ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី​០៣នាក់ ​ខ្មែរម្នាក់ ​នៅកណ្តាលសមុទ្រ ​

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ​៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃទី១១ ​វិច្ឆិកា​ ២០១៣​ បានចាប់ខ្លួន​ជនជាតិរុស្ស៊ី​ចំនួន០៣នាក់​ ខ្មែរម្នាក់ នៅកោះរ៉ុង ​ក្នុងនោះ​ក៏មានសេដ្ឋី​ជនជាតិ​រុស្ស៊ីម្នាក់​ឈ្មោះ ​ប៉ូឡុងស្គី ​ផងដែរ ។

ការចាប់​ខ្លួនជនជាតិ​រុស្ស៊ីនាពេលនេះ​ ធ្វើឡើងតាមដីកា​បញ្ជាឲ្យស្វែង​រកចាប់ឃុំខ្លួន​របស់មហាអយ្យការ​អមសាលាឧទ្ឋរណ៏ ​លេខ ៧២៣​ ម.ហ.ក០១៣ ​ចុះថ្ងៃទី០៨ វិច្ឆិកា

ខេត្តព្រះសីហនុ​៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃទី១១ ​វិច្ឆិកា​ ២០១៣​ បានចាប់ខ្លួន​ជនជាតិរុស្ស៊ី​ចំនួន០៣នាក់​ ខ្មែរម្នាក់ នៅកោះរ៉ុង ​ក្នុងនោះ​ក៏មានសេដ្ឋី​ជនជាតិ​រុស្ស៊ីម្នាក់​ឈ្មោះ ​ប៉ូឡុងស្គី ​ផងដែរ ។

ការចាប់​ខ្លួនជនជាតិ​រុស្ស៊ីនាពេលនេះ​ ធ្វើឡើងតាមដីកា​បញ្ជាឲ្យស្វែង​រកចាប់ឃុំខ្លួន​របស់មហាអយ្យការ​អមសាលាឧទ្ឋរណ៏ ​លេខ ៧២៣​ ម.ហ.ក០១៣ ​ចុះថ្ងៃទី០៨ វិច្ឆិកា ២០១៣​ ទៅលើជនជាតិរុស្ស៊ី ​ឈ្មោះ ប៉ូឡុងស្គី ​កើតថ្ងៃទី០១​ ធ្នូ ​១៩៧២ ​ពីបទកេងបន្លំ​ទ្រព្យសម្បត្តិអ្នកដទៃ ​ដែលប្រព្រឹត្ត​អំឡុងឆ្នាំ២០០៨ – ២០០៩ ។

ចំណែក​ជនជាតិរុស្ស៊ីពីរនាក់​ និង ខ្មែរ​ម្នាក់នោះ ​មិនទាន់ស្គាល់​ពីអត្តសញ្ញាណ និ​ងបទចោទនៅឡើយទេ ។

សេចក្តី​រាយការណ៏ពី​ខេត្តព្រះសីហនុបានឲ្យដឹងថា ​នៅពេលនេះ​សមត្ថកិច្ចកំពុងរៀបចំបែបបទ​តាមនីតិវិធីច្បាប់ ​និង បញ្ជូន​មករាជធានីភ្នំពេញ​​នៅពេលបន្តិចទៀតនេះ ។

គួរបញ្ជាក់​ សេដ្ឋីជនជាតិរុស្ស៊ី​ ឈ្មោះប៉ូឡុងស្គី ដែលធ្លាប់ជាប់​ចោទពីបទ​ចាប់បង្ខំាង​ធ្វើទារុណកម្ម​លើកម្មករ​នេសាទខ្មែររូបនេះ សមត្ថកិច្ចកម្ពុជា​នឹងធ្វើបត្យាប័ន​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ីវិញ​ក្នុងពេលឆាប់ៗខាងមុខនេះ ៕