ​ថត គឺ​សុទ្ធតែ​សួរ​ថា ខ្ញុំ​ដើរតួ​អី​បង តួឯក​បាន​ខ្ញុំ​ថត តួរង​ខ្ញុំ​អត់​ថត​ទេ ហើយ​ថត​នៅ​ក្តៅ​ក៏​អត់​ថត​ដែរ ខ្លាច​ខូច​ស្បែក ថត​ដល់​យប់​ពេក ក៏​អត់​ថត​ដែរ​…​។

ក្រោយ​ធ្វើការ​សិល្បៈ​២០​ឆ្នាំ​កន្លង​មកនេះ គឺ​ខ្ញុំ​សង្កេត​ឃើញ​ថា សង្គម​សិល្បៈ​គឺជា​សង្គម​មួយ​ដែល​គួរ​អោយ​ខ្លាច គឺ​ពោរពេញ​ទៅ​ដោយ​ការ​រាប់អាន​ក្លែងក្លាយ​…​ភាគច្រើន​គឺ​រាប់អាន​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន អ្វី​ៗ​ភាគច្រើន​គឺ​សុទ្ធតែ​ជា​ការ​សម្តែង និយាយ​ល្អ​តែ​នៅ​នឹង​មុខ​យើង​ទេ ក្រោយខ្នង​យើង​វិញ និយាយ​អាក្រក់​ពី​យើង​ឡើង​ហុយ​… ប៉ុន្តែ​មិនមែន​ទាំង​អស់នោះ​ទេ ក៏​មាន​គេ​អ្នក​ល្អ​ដែរ ហើយ​មិនមែន​មាន​តែ​សង្គម​សិល្បៈ​ទេ សង្គម​ផ្សេង​ក៏​អ៊ីចឹង​ដែរ មាន​អ្នក​ល្អ និង​អ្នក​មិនល្អ ។ នៅ​មាន​ច្រើន​ចំណុច​ទៀត បើ​សរសេរ​ក៏​សរសេរ​មិន​អស់​ដែរ​…»​។

ការ​លើក​ឡើង​របស់​លោក​វ៉ា​ត លី​ម៉េ​ង បែប​នោះ អ្នក​នាង​ស្វែង សុជាតា បាន​ចូលរួម​ជា​មតិ​បែប​គាំទ្រ​៖«​បន្ថែម​តិច​ទៀត​ចុះ កាល​ចូល​សិល្បៈ​ដំបូង អត់​ទាន់​ល្បី ជើ​ង​នៅ​ក្រិន អត់​ទាន់​មាន​លុយ​បកស្បែក យាយ​ពី​ម្ហូប​អី​ក៏​ចេះ​ដែរ ឡូ​កឡំ​ជាមួយ​ក្រុម​កា​ងារ ដល់​ពេល​មាន​ឡាន​ទំនើ​ប ស្រាប់តែ​ទាល់តែ ប្រេ​ន​ៗ​បាន​អាច តែ​បើ​លុយ​ថត​វិញ​ដូច​មិន​ថ្លៃ​ប៉ុន្មាន​ទេ សំខាន់​ស្អប់​មនុស្ស​ភ្លេច​កំណើត ។ ហើ​យ​បើ​ឃើ​ញ​ឯង ចាស់​ៗ​វិញ តែ​មុខ​ក៏​វា​មិន​មើ​ល​ផង កុំ​ថា​ឡើ​យមក​ជម្រាបសួរ មិន​ចង់​និយាយ​ទេ ។ បើ​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​ចរិត អន់​ៗ​អុីចេះ​ខ្ញុំ​ប្រហែល​គ្មាន​ថ្ងៃ​ហ្នឹង​ទេ » ។

អ្នក​នាង​ស្វែង សុជាតា បន្ត​ថា​«​ខុស​ពី​តារា​បរទេស​ដែល​ខ្ញុំ​ធ្លាប់​ជួប ពួក​គេ​ដឹង​ថា​យើង​មាន​ឈុត​ត្រូវ​សម្តែង​​ជាមួយ គេ​ៗ​ខំ​មក​ស្វាគមន៍​យើង សម​ប៉ា​រ៉ូ​ល​ជាមួយ​យើង ឲ្យ​យើ​ង​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ដើម្បី​តួអង្គ​សម្តែង​ទៅ​វា​ល្អ​ឥត​ខ្ចោះ ទោះ​ពួក​យើ​ង​ជាតិ​ផ្សេង​គ្នា​ក៏​ដោយ អ្នកឯង​ក្រ​ក៏​ដោយ តែ​តារា​មួយ​ចំនួន​វិញ​គឺ​«​អញ​»​តែ​ម្តង ចាំ​ចូល​ប្លង់​ចាំ​ញញឹម​ដាក់ ចប់​ប្លង់អញ​ល្អ​ជាង ក្មេង​ជាង មាន​ជាង​…»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ