ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបយាយៗ ពេលកំពុង​អង្គុយ​ព័ទ្ធវង់​បាំង​ផ្លិត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ មានការ​ឃាត់ខ្លួន​​​ស្ត្រី​​ញៀន​ល្បែង​(បៀសុ​ី​គូ​​ថៃ)បាន​ជិត​១០​នាក់​របស់​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ ​ដើម្បី​មកធ្វើការ​​អប់រំរួចឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ ហេតុការណ៍​បង្ក្រាប ធ្វើ​ឡើង​​កាលពីវេលាម៉ោង វេលា​​ម៉ោង​០៣ និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​មឿ​ន…

ខេត្ត​កណ្តាល​ ៖ មានការ​ឃាត់ខ្លួន​​​ស្ត្រី​​ញៀន​ល្បែង​(បៀសុ​ី​គូ​​ថៃ)បាន​ជិត​១០​នាក់​របស់​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ ​ដើម្បី​មកធ្វើការ​​អប់រំរួចឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ ហេតុការណ៍​បង្ក្រាប ធ្វើ​ឡើង​​កាលពីវេលាម៉ោង វេលា​​ម៉ោង​០៣ និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​មឿ​ន គួ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​សេចក្តីរាយការណ៍បន្តថា​ ស្ត្រីដែលត្រូវបានឃាត់នាំទៅអប់រំ ១-​ឈ្មោះ​មឿ​ន គួ​ន ​អាយុ​៦៣​ឆ្នាំ ​មុខរបរ​រើស​​អេ​ត​ចាយ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​ម្ចាស់ផ្ទះ​) ​២-​ឈ្មោះ​
ស ស្រី​មុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជាអ្នក​លក់ដូ នៅ​ភូមិ​ចំការ​ថ្លែង​ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួល ​ខេត្តកណ្តាល
​(​អ្នកលេង​) ​៣​-ឈ្មោះ​តៀង រ៉ា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ​មុខរបរ​កសិករ​នៅ​ភូមិ​ចំបក់​ទន្សាយ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ជា​អ្នក​ឈរ​មើល​ផង​លេង​ផង ៤-​ឈ្មោះ​ទឹម ផ​ល្លី អាយុ​៤២​ឆ្នាំ ជា​ក​ម្មា​ការី​នី​រោង​ចក្រ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ​ជា​អ្នកលេង ​៥​-ឈ្មោះ​ឌឹ​ម ខេ​ម​ម៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ​៦​-​ឈ្មោះ​មឿង ធីតា ភេទ​ស្រី អាយុ​២៥ឆ្នាំ ជាកម្មករ​រោងចក្រ នៅ​ភូមិ​ចំបក់​ទន្សាយ ឃំ​ុ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នកលេង​)​ ​និង៧-​ឈ្មោះ ភុ​ន ផា​វី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ភូមិ​ចំបក់​ទន្សាយ
ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្តាល ជា​អ្នកលេង ​។

ប្រភពបន្តថា​ រីឯវត្ថុ​តាង​​​មាន​ ​សន្លឹកបៀ១០ កំរាល​ភួយ​១​ និង​កន្ទេលក្រហម​​១​ ។ ប្រភពបញ្ជាក់ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​ជំនាញ​បាន​ទទួល​ថា​ នៅ​ទីតាំង​ខាងលើ​កំពុង​លេងល្បែង​សុ​ី​សង​ ​ហើយ​បាន​ចុះ​ទៅ​ដល់​ជនសង្ស័យ​ កំពុង​តែ​លេងបៀ​សុ​ី​គូ​ថៃ ​ហើយ​កាន់​បៀ​គ្រវាត់​ចោល​នៅ​សល់​តែ​ចំនួន​១០​សន្លឹក​។​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​មឿ​ន គួ​ន​ជា​បាន​សារភាព​ថា​ ខ្លួន​ពិតជាឱ្យ​​គេ​លេងបៀ​សុ​ី​គូ​ថៃ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​មែន ។ ចំពោះ​ករណី​កម្លាំង​ជំនាញ​ស្នើ​សុំ​អប់រំ​២៤​ម៉ោង​នៅ​អធិការដ្ឋាន​ ។

អត្ថបទសរសេរ ដោយ