ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាឱ្យនាំខ្លួន​ទៅតុលាការឥឡូវនេះ…​ប៉ូលិស​​​ក្រសួងមហាផ្ទៃ​​ដែល​បា.ញ់​ឡាន​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ដែល​​បាញ់​ជា​ច្រើន​គ្រាប់ទៅ​លើ​រថយន្ដ​២​នាក់​​ប្តី​ប្រពន្ធនោះ ត្រូវ​សម្រេចបញ្ជូន​​ទៅ​កាន់សាលា​ដំបូង​រាជធានីភ្នំពេញ​ នា​រសៀល​ថ្ងៃទី​០៣ ឧសភា នេះតែម្តង​ ដើម​្បី​ចាត់ការ​តាមនិតិវិធី…

រាជធានីភ្នំពេញ ៖ ទីបំផុត មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ដែល​​បាញ់​ជា​ច្រើន​គ្រាប់ទៅ​លើ​រថយន្ដ​២​នាក់​​ប្តី​ប្រពន្ធនោះ ត្រូវ​សម្រេចបញ្ជូន​​ទៅ​កាន់សាលា​ដំបូង​រាជធានីភ្នំពេញ​ នា​រសៀល​ថ្ងៃទី​០៣ ឧសភា នេះតែម្តង​ ដើម​្បី​ចាត់ការ​តាមនិតិវិធី ​​ ។​ ការ​សម្រេចឱ្យនាំខ្លួនជននេះ គឺ​បន្ទាប់ពី​នាយ​ឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ចេញ​បញ្ជា​រួចមក ។

ជនខាងលើឈ្មោះ​ដួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ ៩៤៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បើករថយន្ត ម៉ាក​ឡិច​ស៊ិ​ស RX-350 ពណ៌​.​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-5153 (​មាន​គ្នា​ជិះ​៣​នាក់​)។

គួររំលឹដែរ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំងលើ​អនុប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ដែល​បាញ់​ក្រោយ​ផ្ទុះ​បាតុភាព​ដេញ​បាញ់​ផ្អើល​កណ្តាល​យប់​ពី​សំណាក់​មន្ត្រី​នគរបាល​ម្នាក់​នេះ​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ លោក​សក្តិ​៤​កន្លះ ដួង ណាគ្រី ដែល​ស្រវឹងស្រា ហើយ​បើករថយន្ត​ដេញ​តាម​រករឿង រហូត​បាញ់​ទៅ​លើ​រថយន្ត​អ្នក​ដ៏​ទៃ​ដែល​ជិះ​២​នាក់​ប្តី​-​ប្រពន្ធ​ចំនួន​៥​គ្រាប់ នៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។ នេះ​បើ​តាម​លោក​ឧត្តម​សេនីយ៍​ផ្កាយ​៣ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ