របាយការណ៍ថ្មីមួយពី IDC បានបង្ហាញពីការយល់ដឹងខ្លះៗអំពីឧស្សាហកម្មស្មាតហ្វូនទាក់ទង នឹងការដឹកជញ្ជូនមួយចំនួននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ នេះ ។ នៅចន្លោះខែមករា និង ខែមីនា ស្មាតហ្វូនសរុបចំនួន ៣១០,៨ លានគ្រឿងត្រូវបានដឹកជញ្ជូន ដែលវាជាការធ្លាក់ចុះ ៦,៦% ក្នុងមួយឆ្នាំ ។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ បានធ្លាក់ចុះ ៤,១% ហើយក្នុងឆ្នាំ ២០១៧ ធ្លាក់ចុះ ៣,៥% ។ ការធ្លាក់ចុះបែបនេះបានបង្ហាញយ៉ាងច្បាស់ថានឹងមានការកើនឡើងជារៀងរាល់ឆ្នាំ ។
សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងគំហុកជាមួយនឹងការដឹកជញ្ជូនធ្លាក់ចុះ ១៥% ក្នុងមួយឆ្នាំ ។ សហរដ្ឋអាមេរិកកំពុងបន្តបន្ថយល្បឿននៃការដំឡើងថ្លៃស្មាតហ្វូនទោះបីជាខ្លួនជាទីផ្សារធំបំផុតក្នុងពិភពលោកក៏ដោយ ។
លោក Anthony Scarsella អ្នកគ្រប់គ្រងការស្រាវជ្រាវរបស់ IDC បានឱ្យដឹងថាក្រុមហ៊ុន Samsung នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយមានការនាំចេញចំនួន ៧១,៩ លានគ្រឿងបើទោះបីជាវាបានធ្លាក់ចុះ ៨,១ ភាគរយកាលពីឆ្នាំកន្លងទៅក៏ដោយ ។
ក្រុមហ៊ុន Huawei កាន់កាប់តំណែងលេខ ២ ប៉ុន្ដែយ៉ាងឆាប់រហ័សបានខិតទៅជិតក្រុមហ៊ុន Samsung ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះឃើញថាមានការកើនឡើង ៥០,៣% នៃការចេញលក់ស្មាតហ្វូនដល់ ៥៩,១ លានគ្រឿងធៀបនឹងឆ្នាំមុនតែ ៣៩,២ លានគ្រឿងប៉ុណ្ណោះ ។ ក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ ៣ ដោយមានចំនួន ៣៦,៤ លានគ្រឿង ។
ទោះជាយ៉ាងណាក៏ដោយវាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ៣០% បើប្រៀបធៀបទៅនឹងចំនួន ៥២,២ លានគ្រឿងដែល Apple បានដឹកជញ្ជូននៅក្នុងត្រីមាសទី ១ កាលពីឆ្នាំ ២០១៨ ដែលនេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនកំពូលៗទាំង ៦ នៅក្នុងត្រីមាសនេះ ។ ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន Apple បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចំណុចលេខ ២ និង លេខ ៣ នៅពេញមួយឆ្នាំ ២០១៨ ។ ដោយផ្អែកលើចរាចរបច្ចុប្បន្នរបស់ក្រុមហ៊ុន Apple យើងរំពឹងទុកថាក្រុមហ៊ុន Huawei នឹងស្ថិតនៅលេខ ២ ឬឈានដល់លេខ ១ នៅក្នុងឆ្នាំ ២០១៩ នេះ ។
ទោះបីជាមានការធ្លាក់ចុះនៃទីផ្សារទាំងមូលក៏ដោយក៏ក្រុមហ៊ុន Huawei កំពុងតែខិតខំប្រឹងប្រែងឈានជិតដល់គោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកផលិតស្មាតហ្វូនលេខ ១ នៅលើពិភពលោកនៅត្រឹមឆ្នាំ ២០២១ ។ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការច្នៃប្រឌិតនាំមុខក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទចិននៅក្នុងការរចនា និង រូបភាពអុបទិច ៕
ចែករំលែកព័តមាននេះ