ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេលា​ថ្មី​សម្រាប់​នារី​កម្សត់​ម្នាក់គ្មាន​ខ្សែ​រយៈ​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ចន្ទល​ក្ខិ​ណា បាន​ជួយ​យឹតយោង​អ្នកចម្រៀង​ស្រី​ថ្មី​ម្នាក់​ដែល​ដុះ​ពន្លក​ចេញពី​គ្រួសារ​ក្រខ្សត់ ។ កញ្ញា​ខេ​ង ស​ម្ជ​ស្ស មាន​ប្រភព​ពី​ខេត្តបន្ទាយមានជ័យ​គឺជា​ជា​រី​ម្នាក់​តស៊ូ​ដើម្បី​ជីវភាព ។ នាង​បាន​សុំ​គេ​ច្រៀង​ជា​ច្រើន​កន្លែង​ឲ្យ​តែ​បាន​ប្រាក់​ជួយ​ម្តាយ…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ចន្ទល​ក្ខិ​ណា បាន​ជួយ​យឹតយោង​អ្នកចម្រៀង​ស្រី​ថ្មី​ម្នាក់​ដែល​ដុះ​ពន្លក​ចេញពី​គ្រួសារ​ក្រខ្សត់ ។ កញ្ញា​ខេ​ង ស​ម្ជ​ស្ស មាន​ប្រភព​ពី​ខេត្តបន្ទាយមានជ័យ​គឺជា​ជា​រី​ម្នាក់​តស៊ូ​ដើម្បី​ជីវភាព ។ នាង​បាន​សុំ​គេ​ច្រៀង​ជា​ច្រើន​កន្លែង​ឲ្យ​តែ​បាន​ប្រាក់​ជួយ​ម្តាយ និង​ចិញ្ចឹម​ក្រពះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​«Promote តារាចម្រៀង​ថ្មី​ម្តង គាត់​ក្រ កម្សត់ លំបាក ហើយ​ស្លូត អ្នកចម្រៀង​ថ្មី​ក្នុង​ផលិតកម្ម​ថ្មី​របស់ខ្ញុំ គ្រាន់​រើស​យក​គាត់​ភ្លាម​គ្នា​រំភើប​ឡើង​យំ ហើយរ​ត់ទៅ​ជួប​ឪពុក​ម្តាយ​នៅ​ស្រុក យំ​ឱប​គ្នា​ទាំង​ម្តាយ​ទាំង​កូន ហើយ​លា​ឪពុក​ម្តា​យមក​នៅ​ទីក្រុង​ឲ្យ​ពេញលេញ ខ្ញុំ​រើស​យក​អ្នកក្រ អ្នក​កម្សត់ អ្នក​លំបាក ឲ្យ​មាន​អនាគត​ល្អ​ដូច​អ្នកសិល្បៈ ល្បី​ៗ​ផ្សេង​ទៀត​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង ។

សូម​បងប្អូន​ជួយ​គាំទ្រ​គាត់​ផង ខេ​ង សម្ផស្ស បើ​គាត់​ច្រៀង​ខុស​ទាស់​អ្វី​សូមកុំ​ប្រកាន់​គាត់ ព្រោះ​គាត់​នៅ​ខ្ចី​ណាស់ ទាំង​ការ​រៀបចំ​ខ្លួន ទាំង​ការ​រៀបចំ​អត្ត​ចរិត​ក្នុង​សង្គម​»​។

ចំណែក​ខេ​ង ស​ម្ជ​ស្ស វិញ​បាន​សរសេរ​តប​វិញ​ថា «​ខ្ញុំ ក្រ ខ្ញុំ​លំបាក ខ្ញុំ​ជា​ក្មេង​កំព្រា ខ្ញុំ​ខ្វះ​ភាព​កក់ក្ដៅ ខ្ញុំ​ខ្វះ​អ្នក​ផ្តល់​កម្លាំងចិត្ត តែ​បង​ច​ន ច័ន្ទ នៅ​តែ​ផ្ដល់​ទាំង​ការងារ ទាំង​ភាព​កក់ក្ដៅ ទាំង​កម្លាំងចិត្ត​ឲ្យ​ប្អូន​តស៊ូ​ឡើង​ទើប​ជោគជ័យ​ទាំង​ដែល​ខ្ញុំ​កំពុង​តែ​បាក់ទឹកចិត្ត​ស្ទើរតែ​បោះបង់​ចោល​ឱកាស​នេះ ។

មូលហេតុ​នេះ​ហើយ ទើប​ខ្ញុំ​ផុស​ថា នេះ​ជា​ការ​យល់​សបិ្ត ឬ​ក៏​ជា​ការណ៍​ពិត ។ នាង​ខ្ញុំ​ខេ​ង សម្ផស្ស សុំ​ប្រាប់​ថា មិន​ថា​ពេល​នេះ​ខ្ញុំ​នៅ​ជា​អ្វី ឬ​ពេល​ក្រោយ​ខ្ញុំ​ក្លាយជា​អ្វី ក៏​ខ្ញុំ​នៅ​តែ និយាយ​ថា បង​ច​ន ច័ន​ល​ក្ខិ​ណា ជា​អ្នក​មានគុណ​របស់ខ្ញុំ​ជា​និច្ច អរគុណ​គ្រប់យ៉ាង​អ្នក​មានគុណ​»​។

ខេ​ង ស​ម្ជ​ស្ស ចាត់​ទុក​នាង​ដូច​បាន​ត្រូវ​រង្វាន់​ធំ​ក្រោយ​ពេល​ដឹង​ថា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា រើស​យក​នាង​ឲ្យ​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​របស់​នាង​ដោយ​ក្តី​អាណិត​ស្រឡាញ់ ។​«​ខ្ញុំ​ចាត់​ទុក​គាត់​ជា​អ្នក​មានគុណ​ដែល​តម្រង់ផ្លូវ​ចូល​មក​កាន់​សិល្បៈ​ក្នុង​ពេល​ដែល​នាង​ខ្ញុំ​សុំ​គេ​ច្រៀង​តាម​ហាង​យ៉ាង​លំបាក​។ នាង​ខ្ញុំ​នឹង​ព្យាយាម​ដុសខាត់​សមត្ថភាព​ឲ្យ​ប្រសើរ​ដើម្បី​ពង្រឹង​ស្នាដៃ​ក្នុង​ផលិតកម្ម​ថ្មី​របស់​បងស្រី​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ដែល​រមែង​លើក​ស្ទួយ​អ្នកសិល្បៈ អត់​ៗ លំបាក​ឲ្យ​មាន​អនាគត ។

ចូល​សិល្បៈ​យូរ​ឆ្នាំ​មក​ហើយ​គ្មាន​ខ្សែ គ្មាន​បក្ស​ត្រូវ​គេ​មើល​រំលង ដើរ​សុំ​តែ​គេ​ច្រៀង ចរយាត្រា​គ្រប់កន្លែង​ឲ្យ​តែ​បាន​កន្លែង​ច្រៀង​លំបាក​ណាស់ ពេល​ខ្លះ​សឹង​ថា​វេច​ខោអាវ​ទៅ​ស្រុក​វិញ ។ ទោះជា​យ៉ាងណា​នាង​ខ្ញុំ​យល់​ថា​សិល្បៈ​ត្រូវ​តែ​ជួប​ព្យុះ​ភ្លៀង បើ​មិន​តស៊ូ​មិន​អាច​តទៅ​មុខ​បាន​ដូច​គេ​ទេ ហើយ​ក៏​កាន់តែ​មើល​ឃើញ​ថា​តារា​រៀមច្បង​ច្រើន​ដួង​ណាស់​មុន​ល្បី​សុ​ទ្ឋ​តែ​ជូរ​ចត់​ជាមួយ​សិល្បៈ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ