ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​ខ្លាំង​បំផុត​វាយប្រហារ​លើ​ប្រទេស​ស្លា.ប់​​យ៉ាង​តិច​១២​នាក់​

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ឈ្មោះ​ FANI​ ជា​ព្យុះ​ខ្លាំង​បំផុត​វាយប្រហារ​លើ​ប្រទេស​ឥណ្ឌា ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់ នៅ​រដ្ឋ​អូ​ឌី​សា​ ភាគ​ខាងកើត​ប្រទេស មុន​ពេល​វា​បោក​បក់​​ទៅ​ដល់​ប្រទេស​បង់​ក្លា​ដែ​ស…

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ឈ្មោះ​ FANI​ ជា​ព្យុះ​ខ្លាំង​បំផុត​វាយប្រហារ​លើ​ប្រទេស​ឥណ្ឌា ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់ នៅ​រដ្ឋ​អូ​ឌី​សា​ ភាគ​ខាងកើត​ប្រទេស មុន​ពេល​វា​បោក​បក់​​ទៅ​ដល់​ប្រទេស​បង់​ក្លា​ដែ​ស នា​ថ្ងៃ​ទី​៤ ​ឧសភា ដែល​នៅ​ទីនោះ​មនុស្ស​ប្រមាណ​ជា​ជាង​១​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ​។

ព្យុះ​ស៊ី​ក្លូ​ន​នោះ​បើ​តាម​ផ្នែក​ឧតុនិយម​ឥណ្ឌា​ថា បាន​បាត់បង់​កម្លាំង​ចាប់តាំងពី​បោកបក់​ដល់​ដែនដី​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​៣​ឧសភា ហើយ​ក្លាយជា​ព្យុះ​ធម្មតា​។ មនុស្ស​ប្រមាណ​ជា​១,២​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ពី​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ​ដែល​ទឹក​ងាយ​ជន់​លិចរ​បស់បង់​ក្លា​ដែ​ស ដោយនៅ​ទីនោះ​គេ​បាន​បើក​ជម្រក​ដល់​ទៅ​៤០០០​កន្លែង​។ ព្យុះ​នេះ​បណ្ដាល​ឲ្យ​មានការ​ខូចខាត និង​មនុស្ស​ស្លាប់​៩​នាក់​នៅ​បង់​ក្លា​ដែស​។

នៅ​ឥណ្ឌា​ដែល​មនុស្ស​ជាង​១​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ ព្យុះ​បាន​អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​និង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បណ្ដាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់ និង​បង្ក​ការ​ខូចខាត​ច្រើន​មហិមា​។ បណ្ដា​ដើមឈើ​ត្រូវរ​លំបាក់ អគារ​នានា​រង​ការ​ខូចខាត បណ្ដា​បង្គោល​អគ្គិសនី​និង​ទូរស័ព្ទ​ត្រូវ​ដួល​រលំ ពិសេស​នៅ​រដ្ឋ​អូ​ឌី​សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ