ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូង​ដែល​កំពុង​ជួប​ការ​ខ្វះខាត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំង​ចម្រុះ ក្នុង​កម្លាំង​នគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ា​ន់ សុ​ខាត់ អធិការ​ស្រុក និង​មានការ​សហការ​ចូលរួម​ពី​កម្លាំង​ផ្នែក​សឹក​រង​ស្រុក កង​អាវុធហត្ថ​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​គោក​ដូង បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្ចា​រ , ភូមិ​រការ និង​ភូមិ​គោក​ក្រោល ស្ថិត​ក្នុង​ឃុំ​គោក​ដូង​ សរុប​ចំនួន​៣២៧​គ្រួសារ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៧​រថយន្ត ក្នុង​នោះ​ទឹកដែលដឹក​​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ចំនួន​៤​រថយន្ត និងទឹកដោយ​​ដឹកដោយ​រថយន្ត​​របស់​សប្បុរសជន​ក្នុងស្រុក​ចំនួន​៣​រថយន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ