ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ចោទ​អ្នក​ស្រុក ​អ្នក​ស្រុកចោទ​មេ​ព្រៃ…មិន​ដឹង​មួយណាត្រូវទេ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​កោះ​ញែក​បាន​អះអាង​ថា មន្ត្រី​ដែន​ជម្រក​ការពារ​សត្វ​ព្រៃ​ភ្នំ​ព្រេចបាន​គំរាម​គំ​ហែង​ប្ដឹង​ទៅ​តុលាការ​និង​បម្រុង​វាយ​ខ្នោះ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​នាំ​គ្នា​ចុះ​ទៅ​ល្បាត​ក្នុង​ព្រៃ​ប្រទះ​ឃើញ​ក្រុម​ឈ្មួញ​កំពុង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ដោយ​ចោទ​ថា​ នាយក​ដែន​ជម្រក​លោក ហាន សា​ខន ជា​អ្នក​កាង​ក្រុម​រកស៊ី​ឈើ​ទាំងនោះ​ ។…

ខេត្ត​មណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​កោះ​ញែក​បាន​អះអាង​ថា មន្ត្រី​ដែន​ជម្រក​ការពារ​សត្វ​ព្រៃ​ភ្នំ​ព្រេចបាន​គំរាម​គំ​ហែង​ប្ដឹង​ទៅ​តុលាការ​និង​បម្រុង​វាយ​ខ្នោះ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​នាំ​គ្នា​ចុះ​ទៅ​ល្បាត​ក្នុង​ព្រៃ​ប្រទះ​ឃើញ​ក្រុម​ឈ្មួញ​កំពុង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ដោយ​ចោទ​ថា​ នាយក​ដែន​ជម្រក​លោក ហាន សា​ខន ជា​អ្នក​កាង​ក្រុម​រកស៊ី​ឈើ​ទាំងនោះ​ ។

លោក ក្រើ​ង តុលា បណ្តាញ​សហ​គម​ន​៍ជនជាតិ​ដើម​ ក្នុង​ខេត្តមណ្ឌលគិរី​បាន​និយាយ​កាលពី​យប់​ថ្ងៃ​ទី​០២ ឧសភា ថា​ «​ប្រជា​សហគមន៍​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នាំ​គ្នា​ចុះ​ល្បាត​ការពារ​ព្រៃ​ឈើ​​ជាង​៦០​នាក់ ស្រី​៤២​នាក់ កាលពី​ថ្ងៃ​ទី​២៩ ​មេសា មក​ដល់​ថ្ងៃ​ទី​០១ ​ឧសភា ឆ្នាំ​២០១៩ បាន​ជួប​ក្រុម​ប្រព្រឹត្ត​បទល្មើស​កំពុង​ដឹកឈើ​បម្រុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តែ​លោកនាយក​ដែនជំរកសត្វព្រៃ
​ភ្នំ​ព្រេច លោក ហាន សា​ខន មក​កាង​ថែម​ទាំង​គំរាម​គំ​ហែង​ប្ដឹង​ទៅ​តុលាការ​ និង​បំរុង​វាយ​ខ្នោះ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​ទៀត​ផង ពេល​នេះ​ ប្រជា​សហគមន៍​គ្រោង​រៀបចំ​ពាក្យបណ្ដឹង​ដាក់​នៅ​តុលាការ​និង​ស្វែងរក​មេធាវី​មក​ការពារ​អាយុជីវិត​ពួក​គាត់​»​ ។

ឆ្លើយ​តប​ករណី​នេះ ​លោក ហាន សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ឲ្យ​ដឹង​ថា​ «​នៅ​ថ្ងៃ​ទី​០១ ឧសភា ឆ្នាំ​២០១៩ រូប​លោក​(​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លំ​ផាត់​)​បាន​ដឹកនាំ​មន្ត្រី​បរិស្ថាន​ចំនួន​០៨​នាក់
​ចុះ​ពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា នៅ​ចំណុច​ព្រៃ​ចាស់​មេ​ម៉ុម ចំណុច​និយាម​កា​៦៨៨៣៩៩.​១៤៥២២៨៨​ក្នុងភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​។​ក្រុម​សមត្ថកិច្ច​បាន​ជួប​ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់ ប្រុស​២០​នាក់ មក​ពី​ភូមិ​មេ​មុំ ភូមិរ​យ៉​ក្រោម ភូមិ​ស្រែ​ហ៊ុយ ភូមិរ​វាក់ ស្រុក​កោះ​ញែក ពេល​នោះ​ក្នុង​នាម​លោក​ជា​មន្ត្រី​ការពារ​បរិស្ថាន​បាន​ណែនាំ និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ហើយ​លោក​បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ចាប់​យក​ដី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តមណ្ឌលគិរី​ជា​តំបន់​ស្នូល​ដ៏​សំខាន់​»​។

លោក​ហាន សា​ខន បន្ត​ថា​ «​ការ​ដែល​បងប្អូន​មកនេះ​ក្នុង​គោលបំណង​រស់នៅ​កន្លែង​ខាងលើ​គឺ​មិន​បាន​ទេ
វា​ជា​ការ​ខុសច្បាប់​។​តែ​ប្រជាពលរដ្ឋ​និយាយ​ថា ការ​ចង់​មក​រស់នៅ​ទីតាំង​នេះ ព្រោះ​ជា​ដី​ដូនតា​របស់​គាត់​ ។​ទោះជា​ព្យាយាម​ពន្យល់​ដល់​ពួក​គាត់​ហាម​ចាប់​យក​ដី​នេះ តែ​បងប្អូន​ជនជាតិ​បាន​ពោល​ថា ត្រូវ​តែ​យក​ដី​នេះ​តាម​ចិត្ត​ពួក​គាត់​ចង់ ហើយ​គាត់​(​អ្នក​ភូមិ​)​និយាយ​ទៀត​ថា គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​ដែរ ទោះជា​ដេញ​ពួក​គាត់​ក៏​មិន​ទៅ​វិញ​ដែរ​»​ ។ លោក ហ៊ាន សា​ខន បាន​បញ្ជាក់​ថា ការ​ចោទប្រកាន់​មន្ត្រី​របស់​លោក​ទៅ​គម្រាម​ពួក​គាត់​ឬ​កាង​បទល្មើស​ជាដើម​នោះ គឺ​មិន​ពិត​ទេ​។​ដ្បិត​ពួក​គាត់​ត្រូវ​បាន​មេខ្យល់ ញ៉ុះ​ញ៉​ង់​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ដើម្បី​យក​ជាក​ម្មសិ​ទ្ឋ​ប៉ុណ្ណោះ​។​ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​វែកមុខ​រក​មេខ្យល់​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ចំណែក​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​លើក​ឡើង​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​បង្កើត​ខេត្ត​ថ្មី​នៅ​តំបន់​ស្រុក​កោះ​ញែក ហើយ​តម្លៃ​ដី​បាន​ឡើងថ្លៃ​កប់​ពពក គេ​ស​ង្តេ​ត​ឃើញ​ថា ដី​ព្រៃ​រាប់រយ​ហិច​តា​ត្រូវ​បាន​គេ​លួច​កាប់​ទាំង​យប់​ទាំង​ថ្ងៃ វាត់ទី​យក​ជាក​ម្មសិ​ទ្ឋ​រៀង​ៗ​ខ្លួន​។​រហូត​ដី​ព្រៃ​អភិរក្ស​ក្នុង​ដែន​ជម្រក​ជា​ច្រើន​ក៏​រង​ការ​កាប់​បំផ្លាញ​ខណៈ​ក្រុម​មន្ត្រី​ជំនាញ​ទប់ស្កាត់​ពីមុខ​គេ​ទៅ​លួច​កាប់​ពីក្រោយ​ដូច​វែក​ចក ​៕

អត្ថបទសរសេរ ដោយ