ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! កំពុង​តែ​ឃ្វាលគោ​សុខ​ៗ​ស្រាប់តែ​រន្ទះបា.ញ់​ស្លា.ប់​ម្នាក់ និង​ម្នាក់​ទៀត​សន្លប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​២​នាក់ ទៅ​ឃ្វាលគោ ខណៈនោះ​មេឃ​កំពុង​ភ្លៀង​ក៏​ស្រាប់តែ​រន្ទះបាញ់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ចំនួន​៣៩៤​ខ្នង នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​២​នាក់ ទៅ​ឃ្វាលគោ ខណៈនោះ​មេឃ​កំពុង​ភ្លៀង​ក៏​ស្រាប់តែ​រន្ទះបាញ់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ចំនួន​៣៩៤​ខ្នង នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​មេឃ​កំពុង​ភ្លៀង​មាន​ក្មេង​ប្រុស​ជន​រង​គ្រោះ​២​នាក់ ឃ្វាលគោ​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ហើយ​ងាប់​សត្វពាហនៈ​ចំនួន​២​ក្បាល ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី ដែល​នៅ​ច​ង្ងាយ​ប្រមាណ​២៥០​ម៉ែត្រ ស្ថិត​ភូមិ​ទ្រ​យោ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោក​បាន​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ះពាល់​៣​ស្រុក​ខាងលើ​នេះ​បាន​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន​៣៩៤​ខ្នង ក្នុង​នោះ​មាន​១-​ស្រុក​មង្គល​បូ​រី ខូចខាត​អស់​ចំនួន​២១១​ខ្នង ២-​ស្រុក​ម៉ា​ឡៃ បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន​១៧២​ខ្នង ៣-​ក្រុង​សិរី​សោភ័ណ​ខូចខាត​អស់​ចំនួន​១០​ខ្នង ហើយ​រន្ទះបាញ់​ងាប់​គោ​២​ក្បាល ៤-​ស្រុក​ព្រះនេត្រព្រះ​បណ្តាល​ខូចខាត​ផ្ទះ​១​ខ្នង និង​រន្ទះបាញ់​ស្លាប់​ក្មេង​ប្រុស​២​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​សន្លប់​មិន​ទាន់​ដឹងខ្លួន​ធ្ងន់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​នៅ​អំឡុង​ខែមេសា​ដល់​ខែឧសភា ឆ្នាំ​២០១៩​នេះ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជិត​៣​ពាន់​ខ្នង និង​រន្ទះបាញ់​ស្លាប់​មនុស្ស​៤​នាក់ និង​របួស​ម្នាក់ និង​រន្ទះបាញ់​ស្លាប់​សត្វពាហនៈ​ចំនួន​៥​ក្បាល ។ ចឹ​ង​ហើយ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​មេឃ​ភ្លៀង​សុំ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ការពារ​គ្រោះ​ធម្មជាតិ​មាន​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់​ដែល​បង្ក​គ្រោះថ្នាក់​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ