ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​អាកាសធាតុ​ម្តង​ក្តៅ​ម្តង​ត្រជាក់​ខ្លាច​ងាយ​ឆ្លង​ជំងឺ​ដល់​ជ្រូក​របស់​គាត់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទោះបីជា​ខេត្តមណ្ឌលគិរី​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តរតនគិរី ដែល​កំពុង​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​បាន​សម្លាប់សត្វ​ជ្រូក​អ្នកស្រុក​រាប់រយ​ក្បាល​បង្ក​ជា​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​គិត​រហូត​មក​ដល់​ដើមខែ​ឧសភា​ឆ្នាំ ២០១៩ សម្រាប់​ខេត្តមណ្ឌលគិរី​មិន​ទាន់​មានការ​ឆ្លង​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ ខណៈ​អាជ្ញាធរ​កំពុង​តាមដាន និង ដាក់​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​នេះ…

ខេត្តមណ្ឌលគិរី ៖ ទោះបីជា​ខេត្តមណ្ឌលគិរី​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តរតនគិរី ដែល​កំពុង​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​បាន​សម្លាប់សត្វ​ជ្រូក​អ្នកស្រុក​រាប់រយ​ក្បាល​បង្ក​ជា​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​គិត​រហូត​មក​ដល់​ដើមខែ​ឧសភា​ឆ្នាំ ២០១៩ សម្រាប់​ខេត្តមណ្ឌលគិរី​មិន​ទាន់​មានការ​ឆ្លង​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ ខណៈ​អាជ្ញាធរ​កំពុង​តាមដាន និង ដាក់​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​នេះ ។

លោក​សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះ​ឡើង​នៅ​ខេត្តរតនគិរី រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​បើក​កិច្ចប្រជុំ និង​បាន​ចេញ​លិខិត​អន្តរាគមន៍​ទៅ​គ្រប់​ច្រកព្រំដែន​ទាំងអស់​មិន​ឲ្យ​មានការ​នាំ​សត្វ​ជ្រូក ឬ​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​នោះ​ទេ ។ លោក​ក៏​បាន​បញ្ជា​ទៅ​ជំនាញ​ពេទ្យសត្វ​ឲ្យ​ចុះ​តាមដាន​សកម្មភាព​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់​កសិករ​គ្រប់កន្លែង​ដែរ និង​ឲ្យ​ពួក​គាត់​រាយការណ៍​ភ្លាម ប្រ​សិន​មាន​ករណី​ជ្រូក​ឈឺ ឬ​សង្ស័យ​ថា មាន​ផ្ទុក​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​។​លោក​សុង ឃាង បន្ត​ថា ការ​ចរាចរ​សត្វ​ជ្រូក​ពី​ខេត្ត​ផ្សេង​ចូល​មក​ខេត្តមណ្ឌលគិរី​ក៏​មានការ​ត្រួតពិនិត្យ​សុខភាព​ពី​សំណាក់​ពេទ្យសត្វ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ​មុន​យក​ចូល​កន្លែង​សត្តឃាត ។

កសិករ​ចិ​ញ្ចិ​ម​សត្វ​ជ្រូក​លក្ខណៈ​គ្រួសារ​ប្រមាណ​៧០​ក្បាល នៅ​ភូមិ​អូរ​ស្ពាន ក្រុង​សែន​មនោ​រម្យ លោក​មាស រិ​ទ្ធី បាន​ប្រាប់​ដែរ​ថា ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នេះ​ពិតជា​កាច​សាហាវ​ណាស់ វា​អាច​សម្លាប់សត្វ​ជ្រូក​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ក្រោយ​មាន​ករណី​រីក​រាលដាល​ជម្ងឺ​ប្រភេទ​នេះ​នៅ​ខេត្តមណ្ឌលគិរី លោក​បាន​បង្កើន​ការ​មើលថែ​សត្វ​ជ្រូក និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ច្រើន​ជាង​ធម្មតា ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​មិន​បារម្ភ​អំពី​ជម្ងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ប៉ុន្មាន​ទេ ព្រោះ​ការ​ចិ​ញ្ចិ​ម​ជ្រូក​របស់​លោក មិន​បាន​នាំ​ជ្រូក​ពី​ខាងក្រៅ​ចូល​ថ្មី​ទេ ដូចនេះ​មាន​ហានិភ័យ​ឆ្លង​តិចតួច​បំផុត ។

កសិករ​ដដែល​បាន​ប្រាប់​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​អាកាសធាតុ​ទៅ​វិញ​ទេ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ អាកាសធាតុ​ប្រែប្រួល​លឿន ម្ដង​ក្ដៅ​-​ម្ដង​ត្រជាក់ អាច​ធ្វើ​ឲ្យ​កូនជ្រូក​ងាយ និង​ប្រឈម​ជាមួយ​ជម្ងឺ​ផ្សេង​ៗ ។

សូម​បញ្ជាក់​ថា បើ​តាម​លោក​ប៉ែន ប្រុស ប្រធាន​ការិយាល័យ​ពេទ្យសត្វ​បាន​ឲ្យ​ដឹង​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​បង្ក​ឲ្យ​ឆ្លង​ដល់​មនុស្ស​ទេ វា​គ្រាន់តែ​ឆ្លង​ទៅ​សត្វ​ដូច​គ្នា បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​បាន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​មានការ​ខាតបង់​តែ​ប៉ុណ្ណោះ ហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ក៏​កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះ​ដែរ​បង្កា​មិន​ឲ្យ​មាន​កើតឡើង​នូវ​ជម្ងឺ​ប្រភេទ​នេះ ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី​មាន​ជ្រូក​ចិញ្ចឹម​ប្រហែល​១,១២៩០​ក្បាល​ប្រហាក់ប្រហែល និង​ឆ្នាំ​មុន និង​មាន​តែ​ការ​ចិ​ញ្ចិ​ម​ជ្រូក​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ