ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ក្តី​បារម្ភ​ពី​ការ​ដាច់​អុីន​ធើ​រ​ណេ​ត​ដោយ​សារ​បំរែបំរួល​ភ្លើង​ពី​ក្រុមហ៊ុនអុីន​ធើ​រ​ណេត TODAY Communication

4 ឆ្នាំ មុន

ក្រោយ​ពី​សេចក្ដី​ប្រកាស​របស់​អគ្គិសនី​កម្ពុជា (EDC) នៅ​តាម​តំបន់​មួយ​ចំនួន​បាន​ទទួល រង​ការ​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​ពី​អនុ​ស្ថានីយ​ជា​បន្ដបន្ទាប់​។ ដោយឡែក​ក្រុមហ៊ុន​អុីន​ធើ​រ​ណេ​ត TODAY Communication ដែល​កំពុង​មាន POP ជុំវិញ​រាជធានី​ភ្នំពេញ​ជិត…

ក្រោយ​ពី​សេចក្ដី​ប្រកាស​របស់​អគ្គិសនី​កម្ពុជា (EDC) នៅ​តាម​តំបន់​មួយ​ចំនួន​បាន​ទទួល រង​ការ​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​ពី​អនុ​ស្ថានីយ​ជា​បន្ដបន្ទាប់​។ ដោយឡែក​ក្រុមហ៊ុន​អុីន​ធើ​រ​ណេ​ត TODAY Communication ដែល​កំពុង​មាន POP ជុំវិញ​រាជធានី​ភ្នំពេញ​ជិត ៣០ និង​មាន POP មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​នានា ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀម​រាប ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ក្រុង​តា​ខ្មៅ ក្រុង​បា​វិត និង ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ទទួល​រង​ផល​ប៉ះពាល់​បន្តិចបន្តួច​ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ដើម្បី​បង្ការ​ភាព​រអាក់រអួល​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​ត​ដល់​អតិថិជន​ខ្លួន ក្រុមហ៊ុនអុីន​ធើ​រ​ណេត TODAY Communication បាន​ចាត់វិធានការ​ទាន់​ពេលវេលា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នេះ ដោយ​ក្រុមហ៊ុន​បាន​បំពាក់​ឧបករណ៍​ផ្គត់ផ្គង់​ភ្លើង​បណ្តោះអាសន្ន (Backup Power) ដែល​អាច​ដំណើរការ​បាន​រាប់​ម៉ោង និង​មាន​ម៉ាស៊ីនភ្លើង​ចល័ត​សម្រាប់​ផ្គត់ផ្គង់​តាម​ទីតាំង​ដែល​ចាំបាច់​។ ចំពោះ​រយៈពេល​នៃ​ការ​រអាក់រអួល​មាន​ត្រឹម ១០ ទៅ ១៥​នាទី​ប៉ុណ្ណោះ​សម្រាប់​ទីតាំង​ដែល​ប៉ះពាល់​ខ្លាំង​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​តែងតែ​ផ្ញើរ​ជា​របាយការណ៍​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​តាម​រយៈ​សារ Facebook Messenger និង Facebook Page ដើម្បី​ជា​ការ​ផ្តល់​ដំណឹង​រហូត​ដល់​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គី​ស​នី​គ្រប់គ្រាន់​ឡើង​វិញ​។

លោក ច​ន្ធី សុ​ធន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនអុីន​ធើ​រ​ណេ​ត TODAY Communication បាន​មាន​ប្រសាសន៍​ថា «​យើង​មាន​ឧបករណ៍​ផ្តល់​ជា​សញ្ញា​នៅ​ពេល​ភ្លើង​ដាច់ ហើយ​ក្រុមការងារ​យើងខ្ញុំ​បាន​ចាត់វិធានការ​ទប់ស្កាត់​ភ្លាម​ៗ​ក្រោយ​ទទួល​បាន​ដំណឹង​នោះ ដើម្បី​ធ្វើ​យ៉ាងណា​កុំអោយ​មាន​ភាព​រអាក់​រអួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់អុីន​ធើ​រ​ណេ​ត​។ ជា​លទ្ធផល​ក្នុង​រយៈ ពេល ២​ខែ​មកនេះ​ក្រុមការងារ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​អោយ ភាគរយ​នៃ​ផល​ប៉ះពាល់​ស្ថិត​នៅ​កម្រិត​ទាប​គួរ​អោយ​កត់សម្គាល់​»​។

លោក សុ​ធន ក៏​បាន​រំលឹក​ផង​ដែរ​ថា ប្រសិនបើ​អតិថិជន​ចង់​ទទួល​បានការ​ថែទាំ​មួយ​ដ៏​ល្អ លោក​អ្នក​អាច​ចូលរួម​ជាមួយ TODAY បាន​តាម​រយៈ​កញ្ចប់​សេវាកម្ម​សម្រាប់​អាជីវកម្ម​ដែល មាន​ដូច​ជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និង​កញ្ចប់​តាម​គេហដ្ឋាន​វិញ​លោក​អ្នក​អាច​ចូលរួម​ជាមួយ TODAY តាម​រយៈ​កញ្ចប់ TODAY Fiber​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ​៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger “TODAY ISP” ឬ​គេហរ​ទំព័រ www.today.com.kh​ ។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ