ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ការពារ​ការ​ដាក់​មន្ត្រី​បក្ស​ក្នុង​ជួរ​ស្ថាប័ន​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បកស្រាយ​ជា​សារ​ធារ​ណ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​តែងតាំង​មន្ត្រី​របស់​គណបក្ស​ក្នុង​ជួរ​ស្ថា​ប​ន័​តុលាការ​មិនមែន​ជា​ការ​ខុសឆ្គង​នោះ​ទេ ដោយសារ​គណបក្ស​នេះ​មាន​សិទ្ធិ​តែងតាំង​មន្ត្រី​របស់​ខ្លួន​ក្នុង​នាម​ជា​គណបក្ស​ឈ្នះ​ឆ្នោត ។ ការ​ពន្យល់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​រិះគន់​ពី​ក្រុម​សមាជិក​គណបក្សប្រឆាំង និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត​ចំពោះ​ការ​តែងតាំង​មន្ត្រី​គណបក្សកាន់អំណាច​ក្នុង​ស្ថា​ប​ន័​តុលាការ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បកស្រាយ​ជា​សារ​ធារ​ណ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​តែងតាំង​មន្ត្រី​របស់​គណបក្ស​ក្នុង​ជួរ​ស្ថា​ប​ន័​តុលាការ​មិនមែន​ជា​ការ​ខុសឆ្គង​នោះ​ទេ ដោយសារ​គណបក្ស​នេះ​មាន​សិទ្ធិ​តែងតាំង​មន្ត្រី​របស់​ខ្លួន​ក្នុង​នាម​ជា​គណបក្ស​ឈ្នះ​ឆ្នោត ។ ការ​ពន្យល់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​រិះគន់​ពី​ក្រុម​សមាជិក​គណបក្សប្រឆាំង និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត​ចំពោះ​ការ​តែងតាំង​មន្ត្រី​គណបក្សកាន់អំណាច​ក្នុង​ស្ថា​ប​ន័​តុលាការ និង​ស្ថា​ប​ន័​មួយ​ចំនួន​ទៀត​ដូច​ជា ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ជាដើម ។

ថ្លែង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​លោក​សុខ ឥ​សាន គូសបញ្ជាក់​ថា​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ឈ្នះ​ឆ្នោត ដូច្នេះ​នេះ «​មាន​សិទ្ធិ​តែងតាំង និង​ចាត់តាំង​ការ​រងារ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ទៅ​តាម​សំណូមពរ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ​ដូច​ជា​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​តុលាការ កងកម្លាំងប្រដាប់អាវុធ​យោធា កង​នគរបាល និង​បណ្តា​ក្រសួង​មន្ទីរ​នានា​តាំងពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន » ។ លោក​លើក​ឡើង​ថា «​បញ្ហា​សំខាន់ គឺ​មន្ត្រីរាជការ​នៅ​ស្ថាប័ន អង្គភាព​ទាំងនោះ​ត្រូវ បំពេញ​តួនាទី និង​ភារកិច្ច​ស្រប​តាម​តួនាទី​ភារកិច្ច​ដែល​ច្បាប់​បាន​កំណត់​» ។

លោក​បញ្ជាក់​ថា​«​គណបក្ស​ឈ្នះ​ឆ្នោត​មួយ​ណា​ដូច​មួយ​ណា មិន​យក​មន្ត្រី​របស់​គណបក្ស​ផ្សេង​ឲ្យ​ធ្វើការ​នៅ​ក្នុង​រាជរដ្ឋាភិបាល និង​តាម​ក្រសួង​មន្ទីរ​ទេ លើកលែងតែ​មានការ​ប្រឡង​ជ្រើសរើស​» ។ លោក​បន្ថែម​ថា នៅ​ក្នុង​ស្ថាប័ន​តុលាការ​គណ​បញ្ជាការ​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ចេញពី​គណបក្ស​ឈ្នះ​ឆ្នោត​មិន​យក​ចេញពី​គណបក្សប្រឆាំង និង​ពី​គណបក្ស​ប្រកួត ប្រជែង​ឡើយ​» ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន​ប្រាំមួយ​អាណត្តិ​មក​ហើយ ។ ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ផ្តល់​ជ័យ​ជំនះ​ផ្តាច់មុខ​ដល់​គណបក្ស​ដឹកនាំ​ប្រទេស​ចាស់វស្សា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ