ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! យន្តហោះ​មួយ​ឆេះ​យ៉ាង​ខ្លាំង​ពេល​ចុះ​បន្ទាន់​នៅ​​ព្រលាន​យន្ត​ហោះ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​៤១​នាក់​បាន​ត្រូវ​ស្លាប់ ​កាលពី​ថ្ងៃ​ទី​៥​ ឧសភា ពេល​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី AEROFLOT ​ឆេះ ពេល​ចុះ​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ​CHEREMETIEVO ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៧៨​នាក់​។…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​៤១​នាក់​បាន​ត្រូវ​ស្លាប់ ​កាលពី​ថ្ងៃ​ទី​៥​ ឧសភា ពេល​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី AEROFLOT ​ឆេះ ពេល​ចុះ​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ​CHEREMETIEVO ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៧៨​នាក់​។

យោង​តាម​ទិន្នន័យ​របស់​ពួក​អ្នក​ស៊ើប​អង្កេត​ថា ពេល​នេះ​ចំនួន​មនុស្ស​ដែល​នៅ​រស់រាន​មានជីវិត​មាន​៣៧​នាក់​។ អ្នកនាំពាក្យ​ម្នាក់​របស់​គណៈកម្មាធិការ​ស៊ើប​អង្កេត​រុ​ស្ស៊ី លោកស្រី​អេ​លេ​ណា​ម៉ា​កូវ​ស្កា​យ៉ា អះអាង​ទៅ​​កាន់​ក្រុម​អ្នកកាសែត​ថា តុល្យការ​ចំនួន​អ្នក​ស្លាប់មាន​៤១​នាក់​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​​១៣​នាក់ ខណៈ​រូបភាព​នៃ​ការ​ឆាបឆេះ របស់​យន្តហោះ​ធុន​SUKHOI SUPERJET 100 ពេល​ចុះ​រត់ នាំ​ឲ្យ​គេ​គិត​ថា​ចំនួន​ជន​រង​គ្រោះ​ពិតជា​មាន​ច្រើន​។

រដ្ឋមន្ត្រី​សុខាភិបាល​រុ​ស្ស៊ីលោកស្រី​ VERONIKA SKVORTSOVA ថ្លៃ​ង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ព្រ​លាន​យន្តហោះ​ថា បច្ចុប្បន្ន​អ្នក​របួស​៦​នាក់ កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ហើយ​មនុស្ស​១៤​នាក់​ត្រូវការ​ជំនួយ​ពេទ្យ​។

យន្តហោះ​នោះ​ត្រូវ​បង្ខំ​ចុះ​បន្ទាន់​ពុំ​ទាន់​ដឹង​ពី​មូលហេតុ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ​CHEREMETIEVO ប៉ុន្មាន​នាទី​ក្រោយ​ការ​ហោះ​ឡើង ទៅ​កាន់​ទីក្រុង​MOURMANSK​ភាគ​ខាងជើង​ប្រទេស​។

ប្រភព​ព័ត៌មាន​ដំបូង​ៗ​រៀបរាប់​ពី​ភ្លើង​ឆាបឆេះ​ក្នុង​យន្តហោះ​ប៉ុន្តែ​វី​ដេ​អូ​មួយ ចេញផ្សាយ​ប៉ុន្មាន​នាទី​ក្រោយ​យន្តហោះ​នោះ​ហោះ​ឡើង បង្ហាញ​យន្តហោះ​ពេល​ចុះ​ប៉ះ​ដី​រាងដូចជា​លោត​មុន​ពេល​មាន​ភ្លើង​ឆាបឆេះ​។ ភ្លាម​ៗ​បន្ទាប់​ពី​ចុះ បណ្ដា​អ្នកដំណើរ​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ច្រក​ខាង​មុខ​យន្តហោះ ពេល​យន្តហោះ​កំពុង​តែ​រត់លឿន​នៅឡើយ​។ ផ្សែង​ខ្មៅ​បាន​ហុយ​ឡើង​លើ​។ វី​ដេ​អូ​ឯទៀត​ៗ​បង្ហាញ​ពួក​អ្នកដំណើរ​រត់​លើ​ព្រ​លាន ចៀស​ឲ្យ​ឆ្ងាយ​ពី​យន្តហោះ​។ វី​ដេ​អូ​មួយទៀត​ថត​ខាងក្នុង​យន្តហោះ បង្ហាញ​ម៉ា​សី​ុ​ន​មួយ​កំពុង​តែ​ឆេះ ចំណែក​មនុស្ស​ទាំងឡាយ​នាំ​គ្នា​ស្រែក​ទាំង​ជ្រួលច្របល់​។

យន្តហោះ​ជើងហោះហើរ​SU-1492​នោះ បាន​ហោះ​ចេញ ដូច​ការ​គ្រោងទុក​នា​វេលា​ម៉ោង​១៨​និង​០២​នាទី​ម៉ោង​ក្នុងស្រុក​។ ក្រោយ​ការ​ហោះ​ចេញ​ក្រុម​យានិក​រាយការណ៍​ថា មាន​ភាព​មិន​ប្រក្រតី​ហើយ​បាន​សម្រេច​ហោះ​វិល​បក​មក​កាន់​ព្រ​លាន​វិញ​។ នា​វេលា​ម៉ោង​១៨​និង​៣០​នាទី​យន្តហោះ​បាន​ចុះ​បន្ទាន់ ក្រោយ​មាន​ភ្លើង​ឆេះ​។ ពេល​ចុះ​លើក​ទី​មួយ​ពុំ​បាន​សម្រេច​រួច​ក្នុង​ការ​ប៉ុនប៉ង​ចុះ​លើក​ទី​២ កង់​បាន​បុកដី​បន្ទាប់​មក​ច្រមុះ​របស់​វា ហើយ​ភ្លើង​ក៏​ឆាបឆេះ​។

កាសែត​រុ​ស្ស៊ី KOMSOMOLSKAIA PRAVDA បាន​ដកស្រង់​សម្ដី​អ្នកដំណើរ​ក្នុង​យន្តហោះ​នោះ​ម្នាក់​ដែល​និយាយ​ថា យន្តហោះ​ពេល​ហោះ​ឡើង​ក៏​ត្រូវ​រន្ទះបាញ់​។ ការ​បង្ខំ​ចុះ​បន្ទាន់​មានការ​លំបាក​។ យន្ត​ហោះ​​បាន​លោត​ចុះឡើង​លើ​ផ្លូវ​ពេល​ចុះ​រត់​ហើយ​ឆេះ​នៅ​លើ​ដី​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​INTERFAX ដែល​ដកស្រង់​ប្រភព​មួយគូ​សបញ្ជាក់​ថា យន្តហោះ​បាន​ចុះ​ជាមួយ​ប្រេងឥន្ធនៈ​ពេញ​ក្នុង​ធុង​ប្រេង ។​វា​មាន​គ្រោះថ្នាក់​ដែល​ហោះ ដើម្បី​បង្ហៀរ​ប្រេង​ចោល​ពីលើ​ក្រុង​មូ​ស្គូ​៕ វីដេអូដក​ស្រង់​ចេញពី ៖ BFMTV &Sputnik France Play

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ