ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​យ៉ាង​ខ្លាំង​! ឆេះ​ផ្សារ​អូរ​អំបិល​អស់​៦៧​តូប សរុប​អស់​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺ​ដុល្លារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​តូច​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​អំបិល ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ។ ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​តូច​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​អំបិល ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ។ ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ គឺ​យើង​សង្កេត​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​យ៉ាង​ខ្លាំង​រួម​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ យោធា និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ប្រជាពលរដ្ឋ ។

យោង​តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​អូរ​អំបិល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្សារ​អូរ​អំបិល ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ អស់​ប្រមាណ​៦៧​តូប បើ​គិត​ជា​ទឹកប្រាក់​ប៉ាន់​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​អាច​បណ្តាល​មក​ពី​ទុ​ស្សេ​កាប៊ី​ន​ភ្លើង​តែ​ទៅ​ជា​យ៉ាង​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​មូលហេតុ​ពិត​ប្រា​ដក​ថា ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ហេតុ​អ្វី ?

លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ការងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នូវ​ហេតុការណ៍​អគ្គិភ័យ​ឆេះ​តូច​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​អំបិល​នេះ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​យក​រថយន្ត​ចំនួន​២​គ្រឿង និង​រថយន្ត​ចំនួន​៦​គ្រឿង​មក​ពី​តាម​បណ្តា​ស្រុក​ក្រុង​ដូច​ជា ស្រុក​មង្គល​បូ​រី ព្រះនេត្រព្រះ ស្វាយចេក អូរ​ជ្រៅ ក្រុង​សិរី​សោភ័ណ ថ្មពួក សរុប​ចំនួន​៨​គ្រឿង ដោយ​ក្នុង​នោះ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣៣​រថយន្ត និង​ប្រើប្រាស់​ពេលវេលា​ជិត​៣​ម៉ោង​ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​ដោយ​មិន​រាលដាល​ទៅ​ផ្ទះ​ជុំវិញ​ផ្សារ និង​តូប​ផ្សេង​ៗ​ទៀត​បាន ។

បើ​ទោះបីជា​ផ្លូវ​រថយន្ត​ចូល​ជួយ​អន្តរាគមន៍​មាន​លក្ខណៈ​តូច​ចង្អៀត​ក៏​ដោយ​ចំពោះ​លទ្ធផល​ដែល​យើង​បង្ក្រាប​បាន​នេះ​ក៏​ដោយសារ​តែ​មានការ​សហការ​ល្អជា​មួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​សមត្ថកិច្ច​ផង​ដែរ ។ ហើយ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ផង​ដែរ គឺ​ពុំ​មាន​មនុស្ស​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​នោះ​ឡើយ គឺ​ឆេះ​តែ​តូប​ក្នុង​ផ្សារ​ចំនួន​៦៧​តូប ក្នុង​ចំណោម​តូប​ជាង​១០០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ