ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទិញ​នំ​បញ្ចុក​មួយ​ភ្លែត លោក​បង​ម្នាក់​មក​ឆ្លៀត ផ្អើល​នាំ​គ្នា​ដេញចាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន បាន​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ឃើញ​ម្ចាស់​មិន​ដក​សោ​ចេញពី​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​លួច​ជិះ​គេចខ្លួន​ពី​តាំងពី​ទួល​សង្កែ រហូត​ដល់​ទួល​គោក​តែ​រត់​មិន​រួច ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន បាន​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ឃើញ​ម្ចាស់​មិន​ដក​សោ​ចេញពី​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​លួច​ជិះ​គេចខ្លួន​ពី​តាំងពី​ទួល​សង្កែ រហូត​ដល់​ទួល​គោក​តែ​រត់​មិន​រួច ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ឡង យ៉ាំ​ង​ងិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ម្តុំ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ជីវ អង្គា​រ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវ​លេខ​៨ ក្នុង​បុរី​ព​ភព​ថ្មី ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១A-៨១៣៣ ស៊េរី​ឆ្នាំ​២៩៩៨​។

តាម​ប្រភព​ពី​ម្ចាស់​ជា​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ចេញពីផ្ទះ​ទៅ​ទិញ​នំ​បញ្ចុក​ហូប ហើយ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​ដោយ​ពុំ​បាន​ដក​សោ​ចេញ​នោះ​ទេ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ជិះ​គេចខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ មាន​អ្នក​ជិតខាង​ឃើញ​ទាន់ ក៏​បាន​ស្រែក​ចោរ​ៗ ហើយ​អ្នក​រត់​ម៉ូតូឌុប និង​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រមាណ​៤​ទៅ​៥​នាក់​ក៏បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ជិត​ដល់​អេ​អិន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ពេល​នោះ​ជនសង្ស័យ​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយក៍​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន និង​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ រួច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ក៏​ប្រគល់​បន្ត​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ