ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​តូច​ចិត្ត​អត់​ការ​ងារ​ធ្វើ​ ចង​.​ក​សម្លា.ប់ខ្លួន​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​តូច​ចិត្ត​អត់​ការ​ងារ​ធ្វើ​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​១០​​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​២០២​Eo ផ្លូវ​លេខ​៥១​ ក្រុម​ទី​៦១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​តូច​ចិត្ត​អត់​ការ​ងារ​ធ្វើ​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​១០​​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​២០២​Eo ផ្លូវ​លេខ​៥១​ ក្រុម​ទី​៦១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ​ ។

បុរស​ជន​ជាតិ​អង់​គ្លេស​រូប​នេះ​ឈ្មោះ MCCANN MICHAEL PATRICK អាយុ​២៨​ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន​លេខ​១០៦​២៤៨​៩២១​ មក​កម្ពុជា​ជា​អ្នក​ទេស​ចរ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​។

ស្ត្រី​ម្នាក់​ឈ្មោះ​សិត ចាន់​ធឿន អាយុ​៣០​ឆ្នាំ ដែល​អះ​អាង​ថា ជា​សង្សារ​បុរស​ជន​ជាតិ​អង់​គ្លេស​បាន​ប្រាប់​ថា មុន​ពេល​កើត​ហេតុ​បុរស​ជា​សង្សារ​ជន​ជាតិ​អង់​គ្លេស​នេះ​បាន​និយាយ​ប្រាប់​នាង​ថា រូប​គេ​លែង​ចង់​រស់​ទៀត​ហើយ​ ព្រោះ​ត្រូវ​មេកា​របញ្ឈប់​ពី​ការ​ងារ​ ពេល​នោះ​នាង​​មិន​បាន​ចាប់អារម្មណ៍​ទេ​។ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​ នាង​ និង​សង្សារ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផ្សារ​សូរិយា​ម៉ល​ដើម្បី​ទិញ​បាយ​ហូប​ស្រប​ពេល​នោះ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ដោយ​សារ​គ្មាន​ការ​ងារ​ធ្វើ និង​គ្មាន​ប្រាក់​ចាយ​ ខណៈ​នោះ​បុរស​ជា​សង្សារ​បាន​ត្រឡប់​ទៅ​ផ្ទះ​ ដោយ​ឡែក​រូប​នាង​បាន​ទៅ​លេង​ហ្គេម​ក្នុង​ផ្សារ​សូរិយា​ម៉ល​រហូត​ដល់​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​បាន​ច្រាន​ទ្វារ​បន្ទប់​ដែល​ពុំ​មាន​ចាក់​សោ​ចូល​ទៅ​ស្រាប់​តែ​ឃើញ​បុរស​ជន​ជាតិ​អង់​គ្លេស​រូប​នេះ​ចង​.ក​នឹង​ដែក​ដំបូល​ផ្ទះ​ដោយ​ខ្សែ​កាបូប​ពណ៌​ខ្មៅ​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​តែ​ម្តង​ទៅ ។

នគរ​បាល​ជំនាញ​ដែល​ចុះ​ពិនិត្យ​សព​បាន​បញ្ជាក់​ថា បុរស​ជាតិ​ជាតិ​អង់​គ្លេស​នេះ​ពិត​ជា​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់ខ្លួន​ពិត​មែន ដោយ​បុរស​រូប​នេះ​បាន​សរ​សេរ​សំបុត្រ​មួយ​ជា​ភាសាអង់​គ្លេស​ថា «លា​ហើយ​សង្សារ លា​ហើយ​ឪពុក​ ម្តាយ ខ្លួន​ធ្វើ​អត្ត​ឃាត​ព្រោះ​តែ​ពិបាក​ចិត្ត​មិន​មាន​ការ​ងារ​ធ្វើ​»។ ក្រោយ​ពី​នគរ​បាល​ជំនាញ​ពិនិត្យ​សព​រួច​ត្រូវ​បាន​តំណាង​ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ឯក​ភាព​ដឹក​យក​ទៅ​តំកល់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក៕