ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះអតីតអភិបាលរងស្រុកកំពង់ត្រឡាច…ប៉ូលិសសង្ស័យមូលហេតុ​​២​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ផ្ទះ​១​ខ្នង​ធ្វើ​ពី​ឈើ​​លើថ្ម​ពីក្រោម ត្រូវអគ្គិភ័យ​លេប​ត្របាក់​ឆេះ​ទាំងស្រុង​ កើតឡើងកាលពីវេលា​ម៉ោង​ប្រមាណ​ជាង​៨​និង​៤០​នាទី​យប់នៅ​ថ្ងៃ​ទី០៣ ឧសភា​​ ស្ថិត​នៅ​ចំណុច​ជាប់​ផ្សារ​សាលា​លេខ​៥ ​​ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូ​ប្ញ​ស្សី…

​ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ផ្ទះ​១​ខ្នង​ធ្វើ​ពី​ឈើ​​លើថ្ម​ពីក្រោម ត្រូវអគ្គិភ័យ​លេប​ត្របាក់​ឆេះ​ទាំងស្រុង​ កើតឡើងកាលពីវេលា​ម៉ោង​ប្រមាណ​ជាង​៨​និង​៤០​នាទី​យប់នៅ​ថ្ងៃ​ទី០៣ ឧសភា​​ ស្ថិត​នៅ​ចំណុច​ជាប់​ផ្សារ​សាលា​លេខ​៥ ​​ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូ​ប្ញ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ខណៈ​ម្ចាស់ផ្ទះ​​នៅ​​ក្នុងផ្ទះ​ជាន់​ខាងក្រោមនោះ​ ​។​

​បើតាម​លោក ន​ន ស៊ី​ណាត អធិការ​នគរបាលស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ដឹងថា ម្ចាស់​ផ្ទះ​​មាន​ឈ្មោះ អ៊ិុន សំ​អាន ជា​អតីត​អភិបាលរង​ស្រុក​កំពង់ត្រឡាច ដែល​ទើប​ចូល​និ​វត្តន៍កាលពីពេលថ្មីៗ​​នេះដែរ​ ។ ហើយ​​ទំហំ​​នៃ​ការ​ខូចខាត យើងនៅ​មិន​ទាន់​ដឹង​ច្បាស់​ ប៉ុន្តែសម្ភារៈ​​នៅ​ក្នុងផ្ទះ​ជាន់​លើនោះ​ត្រូវ​ភ្លើង​ឆេះអស់ ។

លោកបន្តថា ផ្ទះ​​​ដែលភ្លើងមាន​ទំហំ​៨ គុណ​និង​១៥​ម៉ែត្រ ​។​ ហើយ​ចំពោះ​មូលហេតុ នៅ​មិន​ទាន់​ដឹង​ច្បាស់​ដែរ ​តែ​សង្ស័យ​មាន​២​មូលហេតុ ទី​១-អាច​បណ្តាលមក​ពី​ភ្លើង​ធូប ដែល​ម្ចាស់ផ្ទះ​​ដុត​ទុក​ចោល​នៅ​ជាន់​ខាង​លើ និងទី​២-អាច​បណ្តាល​មក​ពីការ​​ទុ​ស្សេចរន្ត​អគ្គិសនី ។​
​ប

​ប្រភព​ទៀតបន្ត ក្នុងពេល​ហេតុការណ៍​ ន​រថយន្ត​ពន្លត់អគ្គីភ័យ​​របស់អធិការ​នគរបាល​ស្រុកបាន​​ចុះមក​បាញ​់ចំនួន​៣​គ្រឿង ទើប​គ្រប់គ្រង​​បាន ដោយ​មិន​​​រាលដាលដល់​ផ្ទះ​អ្នក​ជិតខាង ។ ​​

អត្ថបទសរសេរ ដោយ