ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤៣​នាក់​ភ័យស្លន់យ៉ាង​ណា! ​យន្ត​ហោះ​​រត់​ចូល​ទឹកស្ទឹង​ពេល​ចុះ (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ប៊ូ​អុី​ង​737​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ជាមួយ​មនុស្ស​ជិះ​១៤៣​នាក់ កាលពី​យប់​ថ្ងៃ​ទី​៣​ឧសភា បាន​រត់​ចូល​ក្នុង​ទឹកស្ទឹង​មួយ ពេល​ចុះ​នៅ​មូលដ្ឋាន​នាវាចរណ៍​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ដោយសារ​ព្យុះ​តែ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួសធ្ងន់​ឡើយ​។ យន្តហោះ​នោះ​ដែល​ហោះ​មក​ពី់​មូលដ្ឋាន​នាវាចរណ៍​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ យន្តហោះ​ប៊ូ​អុី​ង​737​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ជាមួយ​មនុស្ស​ជិះ​១៤៣​នាក់ កាលពី​យប់​ថ្ងៃ​ទី​៣​ឧសភា បាន​រត់​ចូល​ក្នុង​ទឹកស្ទឹង​មួយ ពេល​ចុះ​នៅ​មូលដ្ឋាន​នាវាចរណ៍​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ដោយសារ​ព្យុះ​តែ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួសធ្ងន់​ឡើយ​។

យន្តហោះ​នោះ​ដែល​ហោះ​មក​ពី់​មូលដ្ឋាន​នាវាចរណ៍​អា​មេ​រិ​ក ហ្គ​ង់​តា​ណា​ម៉ូ​ជាមួយ​អ្នកដំណើរ​១២៦​នាក់​និង​សមាជិក​ក្រុម​យានិក​៧​នាក់ បាន​ធ្លាក់​ចូល​ក្នុង​ទឹក​មិនសូវ​ជ្រៅ ក្រោយ​ចុះ​នៅ​មូលដ្ឋាន​យោធា​JACKSONVILLE ។

តាម​ទូរទស្សន៍​CNN​លោកស្រី​CHERYL BORMANN ជា​មេធាវី​ម្នាក់​ជិះ​ក្នុង​យន្តហោះ​នោះ​និយាយ​ថា ពេល​ចុះ​យន្តហោះ​ក្រឡុក​ខ្លាំង​លើ​ផ្លូវ​រត់ ម្ដង​ងាក​ទៅ​ស្ដាំ​ម្ដង​ងាក​ទៅ​ធ្វេ​ង រួច​ធ្លាក់​ចូល​ក្នុង​ទឹក​។

អ្នកដំណើរ​ទាំងអស់​ត្រូវ​ជម្លៀស​ចេញពី​យន្តហោះ​។ ចំណែក​ការិយាល័យ​ប៉ូលិស​ក្រុង​JACKSONVILLE ​និយាយ​ថា មនុស្ស​២១​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​របួស​មិន​ធ្ងន់ធ្ងរ​ឡើយ រួ​ួ​ច​អ្នក​របួសស្រាល​មួយ​ចំនួន​ព្យាបាល​នៅ​នឹង​កន្លែង​។ យន្តហោះ​នោះ​ដឹក​បុគ្គលិក​នៃ​មូលដ្ឋាន​យោធា​ហ្គ​ង់​តា​ណា​ម៉ូ​និង​សាច់ញាតិ​ពួក​គេ​។ វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ពុំ​មាន​ជន​រង​គ្រោះ​ស្លាប់​។
យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ការ​ព្រួយបារម្ភ​របស់​អាជ្ញាធរ ទាក់ទិន​នឹង​ការ​បាត់​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ដាក់​មក​តាម​យន្តហោះ ដែល​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​។

បណ្ដា​រូបភាព​តាម​ទូរទស្សន៍ បង្ហាញ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ MIAMI AIR INTERNATIONAL អណ្ដែត​លើ​ទឹក ដោយ​ពុំ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​។ អភិបាលក្រុង​JACKSONVILLE​លោក​LENNY CURRY​និយាយ​ថា មនុស្ស​ទាំងអស់​សុខ​សប្បាយ​ហើយ​ភ្នាក់ងារ​សន្តិសុខ​ក៏​ខិតខំ​ដែរ​ត្រួតពិនិត្យ​ការ​ធ្លាយ​ប្រេង​ចូល​ក្នុង​ស្ទឹង​SAINT JOHNS​។

ចំណែក​អាជ្ញាធរ​សហ​ព័​ន្ធ្ខាង​សន្តិសុខ​ដឹក​ជញ្ជូន បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ រក​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុ​របស់​យន្តហោះ​ប៊ូ​អុីង​737-800​មាន​អាយុកាល​១៨​ឆ្នាំ​នោះ​។ វា​ជា​យន្តហោះ​ចាស់​ជាង​យន្តហោះ​737MAX ជា យន្តហោះ​ប៊ូ​អុី​ង​ដែល​គេ​ហាម​មិន​ឲ្យ​ហោះហើរ​ចាប់តាំងពី​គ្រោះថ្នាក់​យន្តហោះ​ប្រភេទ​នោះ​២​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៤៦​នាក់​មក​៕ ប្រភព​វីដេអូ ៖ ABC News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ