ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឡើង​ត​ភ្លើង​បំភ្លឺ​រោងការ បែរជា​ជួប​គ្រោះអាក្រក់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​គេ​ដាក់​តាម​បង្គោល​ភ្លើង​ឆក់​រង​របួសធ្ងន់ ដោយ​រលាក​រលួយ​ស្ទើរ​ពេញ​ខ្លួនប្រាណ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​:​ជន​រង​គ្រោះ​ឡើង​ត​ខ្សែភ្លើង​ក្បែរ​ដំបូល​រោងការ​មួយ​កន្លែង ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ព្យាបាល​ជាង​កន្លះ​ខែ​ហើយ​មិន​អាច​សះស្បើយ ទើប​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ​នា​ដើមខែ​ឧសភា…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​គេ​ដាក់​តាម​បង្គោល​ភ្លើង​ឆក់​រង​របួសធ្ងន់ ដោយ​រលាក​រលួយ​ស្ទើរ​ពេញ​ខ្លួនប្រាណ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​:​ជន​រង​គ្រោះ​ឡើង​ត​ខ្សែភ្លើង​ក្បែរ​ដំបូល​រោងការ​មួយ​កន្លែង ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ព្យាបាល​ជាង​កន្លះ​ខែ​ហើយ​មិន​អាច​សះស្បើយ ទើប​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ​នា​ដើមខែ​ឧសភា ឆ្នាំ​២០១៩ លោកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នឹង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្បែរ​វត្ត​បរ​ហ៊ុយ ក្នុងភូមិ​បរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កេ​ត ម៉ិច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​ចាក់​ធុងបាស់​តាម​រោងការ រស់នៅ​ក្នុងភូមិ​ស្រែ​អន្ទាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​គេ​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី​នៅ​ភូមិ​កើតហេតុ ដោយ​ជួល​រោង និង​ធុង​ថៅកែ​របស់​គាត់​យក​ទៅ​ដាក់​នៅ​ទីនោះ ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ភ្លើង​អំ​ពូ​ល​ដែល​ដាក់​រាយ​បំភ្លឺ​នៅ​មុខ​រោងការ​មិនសូវ​ភ្លឺ ទើប​គាត់​ដាក់​រន្ទា​ដើម្បី​ឡើង​ដាក់​អំ​ពូ​ល​ភ្លើង​បន្ថែម​ជា​ច្រើន​ទៀត​ដែល​មាន​ពណ៌​ចំរុះ​ក្រហម ស្វាយ ខៀវ សម្រាប់​ទទួលភ្ញៀវ​ចូលរួម​ហូប​អាហារ​នា​ថ្ងៃ​បន្ទាប់ ស្រាប់តែ​ដាក់​រន្ទា​ឡើង​ត​ភ្លើង​ក្បែរ​ខ្សែភ្លើង​សុខ​ៗ​ក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់ បណ្តាល​ឱ្យ​គាត់​ធ្លាក់​មក​ដី​ និង​រលាកពេញខ្លួន​រង​របួសធ្ងន់​តែ​ម្តង ។

ជន​រង​គ្រោះ​បញ្ជាក់​ថា ពេល​គាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ ដោយ​គ្រូពេទ្យ​លាង​របួស និង​ដាក់​ថ្នាំលាប តែ​របួស​របស់​គាត់​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ ព្រោះ​រលាក​ខ្លាំង​ពេក ទើប​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ គ្រូពេទ្យ​នឹង​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដើម្បី​ចៀរ​សាច់​ភ្លៅ​យក​ទៅ​ប៉ះ​សាច់​ទ្រូង​និង​ខ្នង ព្រោះ​រលួយ​ខ្លាំង​ពេក ។

តាម​ប្រភព​ពី​លោកគ្រូ​ពេទ្យ​ប្រចាំការ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ដូច្នេះ​ការ​ព្យាបាល​ត្រូវ​ចំណាយ​រយ​:​ពេល​យូរ ហើយ​ក៏​ត្រូវការ​សាច់​ភ្លៅ​យក​ទៅ​ប៉ះ​សាច់​ដែល​រង​របួស​ខ្លាំង ទើប​ខាង​មន្ទីរពេទ្យ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ព្រោះ​មាន​សម្ភារ​:​គ្រប់គ្រាន់ អាច​វះកាត់ និង​ប៉ះ​សាច់​ឱ្យ​ជា​សះស្បើយ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ