ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មិន​រើសមុខ​មែន​នាំ​គ្នា​ទៅ​លួច​គ្រឿង​សមុទ្រ តែ​ម្ចាស់​គេ​ទាន់​រកតែ​ពុទ្ធោ​ម្នាក់​ៗ(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ជាមួយ​បក្សពួក​៤​នាក់​ទៀត បាន​ទៅ​ធ្វើ​សកម្មភាព​ចូល​លួច​យក​គ្រឿង​សមុទ្រ នៅ​ក្នុងផ្ទះ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង ។ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដេញ​តាម​ចាប់​បាន ចំណែក​បក្សពួក​រត់គេច​ខ្លួន​រួច ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ជាមួយ​បក្សពួក​៤​នាក់​ទៀត បាន​ទៅ​ធ្វើ​សកម្មភាព​ចូល​លួច​យក​គ្រឿង​សមុទ្រ នៅ​ក្នុងផ្ទះ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង ។ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដេញ​តាម​ចាប់​បាន ចំណែក​បក្សពួក​រត់គេច​ខ្លួន​រួច ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខាងក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ម្នាក់​នោះ​ឈ្មោះ​សែ​ម ចាន់​វិសាល អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ចំណែក​បក្សពួក​៤​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ព្រោះ​កំពុង​រត់គេច​ខ្លួន ។ រីឯ​បុរស​ជា​អាជីវករ​លក់​គ្រឿង​សមុទ្រ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ឡុ​ង សេង​ថៃ អាយុ​៣៩​ឆ្នាំ បាត់បង់​អស់​ក្តាម​សមុទ្រ​៥​គីឡូក្រាម ប៉ុន្តែ​នេះ​ពុំ​មែន​ទើបតែ​ចាប់ផ្ដើម​បាត់​គ្រឿង​សមុទ្រ​ជា​លើក​ដំបូង​ឡើយ ដោយ​កន្លង​មក​បាន​បាត់​ជា​បន្តបន្ទាប់​មក​ហើយ ។

បុរស​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​ឡើយ ខណៈនោះ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​លួច​គ្រឿង​សមុទ្រ​នៅ​ក្នុង​ធុង​ក្លា​ស្សេ​របស់​គាត់ ។ ប៉​ន្តែ​នៅ​ពេល​យក​បាន​ខ្លះ​ហើយ ស្រាប់តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ក៏​ស្រែក​ឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ដេញ​តាម​ចាប់​បាន​ម្នាក់ ចំណែក​បក្សពួក​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត​បាន​នាំ​គ្នា​រត់​ផាសក្រញាំ​បាត់​អស់ ។ កន្លង​មក​គាត់​បាន​ខាតបង់​ជា​បន្តបន្ទាប់​លក់ដូរ​រក​ប្រាក់​ចំណេញ​មិនឃើញ​ទេ ដោយសារ​តែ​ត្រូវ​ចោរលួច​យក​គ្រឿង​សមុទ្រ​ជា​ញឹកញាប់ ហើយ​មិន​ដែល​ចាប់​បាន​ចោរ​ម្ដងណា​ឡើយ ទើបតែ​ពេល​នេះ​ចាប់​បាន​ម្នាក់​ហើយ​នៅ​តែ​បាត់​គ្រឿង​សមុទ្រ​អស់​៥​គីឡូក្រាម​ទៀត ។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បុរស​ដែល​ជា​អាជីវករ​រូប​នោះ​បាន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ