ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្ទះ​នៅ​ហុងកុង​កាលពី​ខែមីនា​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ

4 ឆ្នាំ មុន

ហុងកុង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី ៣០​ខែមេសា​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មិ​នា តម្លៃ​ផ្ទះ​ឯកជន​ក្នុង​ហុងកុង​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែកញ្ញា​ឆ្នាំ ២០១៦ មក​ព្រោះតែ​កំណើន​តម្រូវការ​និង​ជំនឿ​ចិត្ត​។…

ហុងកុង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី ៣០​ខែមេសា​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មិ​នា តម្លៃ​ផ្ទះ​ឯកជន​ក្នុង​ហុងកុង​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែកញ្ញា​ឆ្នាំ ២០១៦ មក​ព្រោះតែ​កំណើន​តម្រូវការ​និង​ជំនឿ​ចិត្ត​។ តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​កុះករ​នេះ​បាន​កើនឡើង ២.៩%​កាលពី​ខែ​មុន ដែល​ជា​ការ​កើនឡើង​បាន​បី​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​បន្ទាប់​ពី​កើន​បាន ១.៦% កាលពី​ខែកុម្ភៈ​។

តម្លៃ​ផ្ទះ​ហុងកុង​បាន​ធ្លាក់​ចុះ​ក្នុង​កំឡុង​ពី​ខែសីហា​ដល់​ធ្នូ​កាលពី​ឆ្នាំ​មុន​ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ព្រមទាំង​កំណើន​អត្រា​ការ​ប្រាក់​បន្ទាប់​ពី​កើនឡើង​បាន ២៨​ខែ​ជាប់​ៗ​គ្នា​ជាដើម​។ លោក Thomas Lam ដែល​ជានា​យក​ប្រតិបត្តិ​របស់ Knight Frank បាន​និយាយ​ថា “​កំណើន​នេះ​មាន​ខ្ពស់​ជាង​ការ​គិត​ទុក​។ ប្រសិនបើ​ស​ន្ទ​ស្សន៍​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពី​២​ទៅ​៣​ខែ ហើយ​មិន​មាន​កត្តា​អវិជ្ជមាន​នោះ តម្លៃ​ផ្ទះ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​ក្នុង​រយៈពេលខ្លី​”​។

ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ អត្រា​ការ​ប្រាក់​ដ៏​ទាប កង្វះខាត​ការ​ផ្គត់ផ្គង់ និង​លំហូរ​មូលធន​ពី​អតិថិជន​មក​ពី​ប្រទេស​ចិនដីគោក​បាន​ជំរុញ​ដល់​តម្លៃ​ផ្ទះ​ក្នុង​ហុងកុង​ឲ្យ​កើនឡើង​ច្រើន​ជាង​២០០%​ទៅ​ទៀត ដែល​បង្ក​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​មិន​ពេញចិត្ត​ព្រោះតែ​ពួក​គេ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​។ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​អចលនទ្រព្យ CBRE បាន​កំណត់​ថា​ហុងកុង​ជាទី​ផ្សារ​ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​អស់​៨​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ដោយ​មាន​តម្លៃ​ផ្ទះ​ជា​មធ្យម​ស្មើ​ប្រមាណ ១.២​លាន​ដុល្លារ ឬ​២,០៩១​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​ការេ​។

ក្រុមហ៊ុន JLL វិញ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​មក​ថា ការ​ទម្លាក់​ពន្ធ​រត់​ឯកសារ​កាលពី​ត្រីមាស​ទី​១​បាន​បង្ហាញ​ថា​អតិថិជន​ភាគច្រើន​ជា​អតិថិជន​ទិញ​ផ្ទះ​ដំបូង​។ ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើម​ងើបឡើង​វិញ ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​លក់​ផ្ទះ​ក្នុង​គម្រោង​ថ្មី​ៗ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ប៉ុន្មាន​ខែ​មុន​ផង​ដែ​ឬ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ