ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌

4 ឆ្នាំ មុន

អ្នកបួស​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​សម្រាប់​បរិស័ទ​សាប​ព្រួស​ទេយ្យទាន​ទៅ​នឹង​បាន​ផល​គឺ​បុណ្យ​កុសល​ច្រើន ស្គាល់​ពី​លក្ខណៈ​ពិត​នេះ​ហើយ ព្រះសង្ឃ​គប្បី​ពិចារណា​ថា អាត្មាអញ​ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌ ប្រតិបត្តិ​នូវ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សង្រួម​ឥន្ទ្រិយ​ជា​និច្ច ឬ​ក៏​ពិចារណា​ថា ឥឡូវនេះ​អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន…

អ្នកបួស​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​សម្រាប់​បរិស័ទ​សាប​ព្រួស​ទេយ្យទាន​ទៅ​នឹង​បាន​ផល​គឺ​បុណ្យ​កុសល​ច្រើន ស្គាល់​ពី​លក្ខណៈ​ពិត​នេះ​ហើយ ព្រះសង្ឃ​គប្បី​ពិចារណា​ថា អាត្មាអញ​ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌ ប្រតិបត្តិ​នូវ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សង្រួម​ឥន្ទ្រិយ​ជា​និច្ច ឬ​ក៏​ពិចារណា​ថា ឥឡូវនេះ​អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​សង្ឃ​សាវក​នោះ​ឡើយ ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ធម្មតា​ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិនល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧបមា​យ៉ាងណា ផ្នួស​ដែល​អ្នកបួស​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​បព្វជិត​រមែង​ទាញ​យក​អ្នកបួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​អបាយភូមិ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ។

ការងារ​ឯណា​មួយ​ដែល​ធូរ​ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយៈ​ឯណា​នីមួយ​ដែល​បុគ្គល​មិន​ប្រតិបត្តិ​ឱ្យ​ម៉ត់ចត់​ក្ដី ទាំង​៣​យ៉ាងនេះ​ជា​ការ​មិន​មាន​ផល​ច្រើន​ឡើយ ។

បុគ្គល​កាល​នឹង​ធ្វើ​នូវ​កិច្ច​អ្វី​ៗ​ត្រូវ​តែ​ខំ​ខ្នះខ្នែង​ធ្វើ​ឲ្យ​មែនទែន កុំ​គ្រាន់តែ​ថា ព្រោះ​ធម៌​វិន័យ​ជា​គ្រឿង​អប់រំ​កាយ វាចា ចិត្ត ដែល​បុគ្គល​ប្រព្រឹត្ត​ធូរ​ថយ​ហើយ តែង​ត្រឡប់​ឱ្យ​ផល​ជា​ទោស​វិញ ។