ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ផ្សិត​ប៉ក់​មក​ដល់ អាជីវករ​កាក់កប​រក​ចំណូល​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​២​ពាន់​ទៅ​៥​ពាន់​បាត

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជីវករ​នៅ​ច្រក​ទ្វា​អានសេះ​ព្រំដែន​កម្ពុជា​ថៃ នៃ​ខេត្តព្រះវិហារ កំពុង​តែ​កាក់កប និង​រកបាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ច្រើន​គួរសម តាម​រយៈ​ការ​លក់​ផ្សិត​ប៉ក់ ជា​រៀងរាល់ថ្ងៃ ក្នុង​ចន្លោះ​ចាប់ពី​១​តោន​ឡើង​ទៅ ឲ្យ​ជនជាតិ​ថៃ…

ខេត្តព្រះវិហារ ៖ អាជីវករ​នៅ​ច្រក​ទ្វា​អានសេះ​ព្រំដែន​កម្ពុជា​ថៃ នៃ​ខេត្តព្រះវិហារ កំពុង​តែ​កាក់កប និង​រកបាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ច្រើន​គួរសម តាម​រយៈ​ការ​លក់​ផ្សិត​ប៉ក់ ជា​រៀងរាល់ថ្ងៃ ក្នុង​ចន្លោះ​ចាប់ពី​១​តោន​ឡើង​ទៅ ឲ្យ​ជនជាតិ​ថៃ សម្រាប់​យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​របស់​ពួក​គេ ។

អ្នកស្រី ថន ស្រី​មុំ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ច្រក​ទ្វា​អានសេះ​ទឹកដី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្តាល​ខែមេសា នេះ​ទៅ អាជីវករ​នៅ​ច្រក​ទ្វារ​​អានសេះ​បាន​នាំ​គ្នា​ប្រមូល​ទិញ​ផ្សិត​ប៉ក់​មក​ពី​ខាងក្រៅ​ខេត្ត​នានា ដើម្បី​យក​មក​លក់​ឲ្យ​ជនជាតិ​ថៃ ដែល​ចូល​មក​ទិញ​ជា​រៀងរាល់ថ្ងៃ បាន​តម្លៃ​ច្រើន​គួរសម​ដែរ ។ ផ្សិត​ប៉ក់​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ផ្សិត​នេះ​នឹង​ដុះ រហូត​ដល់​ពេល​ដែល​ភ្លៀង​ធ្លាក់​ជោកជាំ​ទើប​ផ្សិត​នេះ​ឈប់​ដុះ ហើយ​កសិករ​អាច​ដើរ​ជីក​ផ្សិត​នេះ​បាន​យក​មក​លក់​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​ដល់​ខែកក្កដា ទើប​ផ្សិត​នេះ​ផុត​រដូវ ។

អ្នកស្រី​បាន​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ​ៗ អាជីវករ​នៅ​ក្នុង​ផ្សារ​ច្រក​ទ្វា​អានសេះ​នេះ អាច​លក់​បាន​ចន្លោះ​ពី​២០​គីឡូក្រាម ទៅ​៥០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូក្រាម មាន​តម្លៃ​ចាប់ពី​៤៥០​បាត ទៅ​៥០០​បាត ទៅ​តាម​គុណភាព​ផ្សិត ហើយ​អាច​ឲ្យ​អាជីវករ​រក​ប្រាក់​ចំណូល​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី​២​ពាន់​បាត ទៅ​៥​ពាន់​បាត​ផង​ដែរ ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា ក្នុង​រដូវ​នេះ​ក្រៅពី​ផ្សិត​ប៉ក់​នោះ អាជីវករ​ក៏​មាន​បន្លែ​ព្រៃ​ជា​ច្រើន​មុខ​ទៀត ដូច​ជា​ផ្កាចា​ហ៊ួ​យ និង​ស្លឹក​ព្រិច​ជាដើម ពោល​គឺ​អាជីវករ​នៅ​ទីនោះ លក់​បន្លែ​ព្រៃ​ទៅ​តាម​រដូវ​នីមួយ​ៗ ហើយ​បន្លែ​ទាំង​អស់នេះ​ជា​អាហារ​ដ៏​ពេញ​និយម​បំផុត​របស់​ជនជាតិ​ថៃ ។

ជាមួយ​គ្នា​នេះ ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ចូល​មក​ទិញ​បន្លែ និង​ទំនិញ​ផ្សេង​ៗ​នៅ​ទឹកដី​កម្ពុជា​ក្នុង​ផ្សារ​ច្រក​ទ្វា​រអានសេះ​នេះ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គេ​បាន​នាំ​គ្នា​មក​ទិញ​ផ្សិត​ប៉ក់ ក៏​ដូច​ជា​បន្លែ​ព្រៃ​ផ្សេង​ៗ​ទាំងនេះ​ពី​អាជីវករ​ខ្មែរ ដោយសារ​តែ​នៅ​ក្នុង​ទឹកដី​ថៃ​ពុំ​សូវ​មាន​បន្លែ​ប្រភេទ​ទាំង​អស់នេះ​ទេ ម្យ៉ាងវិញទៀត​នៅ​ក្នុង​ព្រៃ​ទឹកដី​របស់​ពួក​គាត់​សម្បូរ​គ្រាប់​មីន ដូច្នេះ​ហើយ​ទើប​ពុំ​មាន​នរណា​ម្នាក់ ចូល​ទៅ​រក​បន្លែ​ទាំងនេះ​យក​មក​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ