ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ចុង​ក្រោយ​ដើម្បី​ចុះ​ឈ្មោះ​ក្រុម​ចូល​រួម​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភព​លោក

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ហើយ​ក្នុងឆ្នាំនេះ​ដែរ យើង​បាន​បញ្ចូល​វិញ្ញាសា​សេរី​ថ្មី (New…

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ហើយ​ក្នុងឆ្នាំនេះ​ដែរ យើង​បាន​បញ្ចូល​វិញ្ញាសា​សេរី​ថ្មី (New Open) សម្រាប់​យុវជន​ឆ្នើម​របស់​កម្ពុជា​ធ្វើការ​ប្រកួតប្រជែង​។

សូម​មេត្តា​រួសរាន់​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ឱ្យ​បាន​ត្រឹម​ថ្ងៃ​សុក្រ ទី​១០ ខែឧសភា វេលា​ម៉ោង ១៧:០០​។

ប្រធានបទ​ប្រកួត​សម្រាប់​ឆ្នាំ​នេះ​គឺ «​ទីក្រុង​វៃឆ្លាត​» (Smart Cities) ដែល​តម្រូវ​ឱ្យ​មានការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ទូទៅ (Regular) ដោយ​ប្រើ LEGO Mindstorm Robots និង​វិញ្ញាសា​សេរី​ថ្មី (New Open) ដែល​បេក្ខជន​ត្រូវ​ប្រកួត​រ៉ូ​បូត​គ្រប់​ប្រភេទ​។ បេក្ខជន​ទាំង​ពីរ​កម្រិត ពោល​គឺ​កម្រិត​កុមារ (១៣-១៥​ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​) គឺ​អាច​ចូលរួម​ប្រកួត​នៅ​ក្នុង​វិញ្ញាសា​ប្រកួត​ទាំង​ពីរ​នេះ​បាន​ដូច​គ្នា​។

ប្រសិនបើ​អ្នកជា​បេក្ខជន​ថ្មី អ្នក​អាច​រក​ជាវ​រ៉ូ​បូត​ក្នុង​តម្លៃ​សមរម្យ ពី​ដៃគូ​ឧបត្ថម្ភ​របស់​យើង​ដែល​មាន​ដូច​ជា iOne និង UBTECH robotics ដោយសារ​វា​សក្តិ​សម​បំផុត​សម្រាប់​ការ​ត្រៀមលក្ខណៈ​ចំពោះ​ប្រកួត​ប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​លើ​វិញ្ញាសា​ទូទៅ​។ សូម​ទទួលយក​ការ​ផ្ដល់​ជូន​ពិសេស​នេះ ព្រមទាំង​ចូលរួម​សិក្ខាសាលា​ផ្សេង​ៗ​ដើម្បី​ឱ្យ​សាលា​របស់​អ្នក​អាច​ស្គាល់​អំពី​រ៉ូ​បូត ហើយ​អាច​ត្រៀមខ្លួន​ចំពោះ​ការ​ប្រកួតប្រជែង​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង https://www.facebook.com/CambodiaRobotics/

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​នាំ​មក​ជូន​ដោយ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ ដោយ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ យើង​មាន​បេសកកម្ម​បណ្ដុះ​ការ​ស្រឡាញ់​ចូល​ចិត្ត​មុខ​វិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​ដល់​សិស្សានុសិស្ស​កម្ពុជា និង​ទទួលស្គាល់​នូវ​សកម្មភាព​រីករាយ​ដែល​បាន​មក​ពី​ការ​ប្រើប្រាស់​មុខ​វិជ្ជា​ស្ទែ​ម​បញ្ចូល​គ្នា​តាម​រយៈ​រ៉ូ​បូត ក្នុង​លក្ខណៈ​រីករាយ បញ្ចូល​គ្នា និង​អប់រំ​។

នៅ​ក្នុងឆ្នាំនេះ​ដែរ ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ដល់​បេក្ខជន​ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ហើយ​យើង​សង្ឃឹមថា យុវជន​របស់​យើង​នឹង​អាច​មានឱកាស​ដើម្បី​តំណាង​ប្រទេស​កម្ពុជា​ឡើង​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បែប​ស្ទែ​ម​នេះ ជា​ថ្មី​ម្ដងទៀត​។

នៅ​ក្នុង​កម្មវិធី​នេះ យើង​មាន​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ៣០ នាក់​ដើម្បី​ជួយ​សម្របសម្រួល ហើយ​យើងខ្ញុំ​សង្ឃឹមថា សាធារណជន អ្នកគ្រូ​លោកគ្រូ មាតាបិតា ក៏​ដូច​ជា​សិស្ស​-​និស្សិត នឹង​ចូលរួម​ទស្សនាការ​ប្រកួត​​នេះ​ទាំងអស់​គ្នា​។ យើងខ្ញុំ​សូម​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក​អ្នក​ប្រកបដោយ​សេចក្ដី​រីករាយ​។

សេចក្ដី​ប្រកាស​នេះ​គឺជា​ការ​ក្រើនរំឭក​ចុង​ក្រោយ​។ សូម​ចុច​ត្រង់នេះ​ដើម្បី​ទាញ​យក​ពាក្យសុំ​ចុះ​ឈ្មោះ​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា តាម​រយៈ​អ៊ីមែល wro@stemcambodia.ngo ទូរស័ព្ទ 023 72 72 62 ឬ​វេ​ប​សាយ​http://www.stemcambodia.ngo/world-robot-olympiad/ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ