ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកនិងកូនជួបគ្រោះពេល​មេឃភ្លៀង…​នាំគ្នាសែងកប់ដីខ្សាច់​ដើម្បីសង្គ្រោះជីវិត​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពេល​មេ​ឃ​​កំពុង​តែ​ភ្លៀង​ឪពុកយកចប​​កាយ​បង្ហូរទឹកចេញពីក្នុងផ្ទះ ចំណែកកូន​ប្រុស​កំពុងមុជទឹកភ្លៀងក្បែរនោះ ស្រាប់តែ​ត្រូវ​​រន្ទះបាញ់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២នាក់ឪពុក​និង​កូន​កាលពី​វេលា​ម៉ោង​៥ល្ងាចថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ…

ខេត្តកំពង់ធំ ៖ ពេល​មេ​ឃ​​កំពុង​តែ​ភ្លៀង​ឪពុកយកចប​​កាយ​បង្ហូរទឹកចេញពីក្នុងផ្ទះ ចំណែកកូន​ប្រុស​កំពុងមុជទឹកភ្លៀងក្បែរនោះ ស្រាប់តែ​ត្រូវ​​រន្ទះបាញ់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២នាក់ឪពុក​និង​កូន​កាលពី​វេលា​ម៉ោង​៥ល្ងាចថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​ ។​

លោក​អនុសេនីយ៍ឯក ស៊ន នឿ​ន មេ​ប៉ុស្តិ៍​អូរ​កន្ធរ ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​ទាំង​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ ឌុ​ច វុ​ទ្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ឪពុក​​ និង​ឈ្មោះ ធី សក​ណា ភេទ​ប្រុស អាយុ​១៣ឆ្នាំ​ ត្រូវជា​កូន ។ ជនរងគ្រោះទាំង២នាក់​ឪពុក​និងកូន​រស់នៅ​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ​។​

លោក​មេ​ប៉ុស្តិ៍​​បាន​បន្ត​​ថា​ ​បើ​យោង​តាម​សម្តី​របស់​សាច់ញាតិ​ជន​រង​គ្រោះ​​បាន​ប្រាប់​ថា​ ​ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​មានកូន​ចំនួន​៤​នាក់ រស់នៅ​ក្នុងផ្ទះតៀម​ ហើយ​ពួក​គាត់​បាន​ចាក់​ដី​ខ្ពស់​នៅ​ជុំវិញ​ផ្ទះ​តៀម​នោះ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​នៅ​ល្ងាច​​ថ្ងៃ​​កើតហេតុ មេឃ​ភ្លៀង​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​​ផ្ទះ​​របស់​គាត់ ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​ក៏​បាន​យក​ចប​ទៅ​កាយ​ដី​បង្ហូរទឹក​ចេញ ចំណែក​កូនប្រុស​កំពុង​តែ​ងូ​ត​​ទឹកភ្លៀង​លេង​នៅ​ក្បែរ​នោះ​ដែរ គាប់​ជួន​មាន​ផ្លេក​​បន្ទោ​រ​​លាយឡំ​នឹង​រន្ទះ​ផង​ក៏​​បាន​បាញ់​ចំ​​ឪពុក​និង​កូន​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ និងប្រជា​​ពលរដ្ឋ​ជិតខាង​សែង​​យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ក៏​ប៉ុន្តែ​ដោយសារ​តែ​អាកា​រៈ​ធ្ងន់ធ្ងរ​ក៏​ប​ញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ