ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ឈ្មោះ​ FANI​ វាយប្រហារ​លើ​ឥណ្ឌា

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ស៊ី​ក្លូ​ន​ដ៏​ខ្លាំង​ឈ្មោះ​ FANI នា​ថ្ងៃ​ទី​៣ ​ឧសភា​ វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក បាន​បោកបក់​ដល់​ដែនដី​នា​ភាគ​ខាងកើត​ឥណ្ឌា​។ នេះ​ជា​ការ​អះអាង​របស់​ផ្នែក​ឧតុនិយម​ឥណ្ឌា​។ អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​នៃ​រដ្ឋ​អូ​ឌី​សាគូ​សបញ្ជាក់​ថា…

ប្រទេស​ឥណ្ឌា ៖ ព្យុះ​ស៊ី​ក្លូ​ន​ដ៏​ខ្លាំង​ឈ្មោះ​ FANI នា​ថ្ងៃ​ទី​៣ ​ឧសភា​ វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក បាន​បោកបក់​ដល់​ដែនដី​នា​ភាគ​ខាងកើត​ឥណ្ឌា​។ នេះ​ជា​ការ​អះអាង​របស់​ផ្នែក​ឧតុនិយម​ឥណ្ឌា​។

អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​នៃ​រដ្ឋ​អូ​ឌី​សាគូ​សបញ្ជាក់​ថា យើង​កត់សម្គាល់​ឃើញ​ខ្យល់​បោកបក់​ក្នុង​ល្បឿន ពី​១៧៥​ទៅ​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ អាជ្ញាធរ​ឥណ្ឌា​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​ចេញ ពី​តំបន់​ទាំងឡាយ​នា​ភាគ​ខាងកើត​ប្រទេស​។ ព្យុះ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្យុះ​ខ្លាំង​បំផុត​ក្នុង​តំបន់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។

យោង​តាម​ការ​ព្យាករណ៍​ថា ព្យុះ​នោះ​ត្រូវ​អម​ដោយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ពី​១៨០​ទៅ​១៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដែល​ស្មើនឹង​កម្លាំង​ខ្យល់​របស់​ព្យុះសង្ឃរា​ប្រភេទ​ទី​៣​ឬ​ទី​៤​។

ភ្នាក់ងារ​ឧតុនិយម​ឥណ្ឌា​និយាយ​ថា ព្យុះ​នេះ​ក្រោយ​ពី​បោកបក់​លើ​ដែនដី ក្នុង​រដ្ឋ​អូ​ឌី​សា ភាគ​ខាងត្បូង​ក្រុង​កាល់​គុត​តា បន្ត​បោកបក់​កាត់​បណ្ដា​តំបន់​មាន​ប្រជាជន​ច្រើន ហើយ​បន្ទាប់​មក​វាយប្រហារ​លើ​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច មុន​ពេល​បោកបក់​ដល់​ប្រទេស​បង់​ក្លា​ដែ​ស នា​ថ្ងៃ​ទី​៤​ឧសភា ហើយ​ចុះ​ថមថយ​កម្លាំង​ជា​បន្តបន្ទាប់​។

តាម​ទីភ្នាក់ងារ​ឧតុនិយម​ថា ទឹកជំនន់​អាច​ឡើង​ដល់​កម្ពស់​១​ម៉ែត្រ​កន្លះ​ក្នុង​រដ្ឋ​អូ​ឌី​សា ហើយ​ជន់​លិច​បណ្ដា​តំបន់​ទំនាប ដែល​កាលពី​ឆ្នាំ​១៩៩៩ ធ្លាប់​រង​គ្រោះ​ដោយ​ព្យុះ​មួយ​សម្លាប់​មនុស្ស​ដល់​១០.០០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ