ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូន​ស្ទើរ​ស្លុតចិត្ត​! ព្រឹក​ឡើង​ឃើញ​ប្តី​ក្នុង​អង្រឹង​ឡើង​រឹង​ស្តូក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដេក​ក្នុង​អង្រឹង ស្រាប់តែ​ស្អែក​ឡើង​រឹង​ស្តូក ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ជ័រ…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដេក​ក្នុង​អង្រឹង ស្រាប់តែ​ស្អែក​ឡើង​រឹង​ស្តូក ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ សោម ឡូត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ កើតហេតុ​ខាងលើ (​ជា​អតីត​យុទ្ធ​ជន​ពិកា​) ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ នឿ​ន អុល អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​សព​បាន​ប្រាប់​ថា កន្លង​មក​ប្តី​របស់​គាត់​មាន​ជម្ងឺថ្លើម និង​គ្រួ​ស​ក្នុង​តំរងនោម ហើយ​គាត់​បាន​រក​ថ្នាំខ្មែរ​ផឹក​ដោយ​ខ្លួនឯង ប៉ុន្តែ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​កន្លង​មកនេះ ប្តី​គាត់​ចេះ​តែ​ត្អូញ​ប្រាប់​ថា ឈឺ​ចុក​ត្រង់​ឆ្អឹងជំនី តែ​គាត់​នៅ​តែ​ធ្វើការ​ធម្មតា ដល់​ថ្ងៃ​ទី​៣ ខែឧសភា ពេល​ថ្ងៃ​ប្តី​គាត់​ចាក់​ធុងបាស់​នៅ​វត្ត​មុនី​សូ​រិ​យា ហៅ​វត្ត​ក្តី​ស្រ​ង៉ែ ក្នុង​កម្ម​វី​ធី​បុណ្យ​ពេល​ចប់​ក៏​បាន​ដឹក​ធុងបាស់​មក​រៀបចំ​ចាក់​ក្នុង​កម្ម​វី​ធី​មង្គលការ​នៅ​ភូមិ​ត្រពាំង​ជ័រ ជាមួយ​កូនប្រុស​ឈ្មោះ ឡូត​ប៊ុ​ន​លាត អាយុ​១១​ឆ្នាំ លុះដល់​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​យប់ ទើប​ប្តី​គាត់ និង​កូន​មក​វិញ ហើយ​បាន​នាំ​គ្នា​ដេក​ក្រោមផ្ទះ ចំណែក​គាត់​ដេក​ជាមួយ​កូនស្រី​នៅ​លើ​ផ្ទះ​លុះដល់​ព្រឹក​ឡើង​គាត់​ក៏​ចុះ​មក​ដី​ដើរទៅ​មើល​ប្តី​ដែល​ដេក​នៅ​លើ​អង្រឹង ស្រាប់តែ​ស្លាប់​ឡើង​រឹង​ទៅ​ហើយ មិនដឹង​តាំងពី​ថ្មើ​ណា​នោះ​ទេ ។

ចំណែក​កូនប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡូត ប៊ុ​ន​លាត ភេទ​ប្រុស អាយុ​១១​ឆ្នាំ និយាយ​ថា នៅ​យប់​ពេល​រូបគេ និង​ឪពុក​ត្រឡប់​មក​ពី​កន្លែង​ចាក់​ធុងបាស់​វិញ​ដល់​ផ្ទះ​ឪពុក​គេ​ប្រាប់​ថា មិនបាច់​ឡើង​ដេក​លើ​ផ្ទះ​ទេ ដេក​ក្រោមផ្ទះ​ជាមួយ​អញ បើ​អញ​កើត​អី ជួយ​មើល​អញ​ផង​ខ្លួន​ក៏​ដេក​លើ​គ្រែ ឪពុក​ដេក​លើ​អង្រឹង តែ​ពុំ​ដឹង​ថា ឪពុក​ស្លាប់​ពី​ពេល​ណា​ទេ ព្រឹក​ឡើង​ទើប​ដឹង ។

ចំណែក​ការ​ពិនិត្យ​សព គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​អាច​ស្លាប់​បណ្តាល​មក​ពី​គាំងបេះដូង ហើយ​សព​ប្រគល់​ជូន​ប្រពន្ធ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ