បើក​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ក្រោម​​ប្រធានបទ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ»


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា វាយ​កូន​ឃ្លី​លើ​តុ​ក្រោម​ប្រធានបទ​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​»​នៃ​ឆ្នាំ​វប្ប​ធម៌​ទេសចរណ៍ កម្ពុជា​-​ចិន​លើក​ទី​១ បាន​ចាប់ផ្ដើម​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា នៅ​ទីលាន​វាយ​កូន​ឃ្លី​លើ​តុ​ក្នុង​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការ​ប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ ឧសភា​ខាង​មុខ​។

ព្រឹត្តិការណ៍​នេះ​ទទួល​បានការ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​ប៊ូ ជុំ​សេរី អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ពិធី​បើក​ការ​ប្រកួត​នោះ​ផង​ដែរ​។

ការ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​២​ពូ​ល ​គឺពូ​ល​កម្ពុជា​មាន​១០​ក្រុម និង​ពូ​ល​ចិន​មាន​១០​ក្រុម​ដោយ​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​តាម​ពូ​ល​ក្នុង​១​ពូ​លយ​ក​២​ក្រុម​ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ ។ ចំណែក​វិញ្ញាសា​មាន​ប្រកួត​ជា​ក្រុម និង​ឯកត្តជន​ឯ​ប្រាក់​រង្វាន់​លេខ​១​ទទួល​បាន​១.៥០០​ដុល្លារ លេខ​២​ទទួល​បាន​១.០០០​ដុល្លារ លេខ​៣​ទទួល​បាន​៨០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​៦០០​ដុល្លារ​។

លោក ប៊ូ ជុំ​សេរី បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព​កម្ពុជា​-​ចិន​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៣​ខាង​មុខ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ជា​លើក​ដំបូង ។ លោក​បន្ត​ថា តាម​ពិត​កម្ពុជា​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​តាំងពី​ឆ្នាំ​១៩៥៣​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយសារ​តែ​យើង​មាន​បញ្ហា​ជា មួយ​​ប្រទេស​ជិតខាង ទើបតែ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រៀប​ចំ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ ។

ដោយឡែក​ចំពោះ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន
រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​គាំទ្រ​ទាំងស្រុង ព្រោះថា​វា​ជា​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ