ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ ចាន់ រតនា ពេញ​ហ្វេ​ស​ប៊ុ​ក ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូ​នេ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ ដែល​រួម​មាន​គុន​ខ្មែរ​ផង​នោះ កីឡាករ​កម្ពុជា ចាន់ រតនា បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី គឺ​កីឡាករ Rudy Agustian គួរ​ឱ្យ​ភ្ញាក់ផ្អើល​ត្រឹម​ទឹក​ទី​២​។…

ការ​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ ដែល​រួម​មាន​គុន​ខ្មែរ​ផង​នោះ កីឡាករ​កម្ពុជា ចាន់ រតនា បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី គឺ​កីឡាករ Rudy Agustian គួរ​ឱ្យ​ភ្ញាក់ផ្អើល​ត្រឹម​ទឹក​ទី​២​។

នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រឹត្តិការណ៍ One Championship ដោយ​មាន​សុទ្ធសឹងតែ​កីឡាករ​ល្បី​ចូលរួម​មក​ពី​ជុំវិញ​ពិភពលោក ដោយ​ជ័យ​ជ​ន្នះ​របស់​កីឡាករ ចាន់ រតនា ត្រូវ​គេ​ឃើញ​មានការ​អបអរ​ពី​សំណាក់​អ្នកគាំទ្រ តាំងពី​ក្នុង និង​ក្រៅ​ស្រុក ឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ កីឡាករ​ចាន់ រតនា ត្រូវ​ជួប​ម្ចាស់ផ្ទះ​តែ​ម្ដង ខណៈ​ដែល​ទម្រាំ​បាន​ឈ្នះ​ក៏​មានការ​ស៊ូ ជាមួយនឹង​ការ​ប្រើ​ក្បាច់​ចំបាប់​ដ៏​រហ័សរហួន និង​រឹង​មាំ​ផង​ដែរ ដែល​អ្នក​ណា​ក៏​មើលឃើញ​ថា មិនមែន​ជា​រឿង​ងាយ​ទេ ទម្រាំ​ដណ្ដើម​បាន​ជ័យជម្នះ​ពី​កីឡាករ​ម្ចាស់ផ្ទះ Rudy ដែល​ត្រូវ​គេ​ស្គាល់​ថា​គឺ ជា​ជើង​ខ្លាំង​ម្នាក់​។

ចាន់ រតនា ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​គេ​បង្ហាញ ស្នៀត​វាយប្រហារ​ដ៏​អស្ចារ្យ​ទៅ​កាន់​គូប្រកួត​! ចាន់ រតនា អ្នកជា​កំពូល​អ្នក​ប្រយុទ្ធ ដ៏​អង់អាច និង​ពោរពេញ​ដោយ​ការ​តស៊ូ​របស់​កម្ពុជា ទើប​គ្រាន់តែ​គេ​បាន​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នា​យប់​ថ្ងៃ​ទី​៣ ឧសភា មិន​ទាំង​បាន​ប៉ុន្មាន​នាទី​ផង ក៏​មានការ​បង្ហោះ​អបអរ ស្ទើរតែ​ពេញ​វ៉ុល​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ