ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិនមែន​ជា​ខេត្ត​របស់​ថៃ​នោះទេ គឺ​ជា​រឿង​ប្រឌិត​ទំនើប​របស់​ពាក្យ​សុវណ្ណ​ភូមិ (តពីលេខមុន)

13 ឆ្នាំ មុន

ប្រវត្តិ​សាស្ត្រ​ថៃ​ត្រូវ​បាន​សរសេរ​ និង​សរសេរ​ឡើងវិញ​យ៉ាង​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​សង្គ្រាម​លោក​លើក​ទី​ ២ ។ នៅ​ពេល​ដែលថៃ​បាន​កាន់​កា.ប់រដ្ឋ​ Shan របស់ភូមា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ (ដោយ​មានការ​ផ្សំ​គំនិត​ជាមួយពួក​ជប៉ុន) ពួកគេ​បាន​ផលិត​​​ផែនទី​ជា​ច្រើន និង​ការ​ឃោស​នា​ដែលប្រកាស​ថា រដ្ឋ Shan ដែល​ខ្លួន​បាន​វាយ​ដណ្តើម​​ពី​ភូមា​នោះ​ជា «​ប្រទេស​កំណើត​របស់​ថៃ​​ខ្លួន​ឯង» ។ ពួកថៃ​បាន​បោះ​ផ្សាយ​ចរន្ត​ថ្មី​ពីកា​រ​ឃោសនា​ សុវណ្ណភូមិ​ បន្ទាប់​​ពី​ជ័យជំនះ​របស់គេ​ក្នុង​សង្គ្រាម​បារាំង​-ថៃឆ្នាំ​១៩៤១ ។ ថៃ​មាន​ផែន​ការ​ដ៏​រហ័ស​មួយ​​ក្នុង​ការ​បង្កើត​ជា​ការ​ឃោសនា​ដើម្បី​ឱ្យ​ គេជឿ​ថា ទឹកដី​ដែលខ្លួន​វាយ​ដណ្តើម​យកបាន​ពីប្រទេស​ដទៃ​ពី​ឆ្នាំ​១៩៤១ ដល់ឆ្នាំ​១៩៤៧ ថាជា​របស់ខ្លួន ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​ខ្លួន​មាន​ឱកាស​ក្នុង​ការច្បាំង​ដណ្តើម​យក​តំបន់​ ឥណ្ឌ​ចិន ​មក​កាន់​កា.ប់​នៅ​ពេល​ចប់​សង្គ្រាម​លោក​​លើក​ទី​២ ។

ប្រវត្តិ​សាស្ត្រ​ថៃ​ត្រូវ​បាន​សរសេរ​ និង​សរសេរ​ឡើងវិញ​យ៉ាង​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​សង្គ្រាម​លោក​លើក​ទី​២ ។ នៅ​ពេល​ដែលថៃ​បាន​កាន់​កាប់រដ្ឋ​ Shan របស់ភូមា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ (ដោយ​មានការ​ផ្សំ​គំនិត​ជាមួយពួក​ជប៉ុន) ពួកគេ​បាន​ផលិត​​​ផែនទី​ជា​ច្រើន និង​ការ​ឃោស​នា​ដែលប្រកាស​ថា រដ្ឋ Shan ដែល​ខ្លួន​បាន​វាយ​ដណ្តើម​​ពី​ភូមា​នោះ​ជា «​ប្រទេស​កំណើត​របស់​ថៃ​​ខ្លួន​ឯង» ។ ពួកថៃ​បាន​បោះ​ផ្សាយ​ចរន្ត​ថ្មី​ពីកា​រ​ឃោសនា​ សុវណ្ណភូមិ​ បន្ទាប់​​ពី​ជ័យជំនះ​របស់គេ​ក្នុង​សង្គ្រាម​បារាំង​-ថៃឆ្នាំ​១៩៤១ ។ ថៃ​មាន​ផែន​ការ​ដ៏​រហ័ស​មួយ​​ក្នុង​ការ​បង្កើត​ជា​ការ​ឃោសនា​ដើម្បី​ឱ្យ​គេជឿ​ថា ទឹកដី​ដែលខ្លួន​វាយ​ដណ្តើម​យកបាន​ពីប្រទេស​ដទៃ​ពី​ឆ្នាំ​១៩៤១ ដល់ឆ្នាំ​១៩៤៧ ថាជា​របស់ខ្លួន ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​ខ្លួន​មាន​ឱកាស​ក្នុង​ការច្បាំង​ដណ្តើម​យក​តំបន់​ឥណ្ឌ​ចិន ​មក​កាន់​កាប់​នៅ​ពេល​ចប់​សង្គ្រាម​លោក​​លើក​ទី​២ ។

ទោះ​បីជា​​យ៉ាង​នេះ​ក្តី ក្នុង​​ឆ្នាំ​១៩៤៧ អ្វីៗ​ត្រូវ​​ប្រែ​ប្រួល​អស់ ៖ ពួកអង់​គ្លេស​បានចុះ​ហត្ថ​លេខា​លើ​សន្ធ​ិសញ្ញា​មួយជា​មួយ​ភូមា (Atlee Treaty) ដោយ​បាន​បំផ្លាញ​ក្តី​សង្ឃឹម​របស់ថៃ​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ Shan របស់ភូមា ហើយ​ពួក​បារាំង​បាន​ទទួល​ស្គាល់​នូវ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​របស់ឡាវ ក្នុងនាម​ជា​ប្រទេស​ដាច់​ដោយ​ឡែក​មួយ ។ នៅ​ក្នុងឆ្នាំ​ដដែលនោះ​ដែរ ថៃ​ក៏​មាន​រដ្ឋ​ប្រហារ​​មួយ​ទៀត ហើយ​បាន​ចាប់​ផ្តើម​ចរចាជាមួយនឹង​អង្គការ​សហ​ប្រជាជាតិ​ដោយ​បង្កើត​ជា «​គណៈ​កម្មការ​បង្រួប​បង្រួម​បារាំង-សៀម» ។
ការ​ចរចា​ក្នុង​ឆ្នាំ​១៩៤៧ អស់​ទាំងនេះ​មាន​សារ​សំខាន់​​ច្រើន​ជាង​ផែនទីមួយ​ចំនួនដែល​បាន​ប្រើ​ប្រាស់​ជា​ញឹកញាប់​ក្នុង​ការ​ពិភាក្សា​អំពី​ចំណុច​​​រួមជុំ​វិញ​តំបន់​ព្រះវិហារ ។ នៅ​ឆ្នាំ​១៩៤៧ រដ្ឋ​ាភិបាល​ថៃបានប្រាប់​គណៈ​កម្មការ​​ពិសេស​នៅ​អង្គការ​សហប្រជាជាតិ​ថា ថៃ​តែង​តែ​ជាអ្នក​គ្រប់​គ្រង​ពិត​ក្នុង​ប្រវត្តិ​សាស្ត្រ​ទៅលើ​ប្រទេស​ឡាវ​ទាំង​មូល និង​យ៉ាង​ហោច​ណាស់​ក៏​បាន​គ្រប់​គ្រង​​​​​ខេត្តបាត់ដំបង​មួយដែរ បើ​មិន​បាន​ប្រទេស​កម្ពុជាទាំង​ស្រុង ។ ការ​អះអាង​របស់ថៃ​គឺ​ថា បារាំង​​បានធ្វើ​ឱ្យ​ពិភព​លោក​យល់​ច្រឡំ​​ថា ឡាវ និង​កម្ពុជា​ជា​ប្រទេស​​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​​ខណៈ​ដែល​​ប្រទេស​ទាំង​ពីរ​នោះ​ជា​ខេត្ត​របស់​ខ្លួន ហេតុ​ដូច​នោះ​ គួរតែ​ប្រគល់​ខេត្ត​ទាំង​នោះ​មក​ឱ្យ​ខ្លួន​វិញ​នៅ​​ពេលដែល​បារាំង​ចាកចេញ​
ទៅ ។ ពិតប្រាកដ​ណាស់ ទាំងអស់​នោះ​ក៏ជា​រឿង​ប្រឌិត​​ដែរ ៖ វា​ជា​រឿង​ប្រឌិត​របស់​ពាក្យ​ សុវណ្ណ​ភូមិ ដែលបាន​ពន្យល់​រួច​ហើយ ។

ពួកថៃ​បាន​រំពឹង​ថា «​អង្គការ​សហប្រជា​ជាតិ​នឹង​ធ្វើ​ការ​​សំរេច​ចិត្ត​ទៅ​លើ​ការទាម​ទារ​របស់​ខ្លួន​…ដែលមាន​មហិច្ឆតា​មួយ​ ក្នុង​ការ​​ពង្រីក​ទឹក​ដី​របស់ខ្លួន​ រហូត​ដល់​ព្រំដែន​វៀត​ណាម…ហើយ​នៅ​ចុង​បញ្ចប់​ នៅ​ក្នុង​សេចក្តី​រាយការណ៍​ចុង​ក្រោយ​​បំផុត​របស់​ខ្លួន គណៈ​កម្មការ​ អង្គការ​សហ​ប្រជា​ជាតិ បានធ្វើ​ការ​បដិសេធ​ចោល​នូវ​រាល់​ការ​ទាមទារ​របស់ថៃ» ។   (Pheuipanh Ngaosy-vathn, 1985, Asian Survey, vol.25, issue 12, p. 1242-1259) ។
ឯកសារ​របស់ UNESCO ទាក់ទិន​នឹង​វាសនា​របស់​​ប្រាសាទ​ព្រះវិហារ​តែឯក​ឯង បាន​លុប​ចោល​នូវ​ឆាក​ល្ខាន​ប្រវត្តិ​សាស្ត្រ​ដែល​បាន​បង្កើត​បាន​ជា​ព្រំដែន ។
ពួកបារាំង​បាន​វាយឈ្នះ​ក្នុង​សង្គ្រាម​ជា​មួយ​ថៃ​នៅ​ក្នុង​ឆ្នាំ​​១៨៩៣ ។ បន្ទាប់​មក​ការ​ចរចា​មួយ​ចំនួន​​បាន​ចាប់​ផ្តើ​ម​ឡើង​រវាង​បារាំង​ និង​អង់​គ្លេស (ពី​ឆ្នាំ​១៨៩៣-១៨៩៦) ដើម្បី​សំរេច​ពី​ព្រំ​ដែន​រវាង​ថៃ និង​កម្ពុជា ។ នៅពេល​នោះ ពួក​បារាំង​ និង​អង់​គ្លេស​មានការ​បារម្ភ​ខ្លាំង​អំពី​ការ​កាន់​កាប់​រដ្ឋ Shan របស់ភូមា និង​ខេត្ត Yunnan ហើយ​ទាំង​ថៃ​ និង​ខ្មែរ​គ្មាន​សិទ្ធិ​បញ្ចេញ​មតិនៅ​ក្នុង​កិច្ច​ចរចាដែល​​បង្កើត​ជា​ដំណោះ​ស្រាយ​រវាង​បារាំង-​អង់​គ្លេស​ក្នុង​ឆ្នាំ​១៨៩៦​ទេ ។

សព្វ​ថ្ងៃនេះ វា​ជា​ការលំបាក​ណាស់​ ក្នុង​ការ​គិត​ថា Shan ដែលជា​រដ្ឋ​ហ៊ុម​ព័ទ្ធ​ដោយ​ព្រំ​ដែន​គោក និងជួរ​ភ្នំ​ ដែល​សឹង​តែ​មិនអាច​ឆ្លង​កាត់​​បាន និង​បែង​ចែក​ឱ្យ​ដាច់​ពី​ខេត្ត​ Yunnan អាច​មាន​សារ​សំខាន់​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​ដូច្នេះ​​​បាន ។ ប៉ុន្តែ​ចាប់​ផ្តើម​ពី​ឆ្នាំ​១៨៧០​មក ទាំង​បារាំង​ និងអង់​គ្លេស​មាន​បំណង​សាង​សង់​ផ្លូវ​ដែក​ឆ្ពោះ​ទៅ​ខេត្ត Yunnan ប្រទេស​ចិន​កាត់​តាម​ដី ដែល​មាន​លក្ខណៈ​ជា​យុទ្ធ​សាស្ត្រ​នៃ​រដ្ឋ Shan នេះ (ខ្ញុំ​បានពិភាក្សា​ពីនយោ​បាយ​​នៃ​ការ​សាង​សង់​ផ្លូវ​ដែក និង​ពាណិជ្ជ​កម្ម​អាភៀនរបស់​អឺរ៉ុប មួយ​ចំនួន​ដែរ​ នៅ​ក្នុង​សៀវ​ភៅ​មួយ​ដែលមាន​ចំណង​ជើង​ថា «សេចក្តី​ផ្តើម​ប្រវត្តិ​សាស្ត្រ​ប្រទេស​ឡាវ ក្នុង​ឆ្នាំ​១៨៩៣ ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​រោង​ពុម្ព​​ White Lotus កាលពី​២-៣​ឆ្នាំ​មុន) ។ ការ​ឃោស​នា​របស់​ព្រះ​​អង្គ​ម្ចាស់​ដាំ​រ៉ុង បង្ហាញ​ឱ្យ​ឃើញ​ពី​ក្តី​បារម្ភ​​ផ្នែក​នយោ​បាយ​នៅ​សម័យ​នោះ ដោយ​បានមើល​ទៅ​ទិស​ខាង​ជើង​ពី​ក្រុង​បាង​កក ក្នុង​ការប៉ុនប៉ង​គ្រប់​គ្រង​រដ្ឋ​ Shan ហើយ​ពង្រីក​ទៅ​ដល់​ចិន នៅ​​ពេលដែល​ប្រទេស​ជា​ច្រើន​ភ័យ​ខ្លាច​ថា បារាំង​ និង​អង់​គ្លេសអាច​នឹង​បង្កើត​សង្គ្រាម​ដើម្បី​កាន់​កាប់​​ពាណិជ្ជ​កម្ម (ជា​ពិសេស​ពាណិជ្ជ​កម្ម​អាភៀន​នៅ​ក្នុង​តំបន់) ។

ចំណង​រវាង​ប្រវត្តិសាស្ត្រ​ចំលែកនេះ​ គឺ​រឿង​ប្រឌិត ​សុវណ្ណ​ភូមិ ដែល​រឹត​តែ​ចំលែក​ និង​ជំលោះ​​ព្រំដែន​ដែល​កំពុង​បន្ត​រវាង​ថៃ និង​កម្ពុជា អាច​នឹង​ត្រូវ​សង្ខេប​ដូច​ខាង​ក្រោម ៖
ទ័ព​ថៃ​ពិតជា​បាន​យក​ឈ្នះ​ ទៅ​លើ​បារាំង​ក្នុង​ឆ្នាំ​១៩៤១ មុន​ការ​កាន់​កាប់​របសជប៉ុន ។ ប្រជា​ជន​កម្ពុជា​ប្រហែលជា​អាច​ចាំ​បានច្រើន​ជាង​នូវ​ការបះ​បោរ​របស់​ពួក​គេ​ប្រឆាំង​នឹង​បារាំង​ក្នុង​ឆ្នាំ​១៩៤២ ហើយ​ហេតុ​ការណ៍​ទាំង​ពីរ​នេះ (១៩៤១ និង​១៩៤២) បាន​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​របស់​ទ័ព​បារាំង​ក្នុង​អាស៊ី​អាគ្នេយ៍ ។ បន្ទាប់​មក​ទៀត ​​ពួក​បារាំង​បា​ន​ត្រូវ​បង្ក្រាប​ដោយ​អាល្លឺ​ម៉ង់​នៅ​អឺរ៉ុប ហើយ​ដោយ​ជប៉ុន​នៅអាស៊ី ។ បន្ទាប់​ពី​​ការ​​ដកថយ​របស់​ជប៉ុន ពួកបារាំង​បានទទួល​បរា​ជ័យ​ក្រោម​ដៃ​ពួក​កុម្មុយនីស្ត​ (នៅ​ក្នុង​ប្រទេស​ដែល​ជា​អាណានិគម​របស់ខ្លួន) នៅពេលដែល​ពួក​បារាំង​ព្យា​យាម​កាន់​កាប់​ម្តងទៀត ។ នោះ​អាច​​រាប់​បាន​ថា យ៉ាង​ហោច​ណាស់​ក៏​ទទួល​បរា​ជ័យ​ផ្នែក​យោធា​៣លើក​ដែរ ក្នុង​រយៈ​ពេល​ប្រហែល​​ជា​១៣​ឆ្នាំ (១៩៤១-​១៩៥៤) ។ ការ​ពិត​ទាំង​​នេះ​ ដូចជាត្រូវ​បាន​លុបចោល​ពីប្រវត្តិ​សាស្ត្រ​ដែលសរសេរ​ដោយ​ពួក​​អឺរ៉ុប​ស្តី​ពី​ប្រវត្តិ​នៅ​​អាស៊ី​អាគ្នេយ៍ (ឬ​ក៏​អំពីបញ្ហា​ជំលោះ​ព្រំ​ដែន​​បច្ចុ​ប្បន្ន​) អាច​ថា មក​ពី​វា​ជា​រឿង​អាម៉ាស់ ឬ​ក៏​ថា​អ្ន​កនិពន្ធ​មិន​ច្បាស់​ពីការ​លេច​ឡើង​នៃ​​​េហតុ​ការណ៍​ទាំងនេះ ។ ហេត​ុការណ៍​ទាំង​នេះ ពិត​ជា​មាន​សារស​ំខាន់​ខ្លាំង​ណាស់ ពីព្រោះ​សេច​ក្តី​សំរេច​អស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៤៧ ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ច្បាស់​ក្នុង​បរិ​បទ​នោះ ។ ផ្ទុយ​ពី​ឆ្នាំ​១៩៤៧ ប្រវត្តិ​នៃកិច្ច​ព្រម​ព្រៀង​ដទៃ​ទៀត​ក៏​មិន​មាន​សារ​សំខាន់​ដែរ ៖ កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៨៩៦ (រវាង​បារាំង-​ថៃ) ត្រូវ​បាន​ជំនួស​ក្នុង​ឆ្នាំ​១៩០២ ហើយ​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​នៅ​​ឆ្នាំ​១៩០២ នេះ ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៤១ ។
ជាទូទៅ កម្ពុជា​មិនត្រូវ​បាន​ផ្តល់​នូវ​ភាព​ជា​តំណាង​នៅ​ក្នុង​កិច្ច​ចរចា​ណាមួយនោះទេ ។ បារាំង​មិន​ទាំង​អនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​តំណាង​នៅ​ឯយុទ្ធ​សន្តិ​ភាព​ឆ្នាំ​១៩៥៤​ផង ។ នេះ​មាន​ន័យ​ថា គ្មាន​នរណា​​ម្នាក់​ជា​តំណាង​ខ្មែរ​នៅ​ឯ​កិច្ច​ប្រជុំ​ទាំង​នេះ​ ដែលអាច​សួរ​នូវ​សំណួរ​ចំៗ​ដូចជា​ថា េហតុ​អ្វី​បាន​ជា​គេ​សន្និ​ដ្ឋាន​ថា សុរិន (Surin) ជា​ផ្នែក​មួយ​នៃ​ប្រទេស​ថៃ ។ កិច្ច​ចរចា​ទាំង​នោះ​ត្រូវ​បាន​កំណត់​ដោយ​ការ​គំរាម​ពី​ទ័ព​ចក្រ​ពត្តិ​នៅ​អឺរ៉ុប ។ នៅ​ពេល​​ដែល​​ការ​គំរាម​ទាំង​នោះ​បាត់​បង់​ទៅ​ ការ​ពិ​ត​ពី​ក្រោយ​បញ្ហា​ព្រំដែន​ដែលគេ​បាន​បង្ខំ​ឱ្យ​ធ្វើ​តាម​ក៏​បាត់​ទៅ​ដូចគ្នា ។

ការ​ដួល​​រលំនៃអា​ណា​ចក្រ​​បារាំង​បាន​បន្សល់​ទុក​ឱ្យ​កម្ពុជា និង​ឡាវ​នូវ​បញ្ហា​ព្រំដែន​ដែល​មិន​សម​ហេតុ​ផល ហើយ​វា​ក៏​បន្សល់ទុក​ឱ្យ​ថៃ​នូវ​វិបត្តិ​អត្ត​សញ្ញាណ​របស់ខ្លួន ។ ប្រជាជន​ថៃ​កំពុង​តែ​ធ្វើ​ការ​ព្យា​យាម​បង្រួប​បង្រួម​នូវ​ទស្សនៈ​ដែល​ជា​ «ជាតិ​សាសន៍​ថៃ» របស់ខ្លួន​​ដោយ​មាន​ការ​បន្សល់​នូវ​កេរ្តិ៍​ពី​អរិយ​ធម៌​បុរាណ ​ដែល​មាន​វ័យ​ចំណាស់​នៅជុំ​វិញ​ខ្លួន មិន​មែន​គ្រាន់តែ​នៅ​ក្រុង Lopburi និង​ខេត្ត​សុរិន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​តំបន់​ជិតៗ​ដូច​ជា Nakon Pathom (សឹង​តែ​ជា​ជាយ​ក្រុង​បាង​កក) ។ គ្រប់​ប្រវត្តិ​សាស្ត្រ​ដែល​ប្រឌិត​​ឡើង​ ដើម្បី​បំរើ​ការ​ឃោស​នា​ទាំង​នេះ​កំពុង​តែ​ស្ថិត​នៅ​ជិត​ប្រាសាទ​ទាំង​ឡាយ​ដែល​សាង​សង់​​ឡើង​តាំង​តែ​មុន​អរិយ​ធម៌​កើតឡើង ហើយ​នៅ​ចំ​កណ្តាល​ប្រទេស​ថៃ ។
ភាព​​ផ្ទុយ​គ្នា​មួយ​ចំនួន​នេះ​ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​​ឱ្យឃើញ​តាម​រយៈ​ការ​សរសេរ​ឡើង​វិញ​នូវ​ប្រវត្តិ​សាស្ត្រ​​ថៃ​នា​ពេលថ្មីៗនេះ ដែល​ខ្ញុំ​អាច​ផ្តល់​អធិ​ប្បាយ​បាន​ដូច​ជា កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ លោក​ថាក់ស៊ីន និង​ប្រវត្តិ​សាស្ត្រ​មួយ​បែប​ដែលបង្ហាញ​ជូន​ដោយ​ការិ យាល័យ​គ្រប់​គ្រង​ចំណេះ​ដឹង​ និង​អភិវឌ្ឍន៍ OKMD (Office of Knowledge Manage-ment and Development) ។

នេះ​គឺជា​គំរោង​ដ៏​ធំ​មួយ​របស់​លោក​ថាក់​ស៊ីន គឺ​តាម​គំនិត​នឹក​ឃើញ​របស់​លោក​អំពី​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ ដែល​រួម​មានរបៀប​វារៈ​យ៉ាង​ទូលំ​ទូលាយ​ក្នុងការ​ប្រឌិត​ប្រវត្តិ​សាស្ត្រ​ជា​ប្រព័ន្ធ ដោយ​ការ​បង្កើត​ និ​ងប្រើប្រាស់​សារ​មន្ទីរ​ថ្មីៗ​ជា​ច្រើន​បន្ត​​បន្ទាប់ ។ ដូចជា​ការ​បង្កើត​ NDMI (National Discovery Museum Institute ឬ​វិទ្យា​ស្ថាន​ជាតិស្រាវ​ជ្រាវ​សារ​មន្ទីរ) របស់​ OKMD ។ អាណត្តិ​របស់ NDMI ក៏​មាន​លក្ខណៈ​ទូលំ​ទូលាយ​បង្កើត​ឡើង​ដើម្បី​គ្រប់​គ្រង​ការ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​​មួយ​ចំនួន​ក្នុ​ងក្រុង​បាង​កក (ជា​ទូទៅ​បណ្តា​អគារ​ចាស់ៗ ដែលជា​របស់​​រដ្ឋា​ភិ​បាល) មកធ្វើជា​សារមន្ទីរ ។ សារ​មន្ទីរ​ទីមួយ NDMI ដែលបើកដល់សព្វ​ថ្ងៃ​កំពុង​បំរើ​ដល់​ក្រុម​បក្ស​ពួក​លោក​ថាក់ស៊ីន ក្នុង​ការ​បង្កើត​ជា​ប្រវត្តិ​សាស្ត្រ​មួយបែប​របស់ពួកគេ ។ ទោះបី​ជា​ដូច្នេះ​ក្តី វា​មិន​មែនជា​រឿង​​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​នោះ​ទេ​ គឺ​ដើម្បី​ប្រឌិត​រឿង​សុវណ្ណភូមិ ។ លោក​ថាក់​ស៊ីន ចូល​​ចិត្ត​​គំនិត​ប្រឌិត​នោះ​ជា​ខ្លាំង​រហូត​ដល់​​គាត់​ដាក់​ឈ្មោះ​ឱ្យ​ព្រលាន​យន្តហោះ​​របស់​គាត់​ថា សុវណ្ណ​ភូមិ ផងដែរ ។

សារ​មន្ទីរ​នីមួយៗ​ដែលបង្កើតឡើង​បាន​លើក​ឡើង​​តែពីរឿង​ភូត​កុហក​សំខាន់ៗ​មួយចំនួន​ដែល​យកមក​ពី​ការ​ឃោស​នា​នយោ​បាយ​ចាស់​ៗ​ពី​មុន រួម​មាន​រឿង​ប្រឌិត​ដែលថ​ា សង្ឃ​​ពីរ​ព្រះអង្គ​ព្រះ​នាមសោណ និង​ឧត្តរ បាននាំ​យក​ពុទ្ធ​សាសនា​មក​កាន់​ប្រទេស​ថៃ ។ សារ​មន្ទីរ​នោះនៅ​បាន​និយាយ​ជា​ផ្លូវការ​ថា អ្នក​ចាត់ចែង​ក្នុង​សារមន្ទីរ​​មានការ​កោត​​សរសើរ​ដល់ទ្រង់​ដាំរ៉ុង ដែលបាន​បង្កើត​សុវណ្ណ​ភូ​មិ ជា​ទស្សនៈ​ប្រវត្តិសាស្ត្រ​ឡើង។  (នៅមានត​)