ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាក្សត្រី​យា​នី​ថ្មី​ថៃ​ យាង​ចូលរួម​ពិធី​ផ្លូវ​ការ​​លើក​ដំបូង

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះ​មហាក្សត្រី​យា​នី​ថ្មី​ថៃ ជា​អតីត​ឧត្ដមសេនីយ មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​ព្រះមហាក្សត្រ ដែល​​ទើប​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១​ឧសភា ៣​ថ្ងៃមុន​ព្រះ​អង្គ​ឡើង​​គ្រងរាជ្យ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២​ឧសភា​បាន​យាង​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​លើក​ដំបូង រួម​ជាមួយ​ព្រះ​មហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​។…

ប្រទេស​ថៃ ៖ ព្រះ​មហាក្សត្រី​យា​នី​ថ្មី​ថៃ ជា​អតីត​ឧត្ដមសេនីយ មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​ព្រះមហាក្សត្រ ដែល​​ទើប​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១​ឧសភា ៣​ថ្ងៃមុន​ព្រះ​អង្គ​ឡើង​​គ្រងរាជ្យ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២​ឧសភា​បាន​យាង​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​លើក​ដំបូង រួម​ជាមួយ​ព្រះ​មហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​។ នេះ​បើ​តាម​បណ្ដា​រូបភាព​ចេញផ្សាយ​ដោយ​ព្រះ​បរមរាជវាំង​។

នា​ឱកាស​នោះ​មហាក្សត្រី​យា​នី ស៊ូ​ធី​ដា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​ណា​អា​យូ​ធី​យ៉ា បាន​ឱន​ព្រះ​កាយ​គោរព​រូបចម្លាក់​បណ្ដា​ព្រះមហាក្សត្រ​នៃ​រជ្ជកាល​ចក្រី រួម​ជាមួយ​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​។

ព្រះ​នាង​ស៊ូ​ធី​ដា ជា​អតីត​នារី​បម្រើ​តាម​យន្តហោះ បាន​រួមរស់​ជាមួយ​ព្រះមហាក្សត្រ​វ៉ា​ជី​រ៉ា​ឡុ​ង​កន ចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ព្រះមហាក្សត្រ​អង្គ​នោះ​ធ្លាប់​រៀប​អភិសេក​រួច​ហើយ​និង​មានការ​លែងលះ​គ្នា​៣​លើក​។ ព្រះ​អង្គ​កាលពីមុន​តែង​យាង​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ញឹកញាប់ សម្រាប់​ជីវិត​ឯកជន​របស់​ទ្រង់​។

គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ថា​តើ​ព្រះ​មហាក្សត្រី​យា​នី​ថ្មី​មាន​តួនាទី​អ្វី​ពិតប្រាកដ នា​ចុង​ស​ប្ដា​ហ៍​នេះ​ក្នុង​ឱកាស​នៃ​ពិធី​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះ​ស្វាមី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ