ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ធ្លាក់​ពីលើ​អង់​តែ​ន​យ៉ាង​ខ្ពស់

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​កម្មករ​ឡើង​លើ​បង្គោល​អង់​ទែនទូរស័ព្ទ​បាន​ធ្លាក់​ស្លាប់​គួរ​ឲ្យ​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ២០១៩ ស្ថិត​នៅ​ដី​ភូមិ​ព្រីង ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​កម្មករ​ឡើង​លើ​បង្គោល​អង់​ទែនទូរស័ព្ទ​បាន​ធ្លាក់​ស្លាប់​គួរ​ឲ្យ​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ២០១៩ ស្ថិត​នៅ​ដី​ភូមិ​ព្រីង ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ក្នុង​ខណៈ​ពេល​ឡើង​ទៅ​មើល​ថត​យក​រូបភាព​ក្រុម​កម្មករ​ធ្វើការ​ជួសជុល​អង់​តែ​ន​នោះ ។

លោក​វរសេនីយ៍ត្រី សេង មី អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា នៅ​ពេលមុន​កើតហេតុ​មាន​កម្មករ​ចំនួន​៣​នាក់​ក្នុង​នោះ​មាន​១-​ឈ្មោះ​សុខ សាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ​សា​រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ​សុខ​អិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ឡើង​លើ​អង់​តែ​ន​ដែក​ដោយ​សុទ្ធតែ​មាន​ខ្សែ​ក្រ​វ៉ា​ត់​ការពារ​ស​វុ​ត្ថិ​ភាព ដើម្បី​រៀប​ឲ្យ​បច្ចេកទេស​សេវា​លើ​បង្គោលបាន​ដំណើរការ​ទៅ​បាន​ល្អ ។

លោក​វរសេនីយ៍ត្រី សេង មិ ប្រាប់​បន្ត​ថា បន្ទាប់​មក​ស្រាប់តែ​មានឈ្មោះ​ជ្រុ​យ សុខ​សាន់ ដែល​នៅ​លើគេ​ក្នុង​ចំណោម​កម្មករ​៣​នាក់​ដែល​បាន​ថត​យក​ទិដ្ឋភាព​ពេល​ឡើង​ជួសជុល​លើ​បង្គោល តែ​ចៃដន្យ​ដោយ​សារ​មិន​បាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ថ្ពួ​ក​នឹង​អង់​តែ​ន​ក៏​របូតដៃ បណ្តាល​ឲ្យ​ធ្លាក់​មក​ដី​កម្ពស់​២០​ម៉ែត្រ​ស្លាប់​ភា្ល​ម​ៗ ។

ដោយ​មិន​អស់ចិត្ត​ក្រុម​កម្មករ​បាន​បញ្ជូន​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ត្បូងឃ្មុំ ក្រោយ​ពី​បានដឹង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ប្រញាប់​ចុះ​ទៅ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​លើ​រាង​កាយ​សព​ឃើញ​ថា បាក់ឆ្អឹង​ក បាក់ជើង​ឆ្វេង​១​កន្លែង បាក់ឆ្អឹង​ជំនី និង​ឆ្អឹង​ប្រអប់​ទ្រូង មាន​ស្នាម​ជាំ​ឈាម​ត្រង់​ក​ខាងស្តាំ​១​កន្លែង និង​ចេញ​ឈាម​តាម​ច្រមុះ ហើយ​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា សព​ពិតជា​បាន​ស្លាប់​ដោយ​ធ្លាក់​ពីលើ​អង់​តែ​ន​មែន ។ សព​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុងស្រុក​គៀនស្វាយ ខេត្តកណ្តាល តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ