ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​បំផ្លិចបំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ជាង​៦០​ខ្នង​ក្នុង​រយៈពេល​២​ថ្ងៃ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្នុង​រយៈពេល​២​ថ្ងៃ​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក បង្ក​ជា​មហន្តរាយ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​តូច​ធំ​របស់​អ្នក​ភូមិ​មាន​ចំនួន​៦៧​ខ្នង នៅ​តាម​ស្រុក​ចំនួន​៣​ក្នុង​ខេត្ត​។ ផ្ទះ​ចំនួន​៦៧​ខ្នង​ផ្ទះ​មាន​តូច​មាន​ធំ​នៅ​តាម​តំបន់​ផ្សេង​គ្នា​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​អំណាច​ខ្យល់​កន្ត្រាក់​បោកបក់ ដោយ​មានផ្ទះ​ខ្លះ​ត្រូវ​បាន​បាក់​រលំ ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​ត្រូវ​បាន​ដួល​បាក់​ទ្រេត​។ បាតុភូត​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើត​មាន​ឡើង​ក្នុង​រយៈពេល​២…

ខេត្តក្រចេះ ៖ ក្នុង​រយៈពេល​២​ថ្ងៃ​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក បង្ក​ជា​មហន្តរាយ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​តូច​ធំ​របស់​អ្នក​ភូមិ​មាន​ចំនួន​៦៧​ខ្នង នៅ​តាម​ស្រុក​ចំនួន​៣​ក្នុង​ខេត្ត​។

ផ្ទះ​ចំនួន​៦៧​ខ្នង​ផ្ទះ​មាន​តូច​មាន​ធំ​នៅ​តាម​តំបន់​ផ្សេង​គ្នា​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​អំណាច​ខ្យល់​កន្ត្រាក់​បោកបក់ ដោយ​មានផ្ទះ​ខ្លះ​ត្រូវ​បាន​បាក់​រលំ ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​ត្រូវ​បាន​ដួល​បាក់​ទ្រេត​។

បាតុភូត​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើត​មាន​ឡើង​ក្នុង​រយៈពេល​២ ថ្ងៃ​ជាប់​ៗ​ចាប់ពី​ថ្ងៃ​ទី​១-២ ខែឧសភា នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ក្នុង​របាយការណ៍​ថា មិន បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​។

បើ​តាម​របាយការណ៍​មួយ​បាន​បង្ហាញ​ថា លំនៅ​ឋាន​ផ្ទះ​ឈើ​តូច និង​ធំ ដែល​បាន​រង​ការ ខូចខាត ដោយសារ​តែ​អំណាច​ខ្យល់​កន្ត្រាក់ មាន​ដូច​ជា​ស្ថិត​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី មានផ្ទះ​ឈើ​តូច​ធំ ខ្លះ​ប្រក់​ក្បឿង និង​ខ្លះ​ប្រក់​សង្ក​សី មាន​ចំនួន​១៤​ខ្នង ត្រូវ​បាន​រលំ​និង​ខ្លះ ប៉ើង​ដំបូល​។ ជាមួយ​គ្នា​នោះ ក៏​នៅ​មាន​ភូមិ​ចំនួន​២ ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ដែល​មានផ្ទះ​ពល​រដ្ឋ​ចំនួន​៥១​ខ្នង​ផ្ទះ​បាន​រង​ការ​ខូចខាត​ដូច​គ្នា និង​នៅ​ស្រុក​ព្រែក​ប្រសព្វ​ក៏​មានផ្ទះ​ឈើ​ធំ​ៗ ចំនួន​២​ខ្នង​ផ្ទះ​ត្រូវ​បាន​រង​ការ​ខូចខាត​ក្នុង​គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​ផង​ដែរ​។

អាជ្ញាធរ​ខេត្តក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែឧសភា នេះ ដោយ​អះអាង​ថា អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​ផល​ប៉ះពាល់​ដោយសារ​មហន្តរាយ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ ដើម្បីរ​កល​ទ្ឋ​ភាព​ជួយ​ស្តារ​ឡើង​វិញ​ខ្លះ​ៗ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ