ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ស្ម័គ្រ​ជូន​ដំណើរ​យើង​ទៅ​កាន់​ភព​ថ្មី​ឡើយ

4 ឆ្នាំ មុន

ពេល​អស់​អាយុសង្ខារ​គ្មាន​អ្នក​ណា​ម្នាក់​ស្ម័គ្រ​ជូន​ដំណើរ​យើង​ទៅ​កាន់​ភព​ថ្មី​ឡើយ ។ ខ្លួន​យើង​ត្រូវ​ត្រាច់​រង្គ​ត់ទៅ​ជាមួយនឹង​បុណ្យ​កុសល​ដែល​បាន​សាង​មក​បើ​ធ្វើ​កម្ម​ល្អ ផលកម្ម​នោះ​នឹង​នាំ​យើង​ទៅ​កាន់​សុគតិភព តែបើ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​នាំ​វិញ្ញាណ​យើង​ទៅ​កាន់​អបាយភូមិ ។​ដូចនេះ​មាន​តែ​អំពើ​ល្អ​ប៉ុណ្ណោះ​ជា​ស្ពាន​ចម្លង​យើង​ទៅ​រក​សេចក្តីសុខ គឺ​សុខ​ក្នុង​លោក​នេះ​ផង លុះ​ទម្លាយ​ខន្ធ​ទៅ​នឹង​បាន​សុខ​ក្នុង​បរលោក​ទៀត ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​អប់រំ​ដល់​សាធុជន​ថា…

ពេល​អស់​អាយុសង្ខារ​គ្មាន​អ្នក​ណា​ម្នាក់​ស្ម័គ្រ​ជូន​ដំណើរ​យើង​ទៅ​កាន់​ភព​ថ្មី​ឡើយ ។ ខ្លួន​យើង​ត្រូវ​ត្រាច់​រង្គ​ត់ទៅ​ជាមួយនឹង​បុណ្យ​កុសល​ដែល​បាន​សាង​មក​បើ​ធ្វើ​កម្ម​ល្អ ផលកម្ម​នោះ​នឹង​នាំ​យើង​ទៅ​កាន់​សុគតិភព តែបើ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​នាំ​វិញ្ញាណ​យើង​ទៅ​កាន់​អបាយភូមិ ។​ដូចនេះ​មាន​តែ​អំពើ​ល្អ​ប៉ុណ្ណោះ​ជា​ស្ពាន​ចម្លង​យើង​ទៅ​រក​សេចក្តីសុខ គឺ​សុខ​ក្នុង​លោក​នេះ​ផង លុះ​ទម្លាយ​ខន្ធ​ទៅ​នឹង​បាន​សុខ​ក្នុង​បរលោក​ទៀត ។

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​អប់រំ​ដល់​សាធុជន​ថា អំពើ​ល្អ​ទោះជា​មាន​ប្រមាណ​តិច​ក៏​ដោយ បុគ្គល​ត្រូវ​តែ​សន្សំ​ជា​និច្ច ធ្វើ​រឿយ​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ។

ព្រោះហេតុនោះ​ចូរ​ជា​អ្នក​មិន​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិច​នឹង​មិន​ឲ្យ​ផល​ឡើយ ប្រៀប​នឹង​បំពង់​ដែល​គេ​ដាក់​បញ្ឈរ​ទុក​នៅ​ក្នុង​ទីវាល យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន​យ៉ាងណា អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ក៏​អាច​ពេញ​ដោយ​បុណ្យ​ក៏​យ៉ាងនោះ​ដែរ ។

កាលបើ​បុគ្គល​យល់​ពី​អំពើ​ល្អ​ហើយ ចូរ​ជា​អ្នក​កុំ​មាន​សេចក្តី​ប្រមាទ កុំ​ជា​អ្នក​ធ្វេសប្រហែស​នឹង​បុណ្យ​កុសល គួរ​ប្រឹងប្រែង​សន្សំ​សេចក្តី​ល្អ​ពី​ឥឡូវនេះ​ទៅ យូរ​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ហើយ ផល​ដែល​កើត​ពី​អំពើ​ល្អ​នេះ​នឹង​ជួយ​ចម្លង​អ្នក​ឱ្យ​រួច​ចាក​ទុក្ខ​ផង​ទាំងពួង ។