ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​រក្សា​ទម្លាប់​ទុក​លុយ​នៅ​ស្រោមខ្នើយ ឬ​ក្នុង​កូនជ្រូក​ទៀត​ទេ? ចំនួន​អតិថិជន​ផ្ញើ​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​កើនឡើង​ដល់ ៦,២​លាន​គណនី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ជំនាន់​មុន​ប្រជាជន​កម្ពុជា​តែង​មាន​ទំលាប់​មួយ​ទុក​លុយ​នៅ​ស្រោមខ្នើយ ឬ​ទុក​នៅ​ក្នុង​កូនជ្រូក ជា​មធ្យោបាយ​ក្នុង​ការ​សន្សំ​ប្រាក់​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​សន្សំ​ប្រាក់​តាម​មធ្យោបាយ​បែប​នេះ ត្រូវ​បាន​កាត់​បន្ថយ​ចោល​អស់​ជា​ច្រើន ក្រោយ​ពេល​វត្តមាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើន…

រាជធានី​ភ្នំពេញ ៖ កាលពី​ជំនាន់​មុន​ប្រជាជន​កម្ពុជា​តែង​មាន​ទំលាប់​មួយ​ទុក​លុយ​នៅ​ស្រោមខ្នើយ ឬ​ទុក​នៅ​ក្នុង​កូនជ្រូក ជា​មធ្យោបាយ​ក្នុង​ការ​សន្សំ​ប្រាក់​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​សន្សំ​ប្រាក់​តាម​មធ្យោបាយ​បែប​នេះ ត្រូវ​បាន​កាត់​បន្ថយ​ចោល​អស់​ជា​ច្រើន ក្រោយ​ពេល​វត្តមាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើន បាន​ចាប់បដិសន្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​នេះ​ប្រជាជន​បាន​យក​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ជា​កន្លែង​រក្សា​ប្រាក់​របស់​ពួក​គេ និង​ជា​វិធីសាស្ត្រ ក្នុង​ការ​សន្សំ​ប្រាក់​ផង និង​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​ផង ។

បើ​តាម​ម្ចាស់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​របាយការណ៍​របស់​ធនាគារជាតិ​ជាដើម បាន​បញ្ជាក់​ថា​ប្រាក់​បញ្ញើ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ បាន​កើន​ឡើងជា​បន្តបន្ទាប់​ជាក់ស្ដែង នៅ​ដំណាច់ឆ្នាំ ២០១៨ កន្លង​ទៅ​ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់ ២២,១​ប៊ី​លាន​ដុល្លារ កើនឡើង​១៥,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​មុន ។ ដោយឡែក​អ្នក​ដែល​បាន​ផ្ញើ​ប្រាក់​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ក៏​បាន​កើនឡើង​ដល់ ៦,២​លាន​នាក់ ឬ គណនី ត្រឹម​បំណាច់​ត្រឹម ២០១៨ ។ បើ​តាម​សេដ្ឋវិទូ​នានា ក៏​បាន​បង្ហើប​អោយ​ដឹងផង​ដែរ​ថា ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ វា​មិន​ត្រឹមតែ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ជួយ​ជំរុញ​ចរន្ត​សាច់ប្រាក់​អោយ​កាន់តែ​ខ្លាំង​ថែម​ទៀត​ផង ជាក់ស្ដែង​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​យក​ប្រាក់​ដែល​អតិថិជន​ខ្លួន​បាន​ផ្ញើ​ទៅ​ផ្ដល់​កម្ចី​ជូន​អ្នក​ត្រូវការ ហើយ​យកការប្រាក់​ពី​ឥណទាន​នោះ មក​ផ្ដល់​ជូន​អ្នក​ដាក់​ប្រាក់​បញ្ញើ​វិញ ។ តែ​បើសិនជា​ទុក​ប្រាក់​នៅ​ក្នុងផ្ទះ ក្នុង​ស្រោម ខ្នើយ ឬ​កូនជ្រូក វា​មិន​ត្រឹមតែ មិន​បាន​កើនឡើង​ហើយ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព​ទៀត​ផង ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​បាន​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​មាន​តែ​មីក្រូហិរញ្ញវត្ថុ​៧​ប៉ុណ្ណោះ​ដែល​អាច​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។ ជាក់ស្តែង​កញ្ញា ដា​លី ដា​លី ដែល​ជា​អ្នក​ប្រើប្រាស់​គណនី​នៅ​ធនាគារ​មួយ​រូប​បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​រូប​កញ្ញា​ផ្ទាល់​និង​ក្រុម​គ្រួសារ​ដែល​មាន​ឳ​ពុក​-​ម្តាយ​ជា​អ្នកជំនួញ​បាន​បញ្ជាក់​ថា ការ​សន្សំ​លុយ​នៅ​ក្នុង​កូនជ្រូក ឬ​ក៏​ការ​ដាក់​ក្រោម​ខ្នើយ​វា​ហួស​សម័យ​និង​បង្កើត​ហានិភ័យ​ខ្ពស់​។ «​ការ​ពិត ក្រុម​គ្រួសារ​ខ្ញុំ​បាន​ជ្រើសរើស​ការ​សន្សំ​តាម​ប្រព័ន្ធ​ធនាគារ​ផង និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការ​ផ្ទេរ ឬ​ក៏​ដក​-​ដាក់ តាម​ប្រព័ន្ធ​ធនាគារ ព្រោះ​វា​មាន​សុ​វត្តិភាព ងាយស្រួល ជា​ពិសេស​គឺ​មិន​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​ប្លន់​នៅ​តាម​ផ្ទះ ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​» ។ កញ្ញា​ដា​លី ដា​លី ដែល​បច្ចុប្បន្ន​បាន​មាន​គណនី​សន្សំ​ចំនួន​ពីរ​បញ្ជាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ