ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​ឱ្យ​ខ្សោយ​ (18+)

4 ឆ្នាំ មុន

ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ពេក អាច​បន្ថយ​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ។ របៀប​ដែល​ជាតិ​ស្ករ​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ និង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​តែ​ម្តង ។ ១-អ័​៊​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប ៖ មែនហើយ​ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន…

ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ពេក អាច​បន្ថយ​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ។ របៀប​ដែល​ជាតិ​ស្ករ​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ និង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​តែ​ម្តង ។

១-អ័​៊​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប ៖ មែនហើយ​ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន ដែល​ជា​ហេតុ​នាំ​ធ្វើ​ឲ្យ​អ័​៊​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប និង​ចុង​ក្រោយ​ទៅ​ជា​ខ្សោយ​ផ្លូវភេទ និង​មិន​អាច​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ថែម​ទៀត ។ ការ​សិក្សា​បាន​បញ្ជាក់​ថា ជាតិ​ស្ករ​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​គួរ​ឲ្យ​កត់សម្គាល់ ។

២-ស៊ាំ​នឹង​អ៊័​រ​ម៉ូ​ន Leptin ៖ Leptin គឺជា​អ័​៊​រ​ម៉ូ​ន​មួយ​ប្រភេទ​ដែល​បញ្ជូន​សញ្ញា​ឲ្យ​ញ៉ាំ​អាហារ ដែល​វា​ក៏​ជា​អ្នក​តាម​តាន​ដល់​អ​កប្ប​កិរិយា​ផ្លូវភេទ​ផង​ដែរ ។ ដូច្នេះ បើសិនជា​អ្នកមាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន វា​ពិតជា​អាច​បណ្តាល​ឲ្យ​ស៊ាំ​នឹង Leptin នេះ​បាន ព្រមទាំង​ប៉ះពាល​ដល់​សុខភាព​ផ្លូវភេទ​ថែម​ទៀត ។

៣-ប៉ះពាល់​ដល់​ការ​ផលិត​អ៊័​រ​ម៉ូ​ន​លូតលាស់ ៖ អ័​៊​រ​ម៉ូ​ន​លូតលាស់ មាន​នាទី​ជួយ​ឲ្យ​រាង​កាយ​លូតលាស់​ផង និង​រក្សា​ចំណង់​ផ្លូវភេទ​ឲ្យ​នៅ​ខ្ពស់​ផង ។ ប៉ុន្តែ​បើសិនជា​ក្នុង​ខ្លួន​មាន​ជាតិ​ផ្អែម​ច្រើន​វិញ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ធាត់​ជ្រុល​ទេ តែ​ក៏​នាំ​ឲ្យ​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន និង​ខូច​មុខងារ​ផ្លូវភេទ​ដែរ ។

៤-អស់កម្លាំង ៖ មែនហើយ ការ​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ពេក មិន​ត្រឹមតែ​ផ្លាស់​ប្តូរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទេ តែ​ក៏​នាំ​ឲ្យ​ឃ្លាន និង​អស់កម្លាំង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក​ក៏​បន្ថយ​កម្រិត​សារធាតុ Orexin ដែល​ជា​សារធាតុ​ចម្លង​សរសៃប្រសាទ មាន​នាទី​សម្របសម្រួល​ដល់​អាកប្ប​ក​រិ​យា និង​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ (​ប្រភព​ពី​៖ Health.com.kh​ព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ