ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hennessy រៀប​ចំ​កម្ម​វិធី Hennessy Artistry Club Series នៅ​តាម​ក្លឹប​កម្សាន្ត

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​រាត្រីថ្ងៃ​សុក្រទី​៨ វិច្ឆិកា ២០១៣ កន្លង​មកនេះ កម្មវិធី Hennessy Artistry Club Series ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ River House Lounge ដែល​មានវត្តមាន​លោក​ខូអិច សិល្បករ​មកពីប្រទេស​ម៉ាឡេស៊ី មកសម្ដែង​ធ្វើចង្វាក់​ភ្លេង​តាម​បំពង់ក ព្រមទាំង​ពិធីករ​ដ៏ល្បីនៅ​ព្រះរាជា​ណាចក្រ​កម្ពុជាយើង​នោះ​ គឺលោកតាប៊ុយ ក៏បាន​មកចូល​រួមលេង​ល្បែង​កម្សាន្ត​

រាជធានីភ្នំពេញ ៖ កាលពី​រាត្រីថ្ងៃ​សុក្រទី​៨ វិច្ឆិកា ២០១៣ កន្លង​មកនេះ កម្មវិធី Hennessy Artistry Club Series ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ River House Lounge ដែល​មានវត្តមាន​លោក​ខូអិច សិល្បករ​មកពីប្រទេស​ម៉ាឡេស៊ី មកសម្ដែង​ធ្វើចង្វាក់​ភ្លេង​តាម​បំពង់ក ព្រមទាំង​ពិធីករ​ដ៏ល្បីនៅ​ព្រះរាជា​ណាចក្រ​កម្ពុជាយើង​នោះ​ គឺលោកតាប៊ុយ ក៏បាន​មកចូល​រួមលេង​ល្បែង​កម្សាន្ត​ផ្សេងៗ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​សិល្ប​ករ តារា​ចម្រៀង​ល្បីៗ​ជាច្រើន​ទៀត ដើម្បី​ឆ្លុះបញ្ចាំង​ពីសិល្បៈ​នៃការ​លាយបញ្ចូល​គ្នាជា​សកល​ដ៏​អស្ចារ្យ​ដែល​មាន​សិល្បៈ​ប្លែកៗ​ជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​នៃ​តន្ត្រី បទ​ភ្លេង ភាព​រំជួល​អារម្មណ៍ ស្ទីល វប្បធម៌ និង​ស្រា Hennessy។ កាល​ពីថ្ងៃទី​២៥ កញ្ញា ២០១៣ កន្លង​មក កម្មវិធីH​ennessy Artistry Club Series ក៏ត្រូវ​បានរៀប​ចំធ្វើឡើង​ដោយ​ទទួល​បានជោគ​ជ័យផង​ដែរ នៅក្លឹប Majesty Lounge ដោយមាន​វត្តមានសិល្បក​រមកពី​ប្រទេសថៃ សម្ដែង​ធ្វើចង្វាក់​ភ្លេង​តាម​បំពង់ក​ផង​ដែរ ។

យើង​អាចចូល​ទៅកាន់​ទំព័រ Facebook: HennessyCabodia នឹង​បានឃើញ​ការរៀប​ចំកម្ម​វិធី Hennessy Artistry Club Series ដែល​ប្រព្រឹត្តឡើង​នៅតាម​បណ្ដា​ក្លឹបនានា ដែលជា​ដៃគូសហ​ការជាមួយ Hennessy ។ ក្នុងឆ្នាំនេះ អតិថិជន​ទាំងអស់​អាច​ចូលរួម​កម្មវិធីប្រកួត​រូបថត​នៅក្នុង Instragram និង Facebook នឹងទទួល​បានឱកាស​ឈ្នះ​សំបុត្រ VIP ដើម្បី​បានចូល​រួមក្នុង​កម្ម​ពិធី Hennessy Artistry Club ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី​៣០ វិច្ឆកា ២០១៣ ខាងមុននេះ នៅសណ្ឋាគារ ស៊ូហ្វី​តែល​ភូគី​ត្រា​ភ្នំពេញ ។ ម្យ៉ាងវិញ​ទៀ​តកម្មវិធី Hennessy Artistry Series នឹង​វិលមកជួប​ជាគ្នានៅ​ក្លឹប​កម្សាន្ត Jet’s Studio នៅថ្ងៃទី​១៥ វិច្ឆិកា ២០១៣ ខាង​មុខនេះ​ ហើយនឹង​មានវត្ត​មានតារា​ចម្រៀងល្បី​នៅព្រះរាជា​ណាចក្រ​កម្ពុជា អេនជី ចូលរួម​ផងដែរ ៕