ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​​ប៉ូលិស​​លើក​ទ័ព​ព័ទ្ធចាប់​ភ្ញៀវនាំ​ស្រី​ដោះ​កូយ ខ្លាំង​ប៉ះ​ខ្លាំង..!​​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នក​រស់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ បាន​ភ្ញាក់ផ្អើល​ទាំង​យប់ ខណៈ​ឃើញ​កម្លាំង​នគរបាលយ៉ាងច្រើន​កុះករ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​ឈ្មោះ រស្មី អង្គរ ដើម្បី​ចាប់​មនុស្ស​ដែល​នាំ​ស្រី​មក​ដេក​ជាមួយ…

ខេត្តកណ្តាល ៖ អ្នក​រស់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ បាន​ភ្ញាក់ផ្អើល​ទាំង​យប់ ខណៈ​ឃើញ​កម្លាំង​នគរបាលយ៉ាងច្រើន​កុះករ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​ឈ្មោះ រស្មី អង្គរ ដើម្បី​ចាប់​មនុស្ស​ដែល​នាំ​ស្រី​មក​ដេក​ជាមួយ ។ សកម្មភាព​នេះ ​បាន​ប៉ះ​សម្តី​គ្នា​ជាមួយ​ម្ចាស់​ទីតាំង ប្រឆាំង​មិន​ឱ្យធ្វើ​ការ​ឆែក ឆេរ ព្រោះ​មិន​មាន​អំពើ​ពេ​ស្សា​ចារ​នៅ​ទី​នេះ​ទេ រ​ហូត​ដល់​មាន​តំណាង​អយ្យការ​ចុះ​មក​សម្របសម្រួល ក៏​នៅ​តែ​តឹងសរសៃក​ដាក់​គ្នា វិះ​តែ​កើតឡើង​នូវ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​អ្នក​ភូមិ​លាន់មាត់​ថា «ខ្លាំង​ប៉ះ​ខ្លាំង ផ្កាយ​ប៉ះ​លោក​ខែ​មាន​ខ្សែ​ដូច​គ្នា» វាអ​ញ្ចឹ​ង​ហើយ ។

ចុង​ក្រោយ ​កម្លាំង​សមត្ត​កិច្ច​ព្រម​ដកថយ​ត្រឹម​ធ្វើ​កំណត់ហេតុ​ឆែកឆេរ​បន្ទប់​ចំនួន​១០ ​និង​នាំ​ខ្លួន​មនុស្ស​ប្រុស-​ស្រី​៣​នាក់​ជា​ភ្ញៀវ មក​ស្នងការដ្ឋានប៉ូលិស​ ដើម្បី​ធ្វើការ​សួរនាំ​ប៉ុណ្ណោះ គឺ​ចាប់​អ្នក​នាំ​ស្រី​ដោះកូយ​នៅផ្ទះ​សំណាក់ ដែល​ជា​ករណី​គួរ​ឱ្យ​អស់សំណើច ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​ចាប់ពី​ម៉ោងជាង​១៩​យប់​ថ្ងៃ​ទី​៣ រហូត​ដល់​ម៉ោងជាង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤ ឧសភា ចំណុច​ផ្ទះសំណាក់​រស្មី​អង្គរ ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​រឿងហេតុ​បែប​នេះ​មិន​ធ្លាប់​មាន​ទេ​លោក​ប៉ូលិស​អើយ ។

បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​នៅ​ក្នុងផ្ទះ​សំណាក់ រស្មី​អង្គរ ធ្វើ​ឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ រស់ សា​វិ​ន ប្រធាន​ការិយាល័យ​សហការ​ជាមួយ​អង្គ ការ​មេត្រីភាព ដោយ​មាន​ប៉ូលិស​តូច​ធំ​លើកគ្នា​មក​ព្រោងព្រាត ។

បើ​តាម​សាក្សី​និយាយ​ថា កម្លាំង​នគរ បាល​មិន​តិច​ពី​៥០​នាក់ មធ្យោបាយ​មាន​រថយន្ត ​ម៉ូតូ​ និង​កាំភ្លើង​គ្រប់​ដៃ ​បាន​ឡោម​ព័ទ្ធ​ផ្ទះសំណាក់ រស្មី អង្គរ ធ្វើការ​ឆែកឆេរ​តាម​បន្ទប់ ពេល​នោះ ​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ​(​ស្រី​ម្នាក់​) ​វាយ​ខ្នោះ​និង​ចាប់​ក្រៀក​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ ជា​ម្ចាស់ផ្ទះ​សំណាក់ ស្រាប់តែ​កើត​មាន​ប្រតិកម្ម​ភ្លាម​ៗ​រារាំង​មិន​ឱ្យធ្វើ​ការ​ឆែក ឆេរ​និង​ឃាត់ខ្លួន​មនុស្ស ព្រោះ​មិនឃើញ​មាន​ដីកា​ពី​តុលាការ​ហើយ​ចោទប្រកាន់​ថា​ផ្ទះសំណាក់​បង្កើត​បទល្មើស​ពេស្យាចារ ដែល​ការ​ពិត​មាន​តែ​ភ្ញៀវ​មក​ជួល​បន្ទប់ដេក ។

សាក្សី​បន្ត​ទៀត​ថា ដោយ​កម្លាំង​សមត្ត​កិច្ច​នៅ​តែ​អនុវត្តន៍​វិធានការ​របស់​ខ្លួន​ដោយ​អះអាង​ថា ផ្ទះសំណាក់​នេះ​មាន​បទល្មើស​លាក់​នារី​បម្រើ​ផ្លូវភេទ បាន​បន្ត​ធ្វើការ​ឆែកឆេរ​តាម​បន្ទប់​។ ឯ​ម្ចាស់ផ្ទះ​សំណាក់​ក៏​មិន​អន់​ដែរ បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ដែល​គេ​ដឹង​ថា​សុទ្ធតែ​ខ្សែ​គយ​និង​តុលាការ មក​ប្រឆាំង​តវ៉ា​មិន​ឱ្យ​ឆែកឆេរ​ដោយ​សំអាង​ថា ផ្ទះសំណាក់​នេះ​មិន​បាន​ប្រព្រឹត្តិ​អ្វី​ឱ្យ​ខុសច្បាប់ ទើប​ឈាន​ដល់​ការ​ប៉ះ​សម្តី​គ្នា​ខ្លាំង​ៗ​ភ្ញាក់ ផ្អើល​ពេញ​ភូមិ​ស្រុក រក​អ្នក​ជិតខាង​ដេក​ពូន​លែង​បាន មិនតែប៉ុណ្ណោះ ផ្ទុះ​កក្រើក​ដល់​ព្រះ​ឥន្ទ​(​ព្រះរាជអាជ្ញា​)​ទាំង​យប់​ចាត់​ព្រះរាជអាជ្ញា​រង​ម្នាក់​គឺ​លោក​ឯក ស៊ុន​រស្មី​មក​សម្របសម្រួល ។

សាក្សី​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​មាន​វត្តមាន​លោក​ព្រះរាជអាជ្ញា​រង​រឿងរ៉ាវ​កាន់តែ​ផ្ទុះ​ឡើង​ខ្លាំង គឺ​មេ​ប៉ូលិស​លោក រស់ សា​វិ​ន និង​ព្រះរាជអាជ្ញា​រង​គង​សំដី​គ្នា​បញ្ហា​ការ​អនុវត្ត​និ​តិ​វិធី​ដោយ​សំអាង​ច្បាប់​រៀង​ៗ​ខ្លួន ។ ម្ខាង​ថា មាន​បទល្មើស​ពាក់ព័ន្ធ​ម្ចាស់​ទីតាំង ឯ​ម្ខាង​ទៀត​ថា មិន​មាន​ពាក់ព័ន្ធ​ម្ចាស់​ទីតាំង​ទេ ប៉ុន្តែ​យ៉ាងណា​ខាង​សមត្ថកិច្ច​នៅ​តែ​សំអាង​ថា មាន​បទល្មើស​«​អន្តរការី​»​បញ្ជាក់​ថា ម្ចាស់​ទីតាំង​មាន ការ​ពាក់ព័ន្ធ​លាក់​ស្រីពេស្យា​ចារ​បម្រើ​ផ្លូវភេទ ។ ឯ​ម្ចាស់​ទីតាំង​បដិសេធ ហើយ​អះអាង​ថា​នឹង​សមត្ថកិច្ច​ដែល​ចុះ​មក​មួលបង្កាច់​គ្មាន​ការ​ពិត ។

លោក​ឯក ស៊ុន​រស្មី អ្នកសម្របសម្រួល​និ​តិ​វិធី​បានឱ្យ​ដឹង​ថា ដើម្បី​មាន​តម្លាភាព​លោក​ក៏​បាន​តម្រូវ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សួរនាំ​អ្នក​ពាក់ព័ន្ធ​ជាបឋម​នៅ​នឹង​កន្លែង ដើម្បី​រក​ការ​ពិត​ចៀសវាង​ការ​យល់​ច្រឡំ ដោយ​គ្រាន់តែ​ការ​ឆ្លើយ​ដាក់​អ្នក​នេះ អ្នក​នោះ​ដោយ​គ្នាន​ភស្តុ​តាង​។ ក្រោយ​ពី​មានការ​សម្របសម្រួល​នីតិវិធី មនុស្ស​៣​នាក់ (​ស្រី​ម្នាក់​) ដែល​សមត្ថកិច្ច​អះអាង​ថា មានការ​ទំនាក់ទំនង​គ្នា​អំពី​បទល្មើស​អន្តរការី​ត្រូវ​បាន​ដោះ​ខ្នោះ​ពី​ដៃ​វិញ ដើម្បី​ឱ្យទៅ​ឆ្លើយ​បំភ្លឺ​នៅ​ការិយាល័យ​ប៉ូលិស ក្រៅពី​នេះ​មិន​មានការ​ដកហូត​អ្វី​ឡើយ ។

ម​ជ្ឈដ្ខា​ន​ជា​ច្រើន​ដែល​បាន​តាមដាន​រឿង​នេះ ​បាន​និយាយ​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ពេស្យាចារ​នៅផ្ទះ​សំណាក់ រស្មី​អង្គរ គឺ​ខ្លាំង​ប៉ះ​ខ្លាំង ផ្កាយ​ប៉ះ​លោក​ខែ ហើយ​ចាំ​មើល​តើ​រឿង​បែប​នេះ​វា​នឹង​វិវត្តន៍​យ៉ាងណា​ទៀត ។

ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​ដែល​ប៉ូលិស​ស្នងការដ្ឋាន​ខេត្តកណ្តាល ​លើកទ័ព​ទៅ​ព័ទ្ធ​ចាប់​ស្ទើរ​ពេញ​មួយ​យប់​នៅផ្ទះ​សំណាក់​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​បានឱ្យ​វិល​ទៅ​ផ្ទះ​វិញ​ហើយ ។
សមាសភាព​ដែល​ត្រូវ​ចាប់ខ្លួន​ រហូត​វាយ​ខ្នោះដៃ​ប្រៀប​ដូច​ចាប់​សមាសភាព​ឧក្រិដ្ឋជន​នេះ ​មាន​ម្នាក់​ជា​ភ្ញៀវ​ដែល​ជួល​បន្ទប់ដេក និង​នារី​ម្នាក់​ដែល​ភ្ញៀវ​នាំ​មក​ដេក​កំដរ​សរសៃ ព្រមទាំង​សន្តិសុខ​ម្នាក់​ដែល​នាំ​ម៉ូយ​ស្រី​ឱ្យ​ភ្ញៀវ ។

ក្រុម​អ្នក​តាមដាន​រឿង​នេះ​ និយាយ​ថា អា​រឿង​នាំ​ស្រី​ទៅ​ដោះកូយ​នៅផ្ទះ​សំណាក់​បែប​នេះ​ មាន​ពាសពេញ​ទឹកដី​កម្ពុជា ។ ទីណា​មានផ្ទះ​សំណាក់ ទីនោះ​ជា​កន្លែង​ដោះកូយ​មួយ​គ្រា​ៗ​គ្រប់​តែ​ផ្ទះសំណាក់ ។ ឱ លោក​មេ​ប៉ូលិស​ទាំងឡាយ​អើយ​…​តើ​អស់លោក​ដែល​នាំ​ស្រី​ស្នេហ៍​ចូល​ដោះទុក្ខសត្វ​លោក​ដែរ​ឬ​អត់ ?

អត្ថបទសរសេរ ដោយ