ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ១ខ្សែ​ជាន់កដកស្លាបយកឈ្នួល​អ្នក​ស្រុកជេរមិនឈប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​សុ​ឹ​ម សុខ​ អ្នក​ដេញថ្លៃ​ផ្លូវលំ​១ខ្សែ​ពី​ភូមិ​កោះ​តេ​ជោ​ ចេញ​មក​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ មាន​ប្រវែង​ប្រហែល​១​គីឡូ​ដី…

ខេត្តកណ្តាល ៖ លោក​សុ​ឹ​ម សុខ​ អ្នក​ដេញថ្លៃ​ផ្លូវលំ​១ខ្សែ​ពី​ភូមិ​កោះ​តេ​ជោ​ ចេញ​មក​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ មាន​ប្រវែង​ប្រហែល​១​គីឡូ​ដី ​បាន​រង​ការ​ចោទប្រកាន់​ពី​បងប្អូន​ប្រជា​ពលរដ្ឋ​​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ថា​ មិន​អនុវត្ត​តាម​សៀវភៅ​បន្ទុក​របស់​ខេត្ត​ដាក់​ជូន គឺ​បាន​ទារ​លុយ​ពី​ពួក​គាត់​​តាមតែ​អំពើ​ចិត្ត​ ។

បើ​តាម​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវលំ១​ខ្សែ​នេះ ​បាន​និយាយ​ថា ​សព្វថ្ងៃ​លោក​សុ​ឹ​ម សុខ​ ជាអ្នក​ដេញថ្លៃ​ផ្លូវ​ គឺ​តម្រូវ​ឱ្យ​ពួក​គាត់​បង់លុយ​ម៉ូតូ​១​គ្រឿង​ មនុស្ស​ម្នាក់​តម្លៃ​1500​រៀល ឌុ​ប​គ្នា​2​នាក់​ឬ​មាន​អីវ៉ាន់​ទៀត​ តម្លៃ​ចាប់ពី​3000រៀល ​ទៅ​4000​រៀល ។ ហើយ​បើ​ឌុ​ប​គ្នា​3​នាក់​វិញ​តម្លៃ​5000​រៀល​ សម្រាប់​ក្នុង​មួយ​ជើង​។​
រ៉ឺ​ម៉ក​ម៉ូត​សណ្តោង​កន្ទុយ​បង់​តម្លៃ​3000រៀល ទៅ​4000​រៀល​ដែរ​ ពេល​ឆ្លងកាត់​មួយ​ដង​ ។​ រថយន្ត​តូច​បង់​តម្លៃ​ចាប់ពី​20000រៀល ​ទៅ​25000​រៀល​ ក្នុង​មួយ​ជើង​ ។ ​រថយន្ត​ធន់​ធំ១​គ្រឿង ​បង់​តម្លៃ​ចាប់ពី​30000រៀល50000រៀល រហូត​ដល់​80000​រៀល​ក៏មានដែរ​។

​ដោយឡែក​ សិស្សានុសិស្ស​ក៏​ត្រូវ​អាជីវករ​អ្នក​ដេញថ្លៃ​ផ្លូវ​នេះ​ តម្រូវ​អោយ​បង់លុយ​ម៉ូតូ​១​គ្រឿង​តម្លៃ​1500​រៀល បើ​សិស្ស​រៀន​ព្រឹក-ល្ងាច​បង់អស់​3000​រៀល​ ។ ប្រភព​ខ្លះ​បាន​លើក​ឡើងជា​សំណួរ​សួរ​ថា ​កោះ​
តេ​ជោ​ គឺជា​កោះ​មួយ​ដុះ​នៅ​ចំ​កណ្តាលទន្លេ​មេគង្គ​ ក្រោម​តាំងពី​ដូនតា​មក​ម្ល៉េះ ដែល​មាន​ប្រជាជន​រាប់រយ​គ្រួសារ​រស់នៅ​លើ​កោះ​នោះ ហើយ​ពេល​ទឹក​ដំឡើង​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ ក្នុង​ការ​ឆ្លង​ទូកដ​កាត់ទឹក​ទន្លេ​បង់អស់​លុយ​ហើយ ចំណាយ​ពេលវេលា​យូ​រទៀត​ ។

​ចុះ​ហេតុ​អ្វី​ខែប្រាំង​ដីគោក​ជាប់​ផែន​ហើយ ដើរ​លើ​ដី​សាធារណៈ​របស់រ​ដ្ឋ​សោះ ម៉េច​ក៏​​អោយ​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​បង់អស់​លុយកាក់​ទៀត គ្រាន់តែ​ផ្លូវ​ប៉ុណ្ណឹង​អាជ្ញាធរ ឬ​ក្រុមការងារ​គណៈ​ពង្រឹង​មូល​ដ្ធា​ន​ធ្វើ​មិន​បាន​ទេ​ឬ?

ពាក់​ព​ន្ធ័​បញ្ហា​នេះ ​លោក​អ៊ូ ឈាង​ អភិបាលស្រុក​កៀនស្វាយ​បាឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​ការ​ដេញថ្លៃ​ផ្លូវ​នេះ​មិនមែន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ស្រុក​នោះ​ទេ គឺ​របស់​ខេត្ត រឿង​តម្លៃ​តាម​សៀវភៅ​បន្ទុក​ខុស​ៗ​គ្
នា​រូប​លោក​មិន​បានដឹង​ទេ សូម​សួរ​ទៅ​ខាង​មន្ទីរ​ហិរញវត្ថុ​ខេ​ត្គ​វិញ ​បានដឹង​ច្បាស់​ព្រោះ​គាត់​ជា​អ្នក​ដាក់​កំណត់​​តម្លៃ​ ។​

​បើ​តាម​ការឱ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ហិរញវត្ថុ​ខេត្ត​តាម​ទូរស័ព្ទ ​កាលពី​រសៀល​ថ្ងៃ​ទី​២ ឧសភា ​​ថា បើ​តាម​តម្លៃ​កំណត់​របស់​មន្ទីរ ​គឺ​តម្រូវ​អោយ​គាត់​យក​ម៉ូតូ​១គ្រឿង​1000​រៀល​ មនុស្ស​ម្នាក់​1000​រៀល​ដែរ ឡាន​តូច​10000​រៀល ឡាន​ធំ​15000​រៀល ហើយ​រឿង​ឡាន​ដឹក​ធ្ងន់​សំពីងសំពោង​នោះ​មន្ទីរ ​បាន​ណែនាំ​អោយ​គាត់​យក​លើស​បន្តិចបន្តួច​បាន ប៉ុន្តែ​បើ​ដូច​ការ​លើក​ឡើង​របស់​អ្នក​ធ្វើ​ដំណើរ​នោះ​ គឺ​វា​ខុសច្បាប់​កំណត់​ហើយ​ ។

​ចំពោះ​សិស្ស​គឺ​មិន​តម្រូវ​អោយ​យក​លុយ​ទេ រីឯ​មន្ត្រីរាជការ​បើ​មាន​កាត​ ឬ​លិខិតបញ្ជាក់​ក៏​​មិន​ត្រូវ​អោយ​បង់លុយ​ដែរ ​។ ​មន្ត្រី​រូប​នោះ​បញ្ជាក់​បន្ត​ថា ​ចំពោះ​ការ​ដេញថ្លៃ​១​ឆ្នាំ​ធ្វើ​ម្តង ហើយ​ការ​ដែល​សៀវភៅ​បន្ទុក
​ឆ្នាំ​2014 ​អនុវត្ត​​ដល់​ឆ្នាំ​2018​នេះ​ គឺ​ដោយសារ​អ្នកគ្រប់គ្រង​ផ្សេង​ៗ​គ្នា កាល​ណោះ​សៀវភៅ​បន្ទុក​ម៉ូតូ​1​គ្រឿង​បង់​តែ​500​រៀល ឡាន​10000​រៀល​ដោយសារ​អ្នក​ដេញថ្លៃ​បាន​ទាប​ដែរ​។ ​តែ​លោក​សុ​ឹ​ម សុខ​ទើបតែ​ដេញ​បាន​ឆ្នាំ​2019​នេះ​ទេ ហើយ​គាត់​ដេញ​បាន​ក្នុង​តម្លៃ​ខ្ពស់ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​តម្លើង​តម្លៃ​ទៅ​តាម​ហ្នឹង​ដែរ ។

អត្ថបទសរសេរ ដោយ