ឃាតករធម្មជាតិ…​បាញ់យក​ជីវិតកូន​កំលោះ​​​ជិត​រោង​​ការ​


ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ពិតជាគួរឱ្យសោកសៅបំផុត សម្រាប់ក្រុមគ្រួសារ​ណាស់ ខណៈដែល​​កូនកំលោះ​ត្រូវ​បាត់បង់ជីវិត ដោយសារ​ឃាតករ​ធម្មជាតិ​ឆក់​យកភ្លាមៗ ពេល​​កំពុង​ជិះ​ម៉ូតូ​ត្រឡប់មកពី​​ហៅ​​​ភ្ញៀវ​ការ​វិញ ។ ហេតុ​ការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​​ទី ៥ ឧសភា ​​ស្ថិត​នៅ​ចំណុច​ខាងកើត​ភូមិ​កោះ​ឈើទាល​ ឃំ​ុ​ទួល​សាលា ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះ​ខាងលើឈ្មោះ​​សិ​ុ​ន ហៀ​ង ​អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​ត្នោត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភព​ពី​សមត្ថ​កិ​ច្ច​ស្រង់​សម្តី​ក្រុមគ្រួសារថា ​មុនពេល​​កើតហេតុ​ ជន​រង​គ្រោះ​​​ ​ជិះ​ម៉ូតូ​ជាមួយ​សាច់ញាតិ​២​នាក់​ទៀតដើម្បី​ទៅ​ហៅភ្ញៀវ​ការ​ នៅ​ភូមិ​ជិត​កន្លែង​កើតហេតុ​ ពេល​ហៅ​រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

ប្រភព​បន្ត​ថា ​លុះ​ជិះ​​មក​ដល់​ចំណុច​កើតហេតុ មេឃ​បាន​បង្អុរ​ភ្លៀង ​តែ​មិនសូវ​ខ្លាំង​នោះ​ទេ​ ក៏​ចេះ​តែ​នាំ​គ្នា​ជិះ​បន្តរហូត ។ តែ​អកុសល​ ភ្លាមនោះ​ក៏​មាន​​រន្ទះមក​បាញ់​ផ្តាច់​​ជីវិត​ជន​រង​គ្រោះ​តែ​ម្តង​ ។​ នៅ​ពេល​ដែល​រន្ទះបាញ់​ជន​រង​គ្រោះ​ សាច់ញាតិ​២​នាក់​ដែល​ជិះ​ជាមួយ​ គឺមិន​បាន​​រង​គ្រោះ​ថ្នាក់​នោះ​ទេ​ គ្រាន់តែ​មាន​អារម្មណ៍​មាន​​តក់ស្លុត​​​​ប៉ុណ្ណោះ​ ។

​​សាច់ញាតិ​រៀបរាប់​ទៀតថា ​​ជនរងគ្រោះជា​មនុស្ស​ដែលគេ​ស្រឡាញ់​រាប់អាន​គ្រប់គ្នា ​។ ​សម្រាប់​នារី​ជា​
គូ​ដណ្តឹង​ដែលត្រូវ​រៀបការ​នៅ​ពាក់​កណ្តាលខែ​នេះ​ (​នៅ​ភូមិ​ជាមួយ​គ្នា​) មិនដឹងថា ទទួលអារម្មណ៍បែប​ណានោះទេ ​។ ហើយក៏មិន​ដឹងថា ពិធីរៀបការនឹង​រៀបចំបែបណាវិញនៅឡើយ​ ខណៈផ្នួង​ តុ​ រោង ​ចុង
ភៅ​ត្រូវ​ចាស់ទុំ​បានក​ក់រួច​អស់​ទៅ​​ហើយនេះ​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ