ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បា​រ៉ា​ស​ច្រើន​ស្អេកស្កះ​ស្ទើរ​គ្រប់កន្លែង​នៅ​លើ​ផ្លូវជាតិ​តែ​នៅ​ដឹក​ជញ្ជូន​បាន​(មានវីដេអូ)

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សមត្ថកិច្ច​អះអាង​ថា និង​បន្ត​ស្រាវជ្រាវ​ស្វែ​ករក​អ្នក​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ដ៏​ធំ​មួយ​ដែល​ក្រុម​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​៤ ឧសភា​នេះ នៅ​ក្បែរ​នឹង ព្រំដែន​ប្រទេស​វៀតណាម ខណៈ​ដែល​ឈើ​ចំនួន​ជាង​១​កំណាត់​ទាំងនោះ​ត្រូវ​បាន​លើកដាក់​លើ​ឡាន​ធំ​មួយ​គ្រឿង បម្រុង​ឆ្ពោះ​ឆ្លង​ដែន​លើ​ចម្ងាយ​ផ្លូវ​តែ​ជាង​៣​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ…

ខេត្តក្រចេះ ៖ សមត្ថកិច្ច​អះអាង​ថា និង​បន្ត​ស្រាវជ្រាវ​ស្វែ​ករក​អ្នក​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ដ៏​ធំ​មួយ​ដែល​ក្រុម​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​៤ ឧសភា​នេះ នៅ​ក្បែរ​នឹង ព្រំដែន​ប្រទេស​វៀតណាម ខណៈ​ដែល​ឈើ​ចំនួន​ជាង​១​កំណាត់​ទាំងនោះ​ត្រូវ​បាន​លើកដាក់​លើ​ឡាន​ធំ​មួយ​គ្រឿង បម្រុង​ឆ្ពោះ​ឆ្លង​ដែន​លើ​ចម្ងាយ​ផ្លូវ​តែ​ជាង​៣​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ។

មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ឧសភា​នេះ​ទៀត​ថា ឈើ​ទាំងនេះ​សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​លេខ​១ មានមុខ​កាត់​ធំ​ៗ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត និង​ស្រុក​ចុះ​ធ្វើការ​រុករក និង​ប្រទះ​ឃើញ​មាន​មួយ​ចំនួន​ត្រូវ​បាន​លើកដាក់​ឡាន និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដាក់​នៅ​រាយ​ប៉ាយ​ពេញ​ក្នុង​ព្រៃ​កៅស៊ូ​ចំនុច​ឃុំ​២​ធ្នូ ស្រុក​ស្នួល ។ លោក​ថា ឈើ​ទាំង​អស់នេះ គឺ​ត្រូវ​ធ្វើការ​ចាប់​រឹបអូស​ទាំងស្រុង​ពី​ក្រុម​សមត្ថកិច្ច​អាវុធ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន បាន​ចាត់​ទុក​ថា នេះ​ជា​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយទៀត នៅ​តាម​តំបន់​ព្រំដែន​ដែល​ត្រូវ​បាន​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប​បានជា​លើក​ទី​២ ។ ហើយ​ករណី​មួយ​នេះ​ដែរ​ក៏​ត្រូវ​បាន​លោក​អះអាង​ថា ក្រៅពី​ធ្វើការ​បង្ក្រាប និង​បាន​រឹបអូស​យក​ឈើ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​កម្លាំង​សមត្ថកិច្ច និង​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់ ឬ​ក៏​អ្នក​ដែល​នៅ​ពីក្រោយ​បទល្មើស​ឈើ​ទាំងនេះ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ។

នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​ទម្លាយ​ឲ្យ​ដឹង​ថា ឈើ​ខុសច្បាប់​ទាំងនេះ​ជា​កម្ម​សិទ្ធ​របស់​ជន​ណា​ម្នាក់​នៅឡើយ​នោះ​ទេ ។ ចំនែក​ឯក​ការ​ដឹក​ជញ្ជូន​ក៏​គេ​មិន​ទាន់​ដឹង​ថា ឈ្មួញ​ធ្វើ​ឡើង​តាម​របៀប​ណា​នោះ​ដែរ ខណៈ​សព្វថ្ងៃ​បារាស់​ត្រួតពិនិត្យ​របស់​កម្លាំង​អាវុធហត្ថ​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាងច្រើន​ស្អេកស្កះ​ស្ទើរ​គ្រប់កន្លែង​នៅ​លើ​ផ្លូវជាតិ ក្នុង​ទិស​ដៅ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​ខុសច្បាប់ តែ​ឈើ​មាន​ចំនួន​រាបរយ​ម៉ែត្រគូប គឺ​នៅ​តែ​អាច​មានការ​ដឹក​ជញ្ជូន​ទៅ​ស្តុក​នៅ​តាម​តំបន់​ជាប់​ព្រំដែន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ