ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple សុទិដ្ឋិ​និយម​លើ​ប្រាក់​ចំណូល​ក្រុមហ៊ុន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​និយាយ​ថា ការ​លក់​ក្នុង​ប្រទេស​ចិន​មាន​ភាព​នឹងនរ​ឡើង​វិញ និង​បាន​អួតអាង​ពី​កំ​ណើ​ន​តម្រូវការ​សេវាកម្ម…

សហរដ្ឋអាមេរិក​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​និយាយ​ថា ការ​លក់​ក្នុង​ប្រទេស​ចិន​មាន​ភាព​នឹងនរ​ឡើង​វិញ និង​បាន​អួតអាង​ពី​កំ​ណើ​ន​តម្រូវការ​សេវាកម្ម និង​គ្រឿង​បំពាក់​ផ្សេង​ៗ​ដូច​ជា Apple Music និង Apple Watch ដែល​ជួយ​បំពេញ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPhone ។

ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPhone ដែល​ស្មើ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន បាន​ធ្លាក់​ចុះ ១៧%​កាលពី​ត្រីមាស​ទី​២​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ បន្ទាប់​ពី Apple កាត់​បន្ថយ​តម្លៃ​ផលិតផល​ក្នុង​ប្រទេស​ចិន ការ​លក់ iPhone បាន​កើនឡើង​នៅ​ចុង​ត្រីមាស ហើយ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPads និង​ផលិតផល​ព្រមទាំង​សេវាកម្ម​ផ្សេង​ៗ​ក៏​បាន​ល្អ​ប្រសើរ​ឡើង​ដែរ ។

Apple បាន​និយាយ​ថា ពួក​គេ​គិត​ថា​ប្រាក់​ចំណូល​នឹង​ស្មើ​រវាង ៥២.៥​ប៊ី​លាន​ដុល្លារ និង ៥៤.៥​ប៊ី​លាន​ដុល្លារ​សម្រាប់​ត្រីមាស​ទី​២​នេះ ដែល​ច្រើន​ជាង​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​ដែល​ស្មើ​ប្រមាណ ៥១.៩៣​ប៊ី​លាន​ដុល្លារ​។

លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​និយាយ​ក្នុង​បទ​សភា​សន៍​ជាមួយនឹង Reuters ថា ការ​លក់ iPhone បាន​ចាប់ផ្តើម​កើនឡើង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​នៃ​ត្រីមាស​ទី​២ ដែល​រួម​មាន​ក្នុង​ប្រទេស​ចិន​ផង​ដែរ ។ Apple បាន​ឲ្យ​ដឹង​ថា​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPhone ស្មើ ៣១.០៥​ប៊ី​លាន​ដុល្លារ ដែល​ទាប​ជាង​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​មក​ពី FactSet ដែល​ស្មើ ៣១.១០​ប៊ី​លាន​ដុល្លារ ។

ប៉ុន្តែ​ប្រាក់​ចំណូល​ពី​ផលិតផល​ផ្សេង​ៗ​វិញ​ស្មើ ៥.១៣​ប៊ី​លាន​ដុល្លារ ដែល​ច្រើន​ជាង​ការ​ព្យាករណ៍​ដែល​ស្មើ ៤.៧៩​ប៊ី​លាន​ដុល្លារ​ ។ ប្រាក់​ចំណូល​ពី​សេវាកម្ម​វិញ​ដូច​ជា iCloud, App Store និង​អាជីវកម្ម​ផ្សេង​ៗ​បាន​កើន​ដល់ ១១.៤៥​ប៊ី​លាន​ដុល្លារ ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​ប្រមាណ​១១.៣២​ប៊ី​លាន​ដុល្លារ​។

ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ iPhone ត្រូវ​បាន​បង្ក​ឡើង​ព្រោះតែ​តម្លៃ​ដ៏​ខ្ពស់​របស់​ទូរស័ព្ទ​នេះ និង​ការ​ប្រកួតប្រជែង​ពី​ដៃគូ​ដូច​ជា Huawei Technologies Co Ltd, Xiaomi Corp, Oppo និង Vivo ជាដើម​ដែល​លក់​ទូរស័ព្ទ​គុណភាព​ខ្ពស់​ក្នុង​តម្លៃ​ទាប​ ។

ប៉ុន្តែ​លោក Cook បាន​បន្ត​ថា​ការ​បន្ទាប​តម្លៃ iPhone ក្នុង​ប្រទេស​ចិន និង​ការ​ទម្លាក់​ពន្ធ​លើ iPhone ក្នុង​ប្រទេស​ចិន និង​ការ​លក់​បញ្ចុះតម្លៃ​ផ្សេង​ៗ​បាន​ជួយ​ដល់​ការ​លក់ iPhone ក្នុង​ប្រទេស​នេះ​នៅ​ចុង​ត្រីមាស​។ លោក​បាន​បន្ថែម​ថា​លោក​ក៏​សុ​ទុ​ដ្ឋិ​និយម​ថា​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ក្នុង​ពេល​ឆាប់​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ