ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជម្រុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧស្សាហកម្ម​គ្មាន​ផ្សែង​នៅ​តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​លើក​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ចជាតិ ហេតុ​ដូច្នេះ​ហើយ​គេ​កត់សម្គាល់​ឃើញ​ថា​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​និង​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រៀបចំ​នូវ​ម​ហោ​ស្រ​ព្យ​សិល្បៈ​និង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នៅ​ក្រៅប្រទេស​ជាដើម ។ ប្រាកដ​ណាស់ ទេសចរ​ជប៉ុន​តែង​ស្ថិត​ក្នុង​ចំណោម​ប្រភព​ទីផ្សារ​ទេសចរណ៍​ធំ​ៗ​ទាំង​១០​របស់​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ ៖ ឧស្សាហកម្ម​គ្មាន​ផ្សែង​នៅ​តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​លើក​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ចជាតិ ហេតុ​ដូច្នេះ​ហើយ​គេ​កត់សម្គាល់​ឃើញ​ថា​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​និង​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​រៀបចំ​នូវ​ម​ហោ​ស្រ​ព្យ​សិល្បៈ​និង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នៅ​ក្រៅប្រទេស​ជាដើម ។

ប្រាកដ​ណាស់ ទេសចរ​ជប៉ុន​តែង​ស្ថិត​ក្នុង​ចំណោម​ប្រភព​ទីផ្សារ​ទេសចរណ៍​ធំ​ៗ​ទាំង​១០​របស់​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨ កន្លង​មក ហើយ​ក្នុង​ឆ្នាំ​២០១៩ នេះ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​ជប៉ុន​ប្រមាណ​ជាង ២៣ ម៉ឺន​នាក់ ។ កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ ក្នុង​កំណើន ១០.៧% ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ២១​ម៉ឺន​នាក់ ក្នុង​កំណើន ៣.៥% ហើយ​២​ខែ​ដើមឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ១,២ លាន​នាក់ ក្នុង​នោះ​ទេសចរ​ជប៉ុន ជិត​៤ ម៉ឺន​នាក់ ក្នុង​កំណើន ៣.១%​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​។

ជាក់ស្តែង​ថ្មី​ៗ​នេះ កម្ពុជា​បាន​រៀបចំ​នួ​វ​មហោស្រព​កម្ពុជា ឆ្នាំ​២០១៩ (Cambodia Festival 2019) នៅ​ទីក្រុង​តូ​ក្យូ ជប៉ុន រយៈពេល ២ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ០៣-០៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​សួន Yoyogi នៅ​ទីក្រុង​តូ​ក្យូ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា ក្រសួង​វប្បធម៌ វិចិត្រ​សិ​ល្បះ ក្រសួងពាណិជ្ជកម្ម ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ហើយ​ដែល​ពិធី​បើក​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន ក៏​ដូច​ជា​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក Masahiro Imamura ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ជាដើម​។

ថ្លែង​ក្នុង​មហោស្រព ឯកឧត្តម Masahiro Immamura បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​សូម​អបអរសាទរ​ការ​រៀបចំ​ពិព័រណ៍​កម្ពុជា​ក្រោម​អាកាសធាតុ​ល្អ​។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ដើម​រជ្ជកាល​រ៉េ​វ៉ា​ក់ ដែល​គួរ​ឱ្យ​ចង​ចាំ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុមការងារ​រៀបចំ​ពិព័រណ៍​នេះ​។ ឆ្នាំ​មុន​ជា​ខួប​លើក​ទី​៦៥​នៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជប៉ុន កម្ពុជា ដែល​មានកម្ម​វិធី​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​ជា​ច្រើន​។ ហើយ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ទីក្រុង​សៀមរាប ដែល​ជា​ក្រុង​ប្រវត្តិសាស្ត្រ​មាន​អង្គរវត្ត ត្រូវ​បាន​ដាក់​ឱ្យ​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​មុន​។ ហើយ​យន្តហោះ​ត្រង់​រវាង​តូ​ក្យូ ភ្នំពេញ ក៏​ដំណើរការ​ល្អ​ដែរ​» ។ លោក​បាន​បន្ត​ថា ហើយ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ុ​ង រចនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន គឺ​នៅ​ក្នុង​ខែឧសភា​នេះ ក៏​មានដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ ហ៊ុន សែន មក​កាន់​ប្រទេស​ជប៉ុន ជា​ថ្មី​ផង​ដែរ​។ ក្នុង​នាម​ជា​តំណាង​ប្រធាន​សម្ព័ន្ធ​ខ្ញុំ​មាន​ក្តី​រំភើប​ដែល​នឹង​បាន​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​ជា​ថ្មី ។

លោក​បាន​បន្ត​ទៀត​ថា «​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ក្រៀមក្រំ ហើយ​ទទួល​ការ​អភិវឌ្ឍ​រឹង​មាំ​នា​ពេល​បច្ចុប្បន្ន ហើយ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​ជំរុញ​នូវ​ការ​បង្កើត​ឱកាស​មួយ​សម្រាប់​ជនជាតិ​បរទេស​ដើម្បី​រៀនសូត្រ​ឬ​ក៏​ធ្វើការ ហើយ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ប្រសិនបើ​ជនជាតិ​ខ្មែរ មក​រៀន ឬ​មក​ធ្វើការ បាន​ទទួល​ចំណេះដឹង ក៏​ដូច​ជា​បទ​ពិសោធន៍​ពី​ប្រទេស​ជប៉ុន ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ហើយ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​កម្ពុជា​។ ទាំងអស់​គ្នា សូម​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន កម្ពុជា ហើយ​បាន​ខ្លាំងក្លា​ថែម​ទៀត​ចាប់ពី​ពេល​នេះ​តទៅ​»​។ សម្រាប់ ឆ្នាំ​២០១៩ នេះ​ជា​ខួប​លើក​ទី​៦៦ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ជប៉ុន ហើយ​បច្ចុប្បន្ន​ជប៉ុន​មិនមែន​មាន​ត្រឹមតែ​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ស្ថាន​កុង​សុល​នៅ​ខេត្តសៀមរាប​អង្គរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ពិព័រណ៍​នេះ​ធ្វើ​ឡើង​រយៈពេល ២ ថ្ងៃ ដោយ​មាន​កិច្ចសហការ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សមាគម​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក្នុង​នោះ​មានការ​សម្តែង​របាំ​បុរាណ​ខ្មែរ សម្តែង​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ និង​ច្រៀង​ចម្រៀង​ខ្មែរ​ដោយ​ក្រុម​តន្ត្រី Dark Storm Band និង​ក្រុម​តន្ដ្រីករ​ខ្មែរ​ផ្សេង​ទៀត និង​ការ​តាំងពិព័រណ៍​ម្ហូបអាហារ​ខ្មែរ វប្បធម៌ និង​ទេសចរណ៍​ប្រមាណ ២៥០​ស្តង់ និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​ព្រឹត្តិការណ៍​នេះ​ធ្វេ​ី​ឡេ​ី​ង​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ហេ​ី​យ​ក្រសួងទេសចរណ៍​ក៏​បាន​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។

ឆ្នាំ​២០១៩​នេះ ជា​ខួប​លើក​ទី​៦៦ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ពិសេស​ស្រប​ពេល នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះករុណា ណា​រ៉ូ​ហ៉ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​បាន​ឡេ​ី​ង​គ្រងរាជ្យ​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩​។ ដើម្បី​បន្ត​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា លើ​ទីផ្សារ​ជប៉ុន ក៏​ដូច​ជា​ការ​រឹតចំណង​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្រសួងទេសចរណ៍ នឹង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ JATA Travel Showcase និង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា Cambodia Tourism Roadshow ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤-២៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ