ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឆេះ​ស្ថានីយប្រេង-​ហ្គាស មនុស្ស​៤នាក់​កំពុងសង្គ្រោះ និង​ខ្ទេច​ទ្រព្យសម្បត្តិខ្ទង់សែនដុល្លារ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួស ​ចំណែក​​ទ្រព្យសម្បត្តិ​ខ្ទង់សែន​ដុល្លារ​ទៀត​ត្រូវបាន​បំផ្លាញ​ ដោយសារ​​អគ្គី​ភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេង និង​បញ្ចូលហ្គាស​យីហោប៉ាវ ចិន្តា​​២ កាលពី​វេលាម៉ោង​៥​និង​​៤០នាទីល្ងាច​ថ្ងៃ​ទី​៣ ឧសភា​ ២០១៩​…

ខេត្តស្ទឹងត្រែង ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួស ​ចំណែក​​ទ្រព្យសម្បត្តិ​ខ្ទង់សែន​ដុល្លារ​ទៀត​ត្រូវបាន​បំផ្លាញ​ ដោយសារ​​អគ្គី​ភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេង និង​បញ្ចូលហ្គាស​យីហោប៉ាវ ចិន្តា​​២ កាលពី​វេលាម៉ោង​៥​និង​​៤០នាទីល្ងាច​ថ្ងៃ​ទី​៣ ឧសភា​ ២០១៩​ ស្ថិត​នៅ​ក្បែ​ផ្សារ​គីឡូម៉ែត្រ​លេខ​២ ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ គួររំលឹកថា ៈ ទៅ​ដឹង​បន្ត​លើក​រី​ណ​ឆេះ​ស្ថានីយ​ប្រេងសាំង ផ្អើល​អស់​មួយ​ក្រុង​ស្ទឹង​ត្រែង

តាម​ប្រភពព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​រង​របួស​ក្នុង​ហេតុ​ការ​ឆេះ​ស្ថានីយប្រេង ​និង​ផ្ទុះ​សី​ុ​ទែន​ហ្គា​ស​ ក្នុង​នោះ មាន​មនុស្ស​៣​នាក់​ត្រូវ​រលាកភ្លើង ​និង​ម្នាក់​ទៀត
រង​របួស​បែកក្បាល​ដោយសារ​បំណែក​នៃ​អំបែង​សី​ុ​ទែន​ហ្គា​ស​ធ្លាក់​ត្រូវ​។

​ការ​ស្រង់​ទិន្នន័យ​រហូត​ដល់​ព្រឹក​ថ្ងៃ​​ទី​៤ ឧសភា ក្រុម​ជំនាញ​បាន​បញ្ជាក់​ថា​ ​ករណី​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទីតាំង​ស្ថានីយប្រេង​ និង​បញ្ចូល​ហ្គា​ស​ទំហំ​២៥​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ, ផ្ទះ​ទំហំ​៩​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​សង់​ពី​ថ្ម​ ជ្រុះ​កញ្ចក់​ដោយសារ​ត្រូវ​កម្តៅភ្លើង​ឆេះ​ខ្លាំង ។ រីឯ​រថយន្ត​ចំនួន​៣​គ្រឿងដែលរងការ​ខូចខាត ក្នុង​នោះ​រួម​មាន រថយន្ត​មួយគ្រឿងម៉ាក​ឡិច​សី​ុ​ស​៤៧០, រថយន្ត​​មួយគ្រឿង​ម៉ាក​តា​កូ​ម៉ា​, រថយន្ត​​មួយគ្រឿង​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៨​តោន​ដែល​មាន​ផ្ទុក​ហ្គា​ស​ក្នុង​សី​ុ​ទែន​ចំនួន​១៥​តោន និង​សី​ុ​ទែន​ស្តុក​ហ្គា​ស​ចំនួន​២​សី​ុ​ទែន ព្រមទាំង​ម៉ូតូ​ចំនួន​៤​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​​អស់​ទាំ​ង​ស្រុង ​។ ហេតុការណ៍​អគ្គិភ័យ​​ខាងលើ​ក៏​បង្កអោយឆេះ​​រាល​ដាល​ខូចខាត​ផ្ទះអ្នក​​ជិតខាង​ចំនួន​៤​ទីតាំង​ និង​បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​រង​របួសធ្ងន់​ផងដែរ ។

គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា​ ២០១៩ អគ្គិភ័យ​ឆាប​ឆេះ​ស្ថានីយប្រេង ​និង​បញ្ចូល​ហ្គា​ស យីហោ​ប៉ាវ ចិន្តា​២ ខាងលើ​​ត្រូវ​បាន​រលត់​ ក្រោយ​ក្រុម​សង្គ្រោះ​អគ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​និង​បណ្តា​​ស្រុក​ រួមទាំង​​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អាកាសចរណ៍​សរុប​ចំនួន​៦​គ្រឿង​ ជួយអន្តរាគមន៍​បាញ់​ទឹក​ពន្លត់​​ ដោយ​ប្រើ​ទឹកអស់​​ចំនួន​៦៤​រថយន្ត​ ។

ផ្អែក​ទៅលើ​របាយការណ៍​របស់​រដ្ឋបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែលកើត​​មាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ថានីយប្រេង និង​បញ្ចូលហ្គាសខាងលើ ហើយ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្ទឹង​ត្រែង​នោះ គឺ​បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​ធ្វើ​ដំបូល​ ស្របពេល​​មេឃ​កំពុង​ក្តៅ​ហើយ​ក៏​បាន​ខ្ទាត​ផ្កាភ្លើង ថែម​ទាំង​មាន​ចំហាយ​ហ្គា​ស​ផងនោះ​ ទើប​ធ្វើ​ឱ្យ​មានអគ្គិភ័យ​ការ​ឆាបឆេះតែម្តង​ ។

សូម​រំលឹក​ថា​កាលពី​វេលា​ម៉ោង​៥ និង​៤០នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថានីយប្រេង និង​ហ្គា​សយីហោ​ប៉ាវ​ចិន្តា​២ ដែល​ស្ថិត​នៅ​ក្នុងភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង ខេត្តស្ទឹងត្រែង មាន​សម្លេង​ផ្ទុះ​ឡើង​បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​បង្ក​រការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង ធ្វើ​ឲ្យ​ខូចខាត​ទាំង​ស្រុង​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាលក្រុង​បាន​បញ្ជាក់​ផង​ដែ​ថា ម្ចាស់​ស្ថានីយ៍​ប្រេង​និង​ហ្គា​សខាងលើ​នេះ មានឈ្មោះ ប៉ោ ម៉េ​ង​ស និង​ប្រពន្ធ​ឈ្មោះ លាង ស្រី​នី​ន រង​បួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ហើយ​ការ​ខូ​ត​ខាត​រួម​មាន​ឆេះ​ផ្ទះ​ផ្នែក​ខាងក្រោយ​នៃ​ស្ថានីយ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ព្រមទាំង​រថយន្ត​​ចំនួន​៣​គ្រឿង ។

សូម​បញ្ជាក់​ថា អំឡុង​ពេល​អគ្គិភ័យ​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ សមត្ថកិច្ច​ខិត​ខំប្រឹង​ប្រែង​យក​រថយន្ត​អគ្គី​ភ័យ​មក​ជា​ច្រើន​គ្រឿ​ង​ដើម្បី​ជួយ​អន្តរាគមន៍បាញ់ទឹកពន្លត់​​អស់​រយៈ​ជាង​៤​ម៉ោង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​កម្លាំង​នគរបាល​អគ្គី​ភ័យ​ប្រើប្រាស់​ទឹក​អស់​៦៤​រថយន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ