ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទីផ្សារ​មូល​ប​ត្រ និង​ឥណទាន គឺជា​ច្រក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ទុន​របស់ សហគ្រាស ឬ​យ៉ាងណា ? ខណៈ​ពលរដ្ឋ​កម្ពុជា​មាន​ចំណាប់អារម្មណ៍​តិចតួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​មូល​ប​ត្រ និង​ទីផ្សារ​ឥណទាន​ជា​ប្រភព និង​ជា​ច្រក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ទុន​របស់​សហគ្រាស ព្រោះ​តាម​រយៈ​ទីផ្សារ​មូល​ប​ត្រ សហគ្រាស​អាច​ធ្វើការ​ប្រមូល​នូវ​ទុន​ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​ប្រាក់ ហើយ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​អាច​ធ្វើការ​ពង្រីក​ដើមទុន​របស់​ខ្លួន​បន្ថែម​ពីលើ​បាន​ទៀត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហាំ…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​មូល​ប​ត្រ និង​ទីផ្សារ​ឥណទាន​ជា​ប្រភព និង​ជា​ច្រក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ទុន​របស់​សហគ្រាស ព្រោះ​តាម​រយៈ​ទីផ្សារ​មូល​ប​ត្រ សហគ្រាស​អាច​ធ្វើការ​ប្រមូល​នូវ​ទុន​ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​ប្រាក់ ហើយ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​អាច​ធ្វើការ​ពង្រីក​ដើមទុន​របស់​ខ្លួន​បន្ថែម​ពីលើ​បាន​ទៀត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហាំ ចងហាន់ (Hahm Jeong-han) អគ្គ​ទីប្រឹក្សា និង​អគ្គ​កុងស៊ុល នៃ​ស្ថានទូត​សា ធារ​ណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ក្នុង​ពិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា រៀបចំ​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ទី​២ កាលពី​ថ្ងៃ​ទី​៥ ឧសភា ម្សិលមិញ​នេះ ។

លោក បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ទីផ្សារ​មូល​ប​ត្រ តែង​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​គឺជា​ចំណុច​ស្នូល​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ មិនតែប៉ុណ្ណោះ ការ​កកើត​នូវ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កាន់តែ​ច្រើន ជួយ​ឱ្យ​គេ​អាច​ទស្សន៍​ទាយ​អំពី​ការ​គ្រប់គ្រង​សហគ្រាស ចូលរួម​ចំណែក​បន្ត​ស្ថេ​រ​ភាព​ក្នុង​ការ​ពង្រីក​លទ្ធភាព​ប្រមូល​ពន្ធ​អាករ​ជាដើម ដែល​វា​នឹង​ដើរតួ​នាទី​យ៉ាង​ធំធេង ក្នុង​ការ​អភិវឌ្ឍន៍​នូវ​កម្លាំង​ប្រកួតប្រជែង​របស់​ប្រទេស​ជាតិ​ក្នុង​រយៈពេល​វែង​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា « ប្រជាជន​កម្ពុជា​ក៏​អាច​ធ្វើការ​វិនិយោគ​លើ​តម្លៃ​នៃ​សហគ្រាស​ដែល​កំពុង​លូតលាស់​តាម​រយៈ​ទីផ្សារ​មូល​ប​ត្រ​នេះ ហើយ​តាម​រយៈ​ការ​ចែករំលែក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​អំពី​ការ​រីក​លូតលាស់​នៃ​សហគ្រាស​តាម​រយៈ​ទីផ្សារ​មូល​ប​ត្រ​នេះ ក៏​នឹង​បង្កើត​បានជា ផលប័ត្រ​ចម្រុះ និង​ឱកាស​ក្នុង​ការ​ប្រមូល ពង្រីក​ដើមទុន​។ យើង​អាច​និយាយ​បាន​ថា រាល់​ចំនុច​ទាំងឡាយ​នេះ​ស្រប​ទៅ​នឹង​តម្លៃ​នៃ​ចំនុច​ស្នូល ‘​ការ​បង្កើត​នូវ​សហគមន៍​វិបុលភាព​រួម ដែល​ផ្តោត​សំខាន់​លើ​មនុស្ស​’ នៃ​គោលនយោបាយ​ទិស​ដៅ​ភាគ​ខាងត្បូង​ថ្មី ដែល​រដ្ឋាភិបាល​កូរ៉េ​កំពុងធ្វើការ​ជម្រុញ​អនុវត្ត​»​។

ស្រប​ពេល​វិស័យ​មូល​ប​ត្រ​កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំហាន​ទៅ​មុខជា​បណ្តើរ​ៗ លោក ហាំ ចងហាន់ លើក​ឡើង​ថា នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៩០ ប្រទេស​កូរ៉េ​បាន​ជួប​ប្រទះ​នូវ​ការ​ប្រែប្រួល​ស្ថានភាព​ជា​ច្រើន​លើក​ច្រើន​សារ ដូច​ជា​ការ​ជួប​ប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ជាដើម ហើយ​ក៏​បាន​ធ្វើការ​សន្សំ​រហូត​មក​នូវ​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​ប្រកបដោយ​ស្ថេ​រ​ភាព ហើយ​ពេល​នេះ កូរ៉េ​កំពុង​តែ​ធ្វើការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ទាំងនោះ ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន​។ ការ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ គឺជា​សកម្មភាព​ធំ​មួយ​ក្នុង​ចំណោម​ការ​ចែករំលែក​បទ​ពិសោធន៍​។

លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​យើង ផ្សារ មូល​ប​ត្រ​កម្ពុជា​របស់​យើង​បាន​ឈាន​មក​ដល់​ជំនាន់​ថ្មី​មួយទៀត ដោយ​ដាក់​ជា​ប្រែ​ន​ឌី​ង​ថា CSX 2.0​។ ជំនួស​ឱ្យ​ការ​ទូរស័ព្ទ ឬ​អ៊ី​ម៉ែ​ល​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ គឺ​វិនិយោគិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត MTS ដើម្បី​ធ្វើការ​ដាក់​បញ្ជារ ។ ជំនួស​ឱ្យ​ការ​ផ្តល់​ព័ត៌មាន​ទាន់​ពេល តាម​រយៈ​អុ​ី​ម៉ែ​ល ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ អាច​ប្រើប្រាស់​នូវ​បង្ហាញ​ព័ត៌មាន e-disclosure ដើម្បី​ឱ្យ​ការ​ផ្តល់​ព័ត៌មាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​»​។

ចំណែក​លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មាន​ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ចំនួន​១០ កំពុង​ផ្តល់​សេវា​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ខណៈ​ដែល​តួអង្គ​សំខាន់​ៗ​ផ្សេង​ទៀត ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត និង​ការ​ទទួលស្គាល់​បន្តបន្ទាប់ ហើយ​ចំនួន​វិនិយោគិន​ក៏​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​លេខ​អត្តសញ្ញាណ​វិនិយោគិន​គិត​ត្រឹម​ត្រីមាស​ទី​១ គឺ​មាន​ចំនួន​២០.៥៤៩ ដែល​រួម​មាន​វិនិយោគិន​រូបវន្តបុគ្គល សញ្ជាតិ​ខ្មែរ​ចំនួន ១៧.៦១១ នាក់ និង​បរទេស​ចំនួន ៣.២៨៨​នាក់ ខណៈ​ដែល​វិនិយោគិន​នីតិបុគ្គល​សញ្ជាតិ​ខ្មែរ​មាន​ចំនួន ២៥​ក្រុមហ៊ុន និង​សញ្ជាតិ​បរទេស​មាន​៩០​ក្រុមហ៊ុន​។

លោក​អគ្គនាយក បាន​គូសបញ្ជាក់​ថា «​ផលិតផល​ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​ជួញដូរ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ចំនួន​៣ រួម​មាន មូល​ប​ត្រ​កម្មសិទ្ធិ ដែល​ហៅ​ថា ភាគហ៊ុន​, មូល​ប​ត្រ​បំណុល ឬ​ហៅ​ថា​សញ្ញាប័ណ្ណ និង​ឧបករណ៍​និ​ស្ស​ន្ទ​។ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ចំនួន​៦​បាន​នឹង​កំពុង​ចុះបញ្ជី​នៅ​លើ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ កម្ពុជា ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​៥ បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ​និង​ក្រុមហ៊ុន​ចុះបញ្ជី​១​ទៀត​ជា​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញាប័ណ្ណ​»​។ លោក​បន្ត​ថា ការ​ចូលរួម​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ គឺ​មិន​ត្រឹមតែ​ជា​ជម្រើស​វិនិយោគ​សក្តានុពល​ក្នុង​ផែនការ​ហិរញ្ញវត្ថុ គ្រួសារ និង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ចូលរួម នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយហេតុ​ថា​ទីផ្សារ​មូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដែល​អាច​កៀរគរ នូវ​មូលនិធិ​ដែល​នៅ​សេសសល់
នៅ​ក្នុង​ទីផ្សារ​ឱ្យ​ប្រើប្រាស់​អស់ពី​លទ្ធភាព ជួយ​បង្កើត​ការងារ​ក្នុងស្រុក និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុងស្រុក ព្រមទាំង​ជំរុញ​នូវ​តម្លាភាព​អាជីវកម្ម​នៅកម្ពុជា​។

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា​ទន្ទឹម​នឹង​ការ​ជំរុញ​លើកកម្ពស់​ទឹកចិត្ត​ដល់​សហគ្រាស​ឯកជន ឱ្យ​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​ពិចារណា​លើ​សហគ្រាស​សាធារណៈ​ផ្សេង​ទៀត ដើម្បី​នាំ​មក​ចូល​ផ្សា​រមូល​ប​ត្រ ក្នុង​គោលដៅ​មិន​ត្រឹមតែ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ដល់​ការ​ជំរុញ​ឯកជន​ភាវូបនីយកម្ម​, បង្កើន​ប្រសិទ្ធភាព​ការងារ ផលិតភាព​និង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ទាំងនោះ​។ ក្រៅពី​ការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​, ការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល ក៏​ជា​ផលិតផល​ថ្មី​មួយ​ដែល​ត្រូវ​មាន​សកម្មភាព​ជាមួយ​គ្នា ហើយ​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​រៀបចំ​បទ​បញ្ញា​ត្តិ​និង​យន្តការ​នានា ដើម្បី​ត្រៀមខ្លួន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​។

លោក​បណ្ឌិត ក៏​បាន​លើក​ឡើង​ថា «​កន្លង​មកនេះ​ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ផ្សា​រមូល​ប​ត្រ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​វិនិយោគិន និង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ចាំបាច់​នៃ​ការ​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​និង​ជំរុញ​កំណើន​នៃ​វិស័យ​មូល​ប​ត្រ​។​ស្របគ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ពង្រឹង​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​ក្នុង​គោលដៅ​បង្កើន​ចំណូល​រដ្ឋ និង​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌ ជា​ពិសេស​រវាង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ក្រុមហ៊ុន​ដែល​នៅ​ខាងក្រៅ
ផ្សារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ