ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ផ្កាយ​២​នាំ​ឈឹ​ម អា​រី​យ៉ា ចេញពី​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឈឹ​ម អា​រី​យ៉ា បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៩ នៅ​ក្រៅ​រង្វង់​សិល្បៈ ។ ស្ថិត​ក្នុង​ឈុត​កូនក្រមុំ ឈឹ​ម…

រាជធានី​ភ្នំពេញ​៖ ឈឹ​ម អា​រី​យ៉ា បាន​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៩ នៅ​ក្រៅ​រង្វង់​សិល្បៈ ។ ស្ថិត​ក្នុង​ឈុត​កូនក្រមុំ ឈឹ​ម អា​រី​យ៉ា ទទួល​បានការ​សរសើរ​ទាំង​សម្រស់ និង​សំណាង​របស់​នាង​ដែល​បាន​ស្វាមី​ឋានៈ​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ ។

ក្នុង​ទឹកមុខ​ស្រស់ស្រាយ​កញ្ញា​ឈឹ​ម អា​រី​យ៉ា បាន​រៀបរាប់​ថា ស្វាមី​របស់​នាង​មាន​តួនាទី​អគ្គនាយករង​នៅ​នាយកដ្ឋាន​មួយ​ប្រចាំ​ក្រសួងមហាផ្ទៃ ។ ក្រោយ​រៀប​ការ​រួច​នាង​នឹង​ផ្អាក​ការងារ​សម្ដែង ដោយនៅ​ទទួល​តែ​ការងារ​មួយ​ចំនួន​ដែល​បាន​ចុះ​កិច្ចសន្យា​រួច ហើយ​ថត​មិន​ទាន់​ចប់​ប៉ុណ្ណោះ ។

ពន្លក​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ​ផ្កាយ​២​នេះ ឈឹ​ម អា​រី​យ៉ា រៀបរាប់​ថា បាន​កើត​មាន​ឡើង​ក្នុង​អំឡុងពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ខាង​ប្រុស​បាន​ចូល​ស្ដីដណ្ដឹង​រូប​នាង​តាម​ប្រពៃណី​ធ្វើ​ឲ្យ​នាង​មាន​ភាព​កក់ក្ដៅ និង​ជឿជាក់​ចំពោះ​សេចក្តី​ស្នេហា​ចំពោះ​រូប​នាង ។

ក្រោយ​ពេល​រៀប​ការ​រួច​ឈឹ​ម អា​រី​យ៉ា គ្មាន​វេលា​សម្រាប់​សិល្ប​:​ទៀត​ទេ ព្រោះ​នាង​ត្រូវ​ជួយ​មើល​មុខ​ជំនួញ​លក់​ឡាន និង​បើកហាង​បញ្ចាំ​របស់​ស្វាមី តែបើ​ពេលវេលា​អំណោយផល នាង​អាច​នឹង​ឆ្លៀត​ចូលរួម​សម្ដែង​កុំ​ឲ្យ​មហាជន​បាត់​មុខ​ទាំងស្រុង ។ ឈឹ​ម អា​រី​យ៉ា និយាយ​ថា​«​នាង​ខ្ញុំ​មិន​ដែល​នឹក​ស្មានថា​ខ្លួន​មានសំណាង​បាន​ក្លាយជា​ភរិយា​អ្នកមាន​សក្តិ​យស​តាម​រយ​:​មង្គលការ​ដែល​បាន​កើតឡើង​នេះ​ទេ តែ​នាង​ខ្ញុំ​ក៏​នឹង​រៀបចំ​ខ្លួន​មិន​ឲ្យ​មានការ​រិះគន់​ថា​ក្រោយ​មាន​ឋាន​:​លេង​ឫកពា​នោះ »​។

ឈឹ​ម អា​រី​យ៉ា និង​ស្វាមី​មាន​គម្រោង​ដើរ​កម្សាន្ត​១០​ប្រទេស​នៅ​តំបន់​អឺរ៉ុប នៅ​អំឡុង​២​ខែ​ក្រោយ តែ​សម្រាប់​ពេល​នេះ គឺ​អត់​មាន​ពេល​ចេញ​ទៅ​លម្ហែកាយ ឬ​ទៅ​ក្រេបទឹក​ឃ្មុំ​ទេ ដោយសារ​តែ​នាង​ត្រូវ​ថត​បញ្ចប់​ភាពយន្ត​ដែល​ជាប់កិច្ចសន្យា ចំណែក​ស្វាមី​របស់​នាង​ក៏​រវល់​នឹង​ការងារ​ដែរ ។

ពិធី​មង្គលការ​របស់​ឈឹ​ម អា​រី​យ៉ា ក្រៅពី​ភ្ញៀវ​កិត្តិយស​ដែល​ជា​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ ក៏​មាន​វត្តមាន​ផលិតករ និង​អ្នកសិល្ប​:​ជា​ច្រើន​ចូលរួម ។ ឈឹ​ម អា​រី​យ៉ា បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ជា​ច្រើន​ចូលរួម​ពិធីជប់លៀង​យ៉ាង​សប្បាយ​រីករាយ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ក្បាលថ្នល់ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ