ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេថា លោក​អា​បេ ​ចង់​ជួប​ជាមួយ​លោក​​គី​ម ​ជុង​អ៊ុ​ន ដើម្បី​អ្វី?

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ កាសែត​ជប៉ុន​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២​ឧសភា​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ អះអាង​ពី​ការ​ត្រៀមខ្លួន​របស់​លោក​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ជិតខាង​ទាំង​២ ដែល​មាន​ទំនាស់​នឹង​គ្នា​ជា​ប្រវត្តិសាស្ត្រ​។ លោក​អា​បេ​ដែល​ធ្លាប់​ប្រកាន់​នយោបាយ​ការ​បរទេស​តឹងតែង​នោះ នា​ពេល​ថ្មី​ៗ​នេះ​បាន​សម្រាល​វោហា​សាសន៍​របស់​លោក…

ប្រទេស​ជប៉ុន ៖ កាសែត​ជប៉ុន​មួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២​ឧសភា​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ អះអាង​ពី​ការ​ត្រៀមខ្លួន​របស់​លោក​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ជិតខាង​ទាំង​២ ដែល​មាន​ទំនាស់​នឹង​គ្នា​ជា​ប្រវត្តិសាស្ត្រ​។

លោក​អា​បេ​ដែល​ធ្លាប់​ប្រកាន់​នយោបាយ​ការ​បរទេស​តឹងតែង​នោះ នា​ពេល​ថ្មី​ៗ​នេះ​បាន​សម្រាល​វោហា​សាសន៍​របស់​លោក ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​ហើយ​ស្នើ​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន ដើម្បី​ដោះស្រាយ ជា​ពិសេស​ជម្លោះ​ដ៏​រសើប​បំផុត ទាក់ទិន​នឹង​ការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​ទាំងឡាយ ដោយ​ភ្នាក់ងារ​កូរ៉េ​ខាងជើង​កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០​និង​១៩៨០​។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​SANKEI SHIMBUN កាលពី​ថ្ងៃ​ទី​១​ឧសភា​លោក​អា​បេ​ថ្លែង​ថា ខ្ញុំ​ចង់​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​និយាយ​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​លោក ក្នុង​ស្មារតី​បើកចំហ​។ យើង​នឹង​ពុំ​អាច​លុប​បំបាត់​ការ​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ជប៉ុន​និង​កូរ៉េ​ខាងជើង​បាន​ឡើយ ប្រសិនបើ​ខ្ញុំ​មិន​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​គី​ម​ទេ​នោះ​។ ខ្ញុំ​សង្ឃឹមថា​លោក​គី​ម​ជា​មេដឹកនាំ​មួយ​រូប ដែល​អាច​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ហើយ​មានការ​បត់បែន ចំពោះ​រឿង​ដែល​ល្អ​សម្រាប់​ប្រជាជាតិ​លោក​។

ជប៉ុន​ជា​មហាអំណាច​មួយ ដែល​ជា​ប្រវត្តិសាស្ត្រ​ប្រកាន់​ជំហរ​មឺ​ុ​ង​ម៉ាត់​បំផុត​ចំពោះ​កូរ៉េ​ខាងជើង ហើយ​ម្យ៉ាងទៀត​កូរ៉េ​ខាងជើង​ធ្លាប់​បាញ់​មី​ស៊ីល​កាត់​ពីលើ​ដែនដី​ខ្លួន​ទៀត​ផង​។ ប៉ុន្តែ​មេដឹកនាំ​កូរ៉េ​ខាងជើង ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​ប្រកាន់​យក​ជំហរ​កាត់​បន្ថយ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ជម្រុញ​ការ​វាយលុក​ខាង​ការទូត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

បន្ទាប់​ពី​ការ​ជួប​គ្នា​ជា​ច្រើន​លើក​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ប្រធានាធិបតី​ចិន​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​គី​ម​បាន​ជួប​កាលពី​ស​ប្ដា​ហ៍​មុន​ជាមួយ​ប្រមុខ​វិមាន​ក្រឹម​ឡាំង​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​។

លោក​អា​បេ​បញ្ជាក់​ប្រាប់​កាសែត​ជប៉ុន​នោះ​ថា លោក​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២៦​មេ​សា​កន្លង​ទៅ​នេះ ដល់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​ជួយ​លោក ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ពី​សំណាក់​ពួក​ភ្នាក់ងារ​ក្រុង​ព្យុ​ង​យ៉ាង​។

កូរ៉េ​ខាងជើង​ទទួលស្គាល់​កាលពី​ឆ្នាំ​២០០២​ពី​ការ​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​១៣​នាក់ ដើម្បី​ជួយ​បង្រៀន​ភាសា​និង​វប្បធម៌​ជប៉ុន ដល់​បណ្ដា​ចារបុរស​របស់​ខ្លួន​។ ១​ខែ​បន្ទាប់​ពី​ការ​សារភាព​នោះ​ជនជាតិ​ជប៉ុន​៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​ពួក​គេ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ