ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចិន​លោត​ពីលើ​អគារ​កាស៊ីណូ​ជាន់​១៨ កំពុង​អង្កេត​បន្ត​…

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​0៣ ឧសភា មាន​បុរស​ជនជាតិ​បរទេស​ម្នាក់បាន​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ជាន់​ទី​១៨កាស៊ីណូ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន់​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយ​មាន​ជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​0៣ ឧសភា មាន​បុរស​ជនជាតិ​បរទេស​ម្នាក់បាន​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ជាន់​ទី​១៨កាស៊ីណូ​មួយ​កន្លែង
​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន់​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍បន្តថា ករណី​ដែលបុរស​ចិន​​លោត​សម្លាប់​ខ្លួន​នេះ បើ​តាម​អ្នកបម្រើ​ការងារ​នៅ​ការ​សុ​ី​ណូ​នោះ​ប្រាប់តៗគ្នា​​ថា ជន​រង​គ្រោះ​អាច​ទំនងជា​ចាញ់ល្បែង​អស់ប្រាក់ និងជំពាក់​​វ័ណ្ឌ​កផង ទើប​គ្មាន​ផ្លូវ​​ដើរ ក៏​សម្រេចចិត្ត​លោត​សម្លាប់​ខ្លួនបែបនេះ ។ ​

ទោះបីជាយ៉ាងណា នៅមិនស្គាល់ឈ្មោះ​ជនរងគ្រោះ​នៅឡើយ ​តែ​គាត់មាន​អាយុ​ប្រហែល​២៥​ឆ្នាំ ។ បច្ចុប្បន្ន ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវបន្ត ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ