ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹមរយៈពេល​២​ថ្ងៃ​ ស្លា.ប់​និង​របួសធ្ងន់​ស្រាល​២៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៤ ​និង​៥ ខែមេសា​ឆ្នាំ​២០១៩​កើតឡើង​១៩​លើក​(​យប់​១៤​លើក​)​ស្លាប់​១០​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយះ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៤ ​និង​៥ ខែមេសា​ឆ្នាំ​២០១៩​កើតឡើង​១៩​លើក​(​យប់​១៤​លើក​)​ស្លាប់​១០​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​៧​លើក​ស្លាប់​៤​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​,​បត់​ឆ្វេង​-​ស្តាំ​៤​លើក ស្លាប់​១​នាក់ ។​សរុប​ស្លាប់​១០​នាក់​:​ម៉ូតូ​៧​នាក់​(​មិន​ពាក់មួក​៧​នាក់​) ថ្មើរជើង​៣​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៩​លើក​ស្លាប់​៥​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប​១​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​៣​លើក​ស្លាប់​២​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៦​គ្រឿង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​,​រថយន្ត​តូច​១៤​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​៤​នាក់​,​រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​,​រថយន្ត​តូច​១០​លើក​,​រថយន្ត​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​១១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ​ខេត្តពោធិ៍សាត់​១​លើក​ស្លាប់១​នាក់​ របួស​ស្រី​១​នាក់​,​ខេត្ត​កណ្តាល​១​លើ​ស្លាប់​១​នាក់​ របួស​ស្រី​១​នាក់​, ខេត្ត​​បន្ទាយ​មាន​ជ័យ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​), ខេត្ត​​បាត់ដំបង​២​លើក​ស្លាប់​២​នាក់​របួស​ស្រី​១​នាក់​, រាជធានី​​ភ្នំពេញ​៥​លើក​ស្លាប់​២​នាក់​របួស​៦​នាក់​,​ខេត្ត​រតនគីរី​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់​, ខេត្ត​​ព្រៃវែង​១​លើក​ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក​៕(​ទុ​យ​ប៊ុ​ន​រី​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ